ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​នឹង​សម្រេច​លើ​ពាក្យ​បណ្ដឹង​របស់​រដ្ឋសភា​ដែល​ចង់​ឲ្យ​អតីត​មេធាវី​សេតវិមាន​លោក McGahn ផ្ដល់​សក្ខីកម្ម


នេះ​ជា​ស្លាក​ឈ្មោះ​របស់​លោក Don McGahn អតីត​ទីប្រឹក្សា​សេតវិមាន​ ដែល​មិន​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​របស់​គណៈកម្មាធិការ​យុត្តិធម៌​របស់​សភា​តំណាងរាស្ត្រ កាលពី​ថ្ងៃទី២១ ខែឧសភា​ ឆ្នាំ២០១៩។
នេះ​ជា​ស្លាក​ឈ្មោះ​របស់​លោក Don McGahn អតីត​ទីប្រឹក្សា​សេតវិមាន​ ដែល​មិន​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​របស់​គណៈកម្មាធិការ​យុត្តិធម៌​របស់​សភា​តំណាងរាស្ត្រ កាលពី​ថ្ងៃទី២១ ខែឧសភា​ ឆ្នាំ២០១៩។

ចៅក្រម​តុលាការ​សហព័ន្ធ​សហរដ្ឋ​អាមេរិក​មួយ​រូប​គ្រោង​នឹង​ចេញ​សេចក្ដី​សម្រេច​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ពាក់ព័ន្ធ​នឹង​ពាក្យ​បណ្ដឹង​មួយ​ដែល​ប្ដឹង​ដោយ​គណៈកម្មាធិការ​តុលាការ​នៃ​រដ្ឋសភា ដែល​មាន​បំណង​បង្ខំ​ឲ្យ​អតីត​មេធាវី​ប្រចាំ​សេតវិមាន​លោក Don McGahn ផ្ដល់​សក្ខីកម្ម​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ពី​តំណែង។

ដំបូង គណៈកម្មាធិការ​តុលាការ​នេះ​ចង់​ឲ្យ​លោក McGahn ផ្ដល់​សក្ខីកម្ម​ពាក់ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​របស់​លោក​រដ្ឋអាជ្ញា​ពិសេស Robert Mueller អំពី​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦ និង​ការ​ចោទ​ប្រកាន់​ដែល​ថា ក្នុង​នាម​ជា​ប្រធានាធិបតី លោក Trump បាន​រារាំង​ដំណើរការ​យុត្តិធម៌​ដោយ​ប្រឹងប្រែង​ដើម្បី​បិទ​ការ​ស៊ើប​អង្កេត​នេះ។

គណៈកម្មាធិការ​នេះ​បាន​អះអាង​នៅ​ក្នុង​ពាក្យ​បណ្ដឹង​ដែល​ដាក់​ជូន​តុលាការ​កាល​ពី​សប្ដាហ៍​មុន​ថា ស្ថានភាព​ឥឡូវ​នេះ​គឺ​វា​បន្ទាន់​ជាង​មុន​ទៅ​ទៀត ដែល​គណៈកម្មាធិការ​នេះ​អាច​ស្ដាប់​សក្ខីកម្ម​ពី​លោក McGahn ដោយសារតែ​មាន​សវនាការ​សាធារណៈ​នានា​ដែល​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​នៃ​រដ្ឋសភា​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​នេះ​អំពី​ការ​ចោទ​ប្រកាន់​ដែល​ថា លោក Trump បាន​ដាក់​សម្ពាធ​ដោយ​ខុស​ច្បាប់​ឲ្យ​ប្រទេស​អ៊ុយក្រែន​ស៊ើប​អង្កេត​លើ​លោក Joe Biden ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​អាច​ជា​គូ​ប្រជែង​របស់​លោក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ។

អ្នកស្រី​ចៅក្រម Ketanji Brown Jackson នៃ​តុលាការ​សង្កាត់​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​និយាយ​ថា អ្នកស្រី​នឹង​ចេញ​សេចក្ដី​សម្រេច​អំពី​រឿង​នេះ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ។

លោក McGhan ស្ថិត​ក្នុង​ចំណោម​មន្ត្រី​រដ្ឋបាល​របស់​លោក Trump ដែល​បាន​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ដីកា​កោះហៅ​របស់​គណៈកម្មាធិការ​មួយ​ចំនួន​នៃ​រដ្ឋសភា​ដែល​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​លោក Trump ដោយសារតែ​សេតវិមាន​បាន​អះអាង​ថា មន្ត្រី​ទាំង​នេះ​មាន​អភ័យ​ឯកសិទ្ធិ​រួច​ផុត​ពី​ការ​បង្ខិត​បង្ខំ​ណាមួយ​ឲ្យ​ផ្ដល់​សក្ខីកម្ម​ដូច​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG