ក្រុមមេធាវីរបស់អ្នកលួចបញ្ចេញព័ត៌មានសម្ងាត់ បានសង្កត់ធ្ងន់អំពីភាពចាំបាច់នៅក្នុងការការពារអត្តសញ្ញាណរបស់អ្នកបញ្ចេញព័ត៌មាននោះ នៅពេលដែលលោក Trump និយាយថា លោកចង់ជួបជាមួយនឹងអ្នកចោទប្រកាន់លើរូបលោកនេះ។
ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក និយាយថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងដើម្បីស្តាប់ការផ្តល់សក្ខីកម្មពីអ្នកបញ្ចេញព័ត៌មានសម្ងាត់ដែលការប្តឹងរបស់គេ បានបណ្តាលឲ្យមានការស៊ើបអង្កេតប្តឹងទម្លាក់តំណែងលោកប្រធានាធិបតីត្រាំ។
អ្នកតំណាងពិសេសរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ សម្រាប់ប្រទេសអ៊ុយក្រែន បានលាចេញពីដំណែងកាលពីថ្ងៃសុក្រ។ នេះតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានសហរដ្ឋអាមេរិក។
រឿងចម្រូងចម្រាស់អំពីអ្នកឆ្កឹះកកាយរឿងសម្ងាត់ម្នាក់ទាក់ទិននឹងលោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ នៅតែបន្តវិវឌ្ឍកាលពីថ្ងៃសុក្រដោយលោកប្រធានាធិបតីបានអំពាវនាវឱ្យមានការលាលែងចេញពីតំណែងនៃសមាជិកសភាសំខាន់ម្នាក់។
ប្រធានស្ដីទីនៃទីភ្នាក់ងារស៊ើបអង្កេតជាតិ លោក Joseph Maguire ថ្លែងថា លោកបានធ្វើតាមច្បាប់នៅពេលដែលលោកដំបូងឡើយបានរារាំងការចេញផ្សាយរបាយការណ៍របស់អ្នកលួចបញ្ចេញការណ៍សម្ងាត់។
ទោះជាយ៉ាងណាក៏ដោយ សមាជិកម្នាក់របស់គណបក្សសាធារណរដ្ឋនៅក្នុងគណៈ កម្មាធិការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភា មានសារសម្រាប់សមាជិកសភាមកពីគណបក្សទាំង២។
លោក Trump បានទទួលស្គាល់ថាបញ្ហារបស់លោក Biden បានត្រូវលើកយកមកនិយាយនៅក្នុងការសន្ទនាគ្នាតាមទូរសព្ទនោះ ក៏ប៉ុន្តែលោកបាននិយាយទទូចថាគ្មានការដាក់គំនាបសង្កត់លើមេដឹកនាំអ៊ុយក្រែនរូបនេះទេ។
អ្នកស្រី Pelosi បាននិយាយថា៖ «សកម្មភាពនានាដែលលោកប្រធានាធិបតី Trump បានធ្វើមកទល់ពេលនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញ។ លោកប្រធានាធិបតីត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ។ គ្មាននរណាម្នាក់នៅពីលើច្បាប់បានទេ»។
លោក McConnell បានចេញសេចក្តីថ្លែងការមួយដោយលោកបានប្រកាសថា «នេះបញ្ជាក់យ៉ាងច្បាស់ថា ការងារអទិភាពរបស់គណបក្សប្រជាធិបតេយ្យមិនកំពុងធ្វើឲ្យជីវិតពលរដ្ឋអាមេរិកាំងប្រសើរឡើងនោះទេ។ រយៈពេលបីឆ្នាំមកនេះពួកគេគិតតែពីរឿងប្តឹងចោទប្រកាន់ទម្លាក់ប្រធានាធិបតីតែប៉ុណ្ណោះ»។
No media source currently available