ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​លួច​បញ្ចេញ​ព័ត៌មាន​សម្ងាត់​អំពី​លោក Trump មាន​ឆន្ទៈ​ឆ្លើយ​សំណួរ​របស់​គណបក្ស​សាធារណរដ្ឋ


លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​ពេល​អញ្ជើញ​ដល់​សេតវិមាន កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​ពេល​អញ្ជើញ​ដល់​សេតវិមាន កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក Mark Zaid មេធាវី​របស់​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​សម្ងាត់​អំពី​ការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymir Zelenskiy ដែល​ព័ត៌មាន​សម្ងាត់​នេះ​បាន​ជំរុញ​ឲ្យ​រដ្ឋសភា​បើក​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង​នោះ បាន​និយាយ​ថា អ្នក​លួច​បញ្ចេញ​ព័ត៌មាន​សម្ងាត់​នេះ​ត្រៀម​ខ្លួន​ឆ្លើយ​សំណួរ​ជា​លាយ​លក្ខណ៍​អក្សរ​របស់​គណបក្ស​សាធារណរដ្ឋ។

លោក​មេធាវី Zaid បាន​សរសេរ​នៅ​លើ Twitter កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ក្រុម​មេធាវី​អនុញ្ញាត​ឲ្យ​លោក Devin Nunes សមាជិក​កំពូល​ខាង​គណបក្ស​សាធារណរដ្ឋ​នៃ​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​នៃ​រដ្ឋសភា ផ្ដល់​ជា​សំណួរ ដែល​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​សម្ងាត់​នោះ​អាច​ឆ្លើយ «ជា​លាយលក្ខណ៍​អក្សរ​ដោយ​មាន​ការ​ស្បថស្បែ​ថា​នឹង​និយាយ​ការ​ពិត» បាន។

លោក​មេធាវី Zaid បាន​បន្ថែម​ថា សំណួរ​ដែល​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​សម្ងាត់​នឹង​បដិសេធ​មិន​ឆ្លើយ​គឺ​សំណួរ​ពាក់ព័ន្ធ​នឹង​អត្តសញ្ញាណ​របស់​ខ្លួន។

លោក Jim Jordan សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​នៃ​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​កិច្ចការ​រដ្ឋាភិបាល​នៃ​រដ្ឋសភា បាន​ជំទាស់​ទៅ​នឹង​ដំណើរការ​ដែល​បាន​ស្នើ​ឡើង​នេះ ដោយ​និយាយ​ថា ចម្លើយ​ជា​លាយលក្ខណ៍​អក្សរ​នឹង​មិន​ផ្ដល់​ដល់​ដំណើរការ​សួរ​ចម្លើយ​សាក្សី​ឲ្យ​បាន​គ្រប់គ្រាន់​នោះ​ទេ។

លោក​មេធាវី Zaid បាន​តប​តាម Twitter ដោយ​និយាយ​ថា ការ​លើក​ឡើង​របស់​លោក Jordan បង្ហាញ​ឲ្យ​ឃើញ​ពី «ការ​មិន​យល់‍» អំពី​ច្បាប់​សហព័ន្ធ​ដែល​ការពារ​អត្តសញ្ញាណ​របស់​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​សម្ងាត់។

ច្បាប់​នេះ​ការពារ​អត្តសញ្ញាណ និង​មុខ​តំណែង​របស់​អ្នក​ដែល​រាយការណ៍​អំពី​បញ្ហា​មួយ​ចំនួន​ដូចជា​ទង្វើ​មិន​គប្បី ការ​រំលោភ​អំណាច និង​ការ​បង្ក​គ្រោះថ្នាក់​ដល់​សុវត្ថិភាព​សាធារណៈ​ដែល​ធ្វើ​ឡើង​ដោយ​បុគ្គលិក​រដ្ឋាភិបាល​ជា​ដើម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG