លោកថ្លែងដូច្នេះ ក្រោយជនសង្ស័យម្នាក់ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា អាយុ ២៣ ឆ្នាំ បានបើករថយន្ត Jeep ពណ៌ខ្មៅ បុកអ្នកជិះម៉ូតូម្នាក់ បណ្តាលឲ្យស្លាប់ ហើយរត់គេចខ្លួន។
នេះ។ នគរបាលខេត្តបន្ទាយមានជ័យបញ្ជាក់ថា មិនមានដូចការចុះផ្សាយរបស់សារព័ត៌មានថៃ ដែលមានការដកស្រង់សម្តីរបស់នគរបាលថៃឡើយ។
ជនជាតិថៃ ៩ នាក់ ក្នុងនោះមានស្រ្តីម្នាក់បានដុតភ្លើងនៅកាស៊ីណូមួយឈ្មោះ Puli ក្នុងក្រុងប៉ោយប៉ែត ដើម្បីគេចពីចេញពីអគារដែលគ្រប់គ្រងដោយក្រុមជើងកាង។ នេះបើតាមអត្ថបទដែលបានដកស្រង់សម្តីតម្រួតថៃ។
តុលាការបានឱ្យជនសង្ស័យឈ្មោះព្រហ្ម វិចិត្រសុសក្តា អាយុ២៣ឆ្នាំ ជាអ្នកបើករថយន្ត Jeep ពណ៌ខ្មៅ ចូលខ្លួនបំភ្លឺឱ្យបានមុនថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។ នេះបើតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ប្លង់ សុផល ព្រះរាជអាជ្ញារង ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។
លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ និងស៊ើបអង្កេតលើករណីលោក កឹម ជាតិ។
កសិករច្រើនជាងមុននៅមីយ៉ាន់ម៉ាបានដាំអាភៀនចាប់តាំងពីសេដ្ឋកិច្ចប្រទេសឱនថយខ្លាំងក្រោយរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១ ដែលជំរុញប្រទេសឱ្យមានសង្គ្រាមស៊ីវិលទូទាំងប្រទេស
មន្រ្តីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចុះធ្វើអធិការកិច្ច ទៅលើបណ្តឹងដែលស្នើសុំផ្លាស់ប្តូរប្រធានមន្ទីររៀបចំដែនដីប្រចាំខេត្តបន្ទាយមានជ័យ គឺលោក អាង ណារិទ្ធ។ នេះបើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី។
សៀវភៅធ្វើម្ហូបរបស់ចុងភៅណាក់ដែលមានឈ្មោះថា «សោយ»នេះត្រូវបានចំណាយរយៈពេល៤ឆ្នាំក្នុងការចងក្រង ដោយសៀវភៅមួយក្បាលនេះ ពុំគ្រាន់តែជាសៀវភៅធ្វើម្ហូបធម្មតានោះទេ តែវាជាបញ្ជីសារពើភណ្ឌផ្នែកវប្បធម៌អរូបីរបស់ប្រទេសកម្ពុជា ដែលបង្ហាញពីមរតករសជាតិ រូបមន្ត និងគ្រឿងផ្សំ មកពីព្រះរាជដំណាក់ខ្មែរ
ប្រជាពលរដ្ឋត្រេកអរជាខ្លាំងនឹងពិធីបុណ្យនេះ ខណៈក្រសួងទេសចរណ៍រំពឹងថា ចំនួនទេសចរដែលមកចូលរួមពិធីបុណ្យអុំទូកក្នុងឆ្នាំ២០២៣នេះ អាចនឹងមានចំនួនប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ដែរ ដែលកាលនោះមានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបប្រមាណ៥លាន៨សែននាក់
របាយការណ៍ថ្មីមួយរបស់អង្គការលីកាដូរកឃើញថា ការបញ្ចាំខ្លួនដោះបំណុល និងការរំលោភពលកម្មកុមារនៅតែបន្តកើតមាននៅក្នុងសិប្បកម្មផលិតឥដ្ឋ ដោយមិនមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលកម្ពុជាអះអាងថា អាជ្ញាធរតែងចុះត្រួតពិនិត្យជារឿយៗនៅតាមសហគ្រាស។
តុលាការខេត្តកំពង់ស្ពឺ បានសម្រេចចោទប្រកាន់មនុស្ស៤នាក់ ក្នុងចំណោមមនុស្សប្រមាណ២០នាក់ ដែលបាញ់បោះយ៉ាងអនាធិបតេយ្យ លើខ្នងភ្នំគិរីរម្យ ជាង២០០គ្រាប់ ពីបទ«ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវដោយគ្មានការអនុញ្ញាត»។
វីអូអេបានសម្ភាសន៍ប្រជាពលរដ្ឋមួយចំនួន ហើយពួកគេអះអាងថាជីវភាពបានធ្លាក់ចុះ ក្រោយមករស់នៅតំបន់ថ្មី ដោយសារមិនមានដីដាំដំណា ខណៈត្រូវចំណាយថវិកាធ្វើផ្ទះ រហូតផុងខ្លួនក្នុងបំណុល។
ព័ត៌មានផ្សេងទៀត
No media source currently available