ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Sonland ​ថា​លោក Trump បាន​ដាក់លក្ខខណ្ឌ​​ភ្ជាប់ការ​ផ្តល់​ជំនួយ​ឱ្យ​អ៊ុយក្រែន​ទៅ​នឹង​ការ​បើក​ធ្វើការ​ស៊ើបអង្កេត​ខាងនយោបាយ


ឯកអគ្គរដ្ឋទូត​អាមេរិកាំង​ប្រចាំ​សហភាពអឺរ៉ុបលោក Gordon Sondland ធ្វើសក្ខីកម្មនៅវិមាន Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
ឯកអគ្គរដ្ឋទូត​អាមេរិកាំង​ប្រចាំ​សហភាពអឺរ៉ុបលោក Gordon Sondland ធ្វើសក្ខីកម្មនៅវិមាន Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

កាល​ពី​ថ្ងៃ​ពុធ អ្នកការទូតអាមេរិក Gordon Sondland បាននិយាយប្រាប់​ដាច់​អហង្ការដល់​ការ​ស៊ើបអង្កេត​ដើម្បី​ចោទ​ប្រកាន់​ដក​តំណែង​លោកប្រធានាធិបតី Donald Trump ថា ​ទោះណា​លោក​ប្រធានាធិបតី​បានប្រកែក​ក៏​ដោយ ក៏មានការ​ដាក់លក្ខ​ខណ្ឌ​មួយ​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ​ថា​ ប្រទេសអ៊ុយក្រែន​នឹង​មិនបានទទួល​ជំនួយ​យោធាទេ​ប្រសិនបើ​អាជ្ញាធរប្រទេស​នេះ​មិនបើក​ធ្វើការ​ស៊ើបអង្កេត​ដែល​ផ្តល់អត្ថប្រយោជន៍​ខាង​នយោបាយ​ដល់លោក Trump។

លោក Sondland ដែល​ជា​ឯកអគ្គរដ្ឋទូត​អាមេរិកាំង​ប្រចាំ​សហភាពអឺរ៉ុបបាននិយាយ​ប្រាប់គណៈកម្មាធិការខាង​ការ​ស៊ើបការ​សម្ងាត់នៃ​សភា​តំណាង​រាស្ត្រអាមេរិកាំងថា​ ក្រុមអ្នកស៊ើប​អង្កេតដើម្បីធ្វើការ​ចោទ​ប្រកាន់ «បានចាត់ទុក​បញ្ហា​សាំញ៉ាំ​ទាំង​នេះនៅ​ក្នុង​ទម្រង់ជា​សំណួរ​មួយ​ថាៈតើនេះ​ជា​ការ​ដោះដូរ​ឬទេ?​ ដូច​ដែល​ខ្ញុំ​បានធ្វើ​សក្ខីកម្មកាលពី​ពេល​មុន​ដែរ ចម្លើយគឺ​បាទ»។

លោក Sondland បាននិយាយ​ថា​ លោក Giuliani ដែល​ជា​មេធាវី​ផ្ទាល់ខ្លួន​របស់លោក Trump តាង​នាម​លោក​ប្រធានាធិបតី បាននិយាយ​ប្រាប់ក្រុមមន្ត្រីអ៊ុយក្រែន​ដោយ​ផ្ទាល់ថា ​លោក Trump ចង់ឱ្យ​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskiy ប្តេជ្ញា​ជា​សាធារណៈ​ថា​នឹង​ធ្វើការ​ស៊ើប​អង្កេតអំពីលោកអតីត​អនុប្រធានាធិបតី​ Joe Biden អំពី​ការងារ​របស់​កូន​លោក Biden ឈ្មោះ​ Hunter Biden នៅ​ក្នុង​ក្រុមហ៊ុនឧស្ម័នធម្មជាតិ Burisma នៃប្រទេសអ៊ុយក្រែន​ និងអំពី​ការ​យល់ឃើញ​ថា​ អ៊ុយក្រែន​បាន​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​កាលពី​ឆ្នាំ២០១៦​ដើម្បី​ជួយ​ប្រជាធិបតេយ្យ​ប្រឆាំង​នឹង​លោក Trump។​ សហគមន៍ស៊ើប​ការ​សម្ងាត់​អាមេរិកបាន​សន្មត​ថា​រុស្សី​បានជ្រៀត​ជ្រែក​ដើម្បីជួយ​លោក Trump៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG