ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ​ បាន​បដិសេធស​វនាការ​ដើម្បី​ចោទ​ប្រកាន់​ដក​លោក​ពី​តំណែង


ប្រធានាធិបតី ត្រាំ ស្ដាប់​ទៅ​កាន់​កិច្ច​ប្រជុំ​ក្នុង​បន្ទប់​ទីស្ដីការ នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៩។
ប្រធានាធិបតី ត្រាំ ស្ដាប់​ទៅ​កាន់​កិច្ច​ប្រជុំ​ក្នុង​បន្ទប់​ទីស្ដីការ នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៩។

លោក​ប្រធានាធិបតី​ស.រ.អា.​ ដូណាល់ ត្រាំ​ បាន​ពង្រឹង​ការ​និយាយ​អះ​អាង​របស់​លោក​ដែល​ថា ​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ដក​លោក​ចេញ​ពី​តំណែង​ជា​ឧបកថា​មួយ​ទៀត​នៃ​រឿង​ផ្សង​ព្រេង​វែង​មួយ​របស់​ពួក​អ្នក​ប្រឆាំង​នឹង​លោក​ខាងន​យោបាយ​ដើម្បី​រារាំង​លោក​មិន​ឱ្យ​ឈ្នះ​ឆ្នោត​និង​ដើម្បី​ទម្លាក់​តំណែង​ប្រធានាធិបតី​របស់​លោក។

មួយ​ថ្ងៃ​បន្ទាប់​ពី​ពួក​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​បញ្ចប់​សប្តាហ៍​ទី​ពីរ​នៃ​សវនាការ​សាធារណៈ​ជាមួយ​ពួក​មន្ត្រី​សេតវិមាន​ និង​មន្ត្រី​ឯ​ទៀតៗ​នៃ​រដ្ឋបាល ត្រាំ​ លោក​ប្រធានាធិបតី​បាន​ចោទ​ប្រកាន់​ជាថ្មី​ប្រឆាំង​នឹង​ពួក​ប្រជាធិបតេយ្យ​នៅ​ក្នុង​សេចក្តី​សម្ភាសន៍​តាម​ទូរស័ព្ទ​ដោយ​ផ្ទាល់​ជិត​មួយ​ម៉ោង​ជាមួយ​កម្មវិធី​ទូរទស្សន៍​ Fox News។​

នៅ​ពេល​និយាយ​ជា​មួយ​អ្នក​រៀប​ចំ​កម្មវិធី ​Fox and Friends​ លោក​ ត្រាំ​ បាន​និយាយ​ជា​ថ្មី​ទៀត​អំពី​ការ​និយាយ​អះ​អាង​កាល​ពី​ពេល​មុនៗ​ថា ​ពួក​ប្រជាធិបតេយ្យ​បាន​យក​ការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក​ជា​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ​តាម​ពា្យ​សម្តី​ចាប់​តាំង​ពី​ពេល​ចាប់​ផ្តើម​ម៉្លេះ​ ដោយ​លោក​បាន​សម្តែង​ការ​សង្ស័យ​ថា​ សេតវិមាន​នៅ​ពេល​លោក​ បារ៉ាក់​អូបាម៉ា​ កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិកាំង​មាន​ការ​ទាក់​ទិន​នឹង​ការ​ប៉ុន​ប៉ង​ទាំង​នេះ។

លោក ត្រាំ​ បាន​និយាយ​ថា៖ «លោក​អ្នក​មាន​ការ​ទាក់​ទិន​ជាមួយ​កម្រិត​ខ្ពស់​បំផុត​នៃ​រដ្ឋាភិបាល។ ពួក​គេ​បាន​ធ្វើ​ចារកម្ម​លើ​ការ​ឃោសនា​បោះ​ឆ្នោត​របស់​ខ្ញុំ»។

ប្រធានាធិបតី ត្រាំ​ បាន​ធ្វើ​ការ​ចោទ​ប្រកាន់​កាល​ពី​ពេល​មុន​ថា​ សេតវិមាន​នៅ​ក្នុង​អណត្តិ​លោក​អូបាម៉ា បាន​លួច​ថត​សំឡេង​ការ​និយាយ​ទួរស័ព្ទ​ដោយ​ពួក​មន្ត្រី​ធ្វើការ​ឃោសនា​បោះ​ឆ្នោត​ឱ្យ​លោក ​ដោយ​គ្មាន​បង្ហាញ​ភ័ស្តុតាង​អ្វី​ឡើយ។

គេ​រំពឹង​ថាក្រសួង​យុត្តិធម៌​នឹង​ចេញ​ផ្សាយ​របាយការណ៍​មួយ​នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ​ស្តី​ពី​ការ​ស៊ើប​អង្កេត​ ថា​តើ​ការ​ស៊ើប​អង្កេត​របស់ ​FBI ​អំពី​ការជ្រៀត​ជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះ​ឆ្នោត​ក្នុង​ប្រទេស​អាមេរិក​បាន​ចាប់​ផ្តើម​ធ្វើ​ដោយ​បែប​ណា៕

XS
SM
MD
LG