ការស៊ើបអង្កេតរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកដើម្បីស្វែងរកថាតើប្រទេសរុស្ស៊ី បានជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ ដែរឬយ៉ាងណានោះ បានប្តូរពីការស៊ើបអង្កេតរដ្ឋបាលទៅជាព្រហ្មទណ្ឌវិញ។
ក្រុមសមាជិករដ្ឋសភាថា ក្រសួងការបរទេសបានដកចេញនូវអ៊ីមែល សារទូរស័ព្ទ សារតេឡេក្រាមការទូត និងព័ត៌មានផ្សេងទៀតនៅក្នុងសំណុំឯកសារក្នុងកុំព្យូទ័ររបស់ខ្លួនប៉ុន្មានខែចុងក្រោយនេះ ដែលព័ត៌មានទាំងនេះទាក់ទងដោយផ្ទាល់ទៅនឹងការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោក Trump ពីតំណែង។
សក្ខីកម្មរបស់លោកគឺផ្ទុយពីការអះអាងរបស់លោក Trump ដែលថាគ្មាន «ការដោះដូរប្រយោជន៍» ជាមួយនឹងប្រទេសអ៊ុយក្រែននោះ។
លោកប្រធានាធិបតីត្រាំបានសរសេរកាលពីព្រឹកថ្ងៃអង្គារនៅក្នុង Twitter របស់លោកថា «ពួកគណបក្សសាធារណរដ្ឋទាំងអស់ត្រូវតែចងចាំអ្វីដែលពួកគេកំពុងឃើញហេតុការណ៍ផ្ទាល់នឹងភ្នែកនៅទីនេះគឺ ការព្យួករសម្លាប់ដោយគ្មានការវិនិច្ឆ័យទោស។ក៏ប៉ុន្តែយើងនឹងឈ្នះ»។
រដ្ឋធានីវ៉ាស៊ីនតោនកំពុងជួបប្រទះនឹងវិបត្តិធំៗចំនួនពីរក្នុងពេលថ្មីៗនេះ ពាក់ព័ន្ធនឹងការស៊ើបអង្កេតដើម្បីទម្លាក់ប្រធានាធិបតីពីតំណែងនិងអំពីប្រទេសស៊ីរី។
មន្ត្រីការទូតសហរដ្ឋអាមេរិកជើងចាស់មួយរូបគ្រោងនឹងបង្ហាញខ្លួននៅពីមុខសមាជិករដ្ឋសភានៅថ្ងៃអង្គារនេះ ទាក់ទិននឹងការស៊ើបអង្កេតជាផ្លូវការរបស់រដ្ឋសភាដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង។
គណៈកម្មាធិការស៊ើបការណ៍សម្ងាត់ គណៈកម្មាធិការកិច្ចការបរទេស និងគណៈកម្មាធិការត្រួតពិនិត្យកិច្ចការរដ្ឋាភិបាលនៃរដ្ឋសភា នឹងបើកសវនាការបិទទ្វារជាមួយនឹងលោក Sondland នៅថ្ងៃព្រហស្បតិ៍នេះ។
នៅឯសេតវិមានលោកប្រធានាធិបតី Donald Trump ស្ថិតក្នុងស្ថានភាពតតាំងដើម្បីរារាំងការស៊ើបអង្កេតដើម្បីប្តឹងដកតំណែងប្រធានាធិបតីរបស់លោកដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ ដែលនឹងធ្វើការសម្រេចនៅក្នុងសភាតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិក។
ក្រសួងការពារប្រទេសក៏បានបញ្ជាក់ផងដែរថា ខ្លួន «មិនអាចគោរពតាម» ដីកាកោះហៅនៅពេលនេះបានទេ ដោយសារមូលហេតុផ្លូវច្បាប់។
ការផ្តល់កសិណសាក្សីរបស់លោកស្រី Hill បានធ្វើឡើងសម្ងាត់ ក៏ប៉ុន្តែសេចក្តីលម្អិតបានត្រូវរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Associated Press កាសែត New York Times និងកាសែត Washington Post ដោយបានដកស្រង់សម្តីមនុស្សដែលបានដឹងពីការផ្តល់កសិណសាក្សីរបស់លោកស្រីមកចុះផ្សាយ។
បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ១២នាក់នឹងឡើងឆាកជជែកដេញដោលគ្នានៅវគ្គបន្ទាប់ នៅថ្ងៃអង្គារនេះនៅឯសាកលវិទ្យាល័យ Otterbein នៅទីក្រុង Westerville រដ្ឋ Ohio។
អតីតអ្នកជំនួយការកំពូលខាងគោលនយោបាយការបរទេសស្តីពីរុស្ស៊ី និងអឺរ៉ុបរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានផ្តល់សង្ខីកម្មសម្ងាត់នៅក្នុងការស៊ើបអង្កេតប្តឹងទម្លាក់ប្រធានាធិបតីចេញពីតំណែងកាលពីថ្ងៃចន្ទ។
ព័ត៌មានផ្សេងទៀត
No media source currently available