គណៈកម្មាធិការ ៣ នៃរដ្ឋសភាសហរដ្ឋអាមេរិកគ្រោងនឹងចោទសួរឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំសហភាពអឺរ៉ុបលោក Gordon Sondland នៅថ្ងៃអង្គារនេះ ដើម្បីស្វែងរកព័ត៌មានបន្ថែមអំពីទំនាក់ទំនងរវាងលោកប្រធានាធិបតី Donald Trump ជាមួយនឹងមន្ត្រីអ៊ុយក្រែន។
គណបក្សធំទាំងពីរកំពុងចោទគ្នាទៅវិញទៅមក បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានអ្នកបញ្ចេញព័ត៌មានសម្ងាត់ទី២ បានចោទថាលោកប្រធានាធិបតីអាមេរិក Trump បានប្រព្រឹត្តអំពើខុសឆ្គង ក្នុងការកិច្ចការរបស់លោក ពាក់ព័ន្ធជាមួយប្រទេសអ៊ុយក្រែន។
ពួកគណបក្សប្រជាធិបតេយ្យក្នុងសភាតំណាងរាស្រ្ត បានចេញការកោះហៅមន្រ្តីមន្ទីរបញ្ចកោណនិងការិយាល័យថវិការបស់សេតវិមានដែលជាផ្នែកមួយនៃការស៊ើបអង្កេតការប្តឹងទម្លាក់ប្រធានាធិបតីត្រាំចេញពីតំណែង។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចោទប្រកាន់ប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi ថាមានកំហុសពាក់ព័ន្ធនឹង «ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងបទល្មើសមជ្ឈិម និងទោសក្បត់ជាតិ» ស្របពេលដែលមានការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោក Trump ពីតំណែង។
មន្រ្តីស៊ើបការណ៍សម្ងាត់ទី២របស់សហរដ្ឋអាមេរិក បានទាក់ទងអង្គការឃ្លាំមើលរបស់សហគមន៍ស៊ើបការណ៍សម្ងាត់ដោយមានព័ត៌មានប្រភពដំបូងដែលគាំទ្រពាក្យបណ្តឹងរបស់អ្នកបញ្ចេញព័ត៌មានដំបូងប្រឆាំងនឹងការជាប់ទាក់ទិនរបស់ប្រធានាធិបតីដូណាល់ ត្រាំជាមួយប្រទេសអ៊ុយក្រែន។
លោករដ្ឋមន្ត្រីការបរទេសស.រ.អា. Pompeo កាលពីថ្ងៃសៅរ៍ បានហៅការស៊ើបអង្កេតអំពីអ៊ុយក្រែនថាជា«ស្ថានការណ៍ផ្តេសផ្តាស»។
ពួកអ្នកការទូតស.រ.អា.ជាន់ខ្ពស់បានសុំឱ្យប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy ធ្វើការស៊ើបអង្កេតអំពីលោក Joe Biden ដែលជាគូប្រជែងខាងនយោបាយរបស់លោក ត្រាំ និងកូនប្រុសលោក។
ប្រទេសអូស្រ្តាលីបានបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានស្នើឲ្យនាយករដ្ឋមន្រ្តីលោក Scott Morrison ជួយស៊ើបអង្កេតទៅលើប្រភពដើមនៃរបាយការណ៍របស់លោក Mueller។
លោក Volker បានលាលែងពីតំណែងមួយថ្ងៃក្រោយមក បន្ទាប់ពីពាក្យបណ្ដឹងរបស់អ្នកលួចបញ្ចេញព័ត៌មាននេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
ការពិត ពាក្យបណ្ដឹងរបស់អ្នកបញ្ចេញព័ត៌មានសម្ងាត់ក៏បានចោទប្រកាន់លោក Giuliani ថាធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់អាមេរិកនៅក្នុងប្រទេសអ៊ុយក្រែនមានភាពស្មុគស្មាញ និងបង្ខំឲ្យបុគ្គលិកនៃក្រសួងការបរទេសអាមេរិកជួយទប់កុំឲ្យបែករឿង។
លោក Schiff បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយក្នុងសភា Capitol Hill ថា «យើងខ្វល់ខ្វាយថាសេតវិមាននឹងប៉ុនប៉ងបង្អាក់ការស៊ើបអង្កេតរបស់យើង»។
លោក Pompeo បានថ្លែងថាសំណើរទាំងនោះបង្កឲ្យមាន «ការព្រួយបារម្ភផ្នែកផ្លូវច្បាប់និងនិតិវិធីយ៉ាងធ្ងន់ធ្ងរ» ហើយបានច្រានចោលការព្រមានដែលថា ការមិនសហការ នឹងត្រូវចាត់ទុកថាជាការរារាំងនោះ។
ព័ត៌មានផ្សេងទៀត
No media source currently available