ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនួយការ​សន្តិសុខ​សេតវិមាន​ថា៖ ការនិយាយ​ទូរសព្ទ​រវាងប្រធានា​ធិបតី​ត្រាំ​និង​អ៊ុយក្រែនជាការ​រំខាន​ដល់លោក


លោក​វរសេនីយ៍ទោ Alexander Vindman ដែល​បាន​ស្តាប់​ការសន្ទនា​កាល​ពី​ចុង​ខែ​កក្កដា​​​រវាង​ប្រធានាធិបតី​ត្រាំ​និង​ប្រធានាធិបតី Volodymyr Zelenskiy ​នៃ​ប្រទេស​អ៊ុយ​ក្រែន។
លោក​វរសេនីយ៍ទោ Alexander Vindman ដែល​បាន​ស្តាប់​ការសន្ទនា​កាល​ពី​ចុង​ខែ​កក្កដា​​​រវាង​ប្រធានាធិបតី​ត្រាំ​និង​ប្រធានាធិបតី Volodymyr Zelenskiy ​នៃ​ប្រទេស​អ៊ុយ​ក្រែន។

ប្រធានា​ធិបតី​ត្រាំបាន​ធ្វើ​សំណើរនៅពេល​ជាមួយ​គ្នា​ថា ​លោកបាន​ផ្អាក​ជំនួយ​យោ​ធា​ដែល​មាន​ទឹក​ប្រាក់​ ៣៩១លានដុល្លារ​ដល់​អ៊ុយក្រែន ​ដែល​រដ្ឋាភិបាល​ក្រុង​កៀវ​ត្រូវការ​ដើម្បី​ប្រយុទ្ធ​ពួក​ទាមទារ​បំបែក​រដ្ឋដែលគាំទ្រ​ដោយ​រុស្ស៊ី​នៅ​ផ្នែក​ខាង​កើតអ៊ុយក្រែន។

មន្រ្តី​កងទ័ព​ម្នាក់​ដែល​ជា​បុគ្គលិកសន្តិសុខ​នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​អង្គារបាន​ប្រាប់​ការស៊ើប​អង្កេតការ​ប្តឹងទម្លាក់​ប្រធានា​ធិបតី​ចេញ​ពី​តំណែងដែល​ចាត់គោលដៅលើលោក​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ​ថា ​លោក​មានការ​ព្រួយ​កង្វល់​យ៉ាង​ខ្លាំង​អំពី​សំណើរ​របស់​មេដឹកនាំ​សហរដ្ឋ​អាមេរិក​កាល​ពី​ខែកក្កដា ​ដែល​ឲ្យអ៊ុយក្រែន​ស៊ើប​អង្កេត​គូ​ប្រជែង​ខាង​នយោបាយ​របស់​លោក​ថា ​លោកបាន​ប្រាប់​អ្នក​មើលការ​ខុសត្រូវ​របស់​លោក។

លោក​វរសេនីយ៍ទោ Alexander Vindman ដែល​បាន​ស្តាប់​ការសន្ទនា​កាល​ពី​ចុង​ខែ​កក្កដា​រវាង​ប្រធានាធិបតី​ត្រាំ​និង​ប្រធានាធិបតី Volodymyr Zelenskiy ​នៃ​ប្រទេស​អ៊ុយ​ក្រែននិយាយ​នៅ​ក្នុងការ​ផ្តល់​កសិណសាក្សី​មួយ​ថា «​ខ្ញុំ​មានការ​ព្រួយ​កង្វល់​អំពីការ​និយាយ​ទូរសព្ទ​នោះ។ ខ្ញុំ​គិត​ថា វា​ជា​ការមិន​ត្រឹមត្រូវ​ដែល​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​បរទេស​មួយស៊ើបអង្កេត​ពលរដ្ឋ​អាមេរិកាំង​ម្នាក់ ​ហើយ​ខ្ញុំមានការ​ព្រួយ​បារម្ភ​អំពី​ការជាប់​ទាក់​ទិន​នៃការ​គាំទ្រ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកជាមួយ​អ៊ុយក្រែន»។

ការនិយាយ​ទូរសព្ទ​រវាង​ប្រធានាធិបតី​ត្រាំ​និង​ប្រធានា​ធិបតី Zelenskiy ​បាន​ក្លាយ​ជា​ការ​ខំ​ប្រឹងប្រែង​ដ៏​សំខាន់​របស់​ពួក​គណបក្ស​ប្រជាធិបតេយ្យក្នុង​សភា​តំណាង​រាស្រ្ត​ដើម្បី​ប្តឹង​ទម្លាក់​ប្រធានា​ធិបតីត្រាំ​ចេញ​ពី​តំណែងដែល​បានសុំ​ឲ្យ​អ៊ុយក្រែន​ស៊ើបអង្កេត​ ការជាប់​ទាក់ទិន​របស់​ខ្លួន​ទៅនឹងការ​បោះឆ្នោត​ប្រធានា​ធិបតី​អាមេ​រិក​ឆ្នាំ​២០១៦ ​ដែល​លោក​ត្រាំ​បាន​ឈ្នះ និង​ស៊ើប​អង្កេតលោក Joe Biden អតីតអនុ​ប្រធានា​ធិបតី​និង​ជាគូ​ប្រកួត​ប្រជែង​ដ៏​សំខាន់​ខាង​គណបក្ស​ប្រជា​ធិប​តេយ្យ​នៅ​ក្នុងការ​បោះឆ្នោត​ប្រធានា​ធិបតី​ឆ្នាំ​២០២០​ ហើយ​លោក Hunter Biden កូន​ប្រុស​របស់​លោក​ដែល​ទាក់​ទិន​នឹង​ក្រុម​ហ៊ុនឧស្ម័ន Burisma របស់​អ៊ុយក្រែន។

ប្រធានា​ធិបតី​ត្រាំបាន​ធ្វើ​សំណើរនៅពេល​ជាមួយ​គ្នា​ថា ​លោកបាន​ផ្អាក​ជំនួយ​យោ​ធា​ដែល​មាន​ទឹក​ប្រាក់​ ៣៩១លានដុល្លារ​ដល់​អ៊ុយក្រែន ​ដែល​រដ្ឋាភិបាល​ក្រុង​កៀវ​ត្រូវការ​ដើម្បី​ប្រយុទ្ធ​ពួក​ទាមទារ​បំបែក​រដ្ឋដែលគាំទ្រ​ដោយ​រុស្ស៊ី​នៅ​ផ្នែក​ខាង​កើតអ៊ុយក្រែន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG