ប្រទេសអូស្រ្តាលីបានបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានស្នើឲ្យនាយករដ្ឋមន្រ្តីលោក Scott Morrison ជួយស៊ើបអង្កេតទៅលើប្រភពដើមនៃរបាយការណ៍របស់លោក Mueller។
លោក Volker បានលាលែងពីតំណែងមួយថ្ងៃក្រោយមក បន្ទាប់ពីពាក្យបណ្ដឹងរបស់អ្នកលួចបញ្ចេញព័ត៌មាននេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
ការពិត ពាក្យបណ្ដឹងរបស់អ្នកបញ្ចេញព័ត៌មានសម្ងាត់ក៏បានចោទប្រកាន់លោក Giuliani ថាធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់អាមេរិកនៅក្នុងប្រទេសអ៊ុយក្រែនមានភាពស្មុគស្មាញ និងបង្ខំឲ្យបុគ្គលិកនៃក្រសួងការបរទេសអាមេរិកជួយទប់កុំឲ្យបែករឿង។
លោក Schiff បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយក្នុងសភា Capitol Hill ថា «យើងខ្វល់ខ្វាយថាសេតវិមាននឹងប៉ុនប៉ងបង្អាក់ការស៊ើបអង្កេតរបស់យើង»។
លោក Pompeo បានថ្លែងថាសំណើរទាំងនោះបង្កឲ្យមាន «ការព្រួយបារម្ភផ្នែកផ្លូវច្បាប់និងនិតិវិធីយ៉ាងធ្ងន់ធ្ងរ» ហើយបានច្រានចោលការព្រមានដែលថា ការមិនសហការ នឹងត្រូវចាត់ទុកថាជាការរារាំងនោះ។
មាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកបានដំណើរការទៅមុខនូវការស៊ើបអង្កេតរបស់ពួកគេដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង។
មន្ត្រីការទូតអ៊ុយក្រែនកំពុងប្រឹងប្រែងដើម្បីកុំឲ្យមានការខូចខាតដល់ទំនាក់ទំនងរបស់ប្រទេសពួកគេជាមួយនឹងទ្វីបអឺរ៉ុប បន្ទាប់ពីមានការបញ្ចេញជាសាធារណៈដោយមិនបានគ្រោងទុកនូវការលើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែន នៅក្នុងការសន្ទនាជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ កំពុងបន្តរិះគន់ពួកគណបក្សប្រជាធិបតេយ្យដែលបានផ្តួចផ្តើមការស៊ើបអង្កេតប្តឹងទម្លាក់ប្រធានាធិបតីចេញពីតំណែងដោយសារបណ្តឹងរបស់អ្នកបញ្ចេញព័ត៌មានសម្ងាត់។
ក្រុមមេធាវីរបស់អ្នកលួចបញ្ចេញព័ត៌មានសម្ងាត់ បានសង្កត់ធ្ងន់អំពីភាពចាំបាច់នៅក្នុងការការពារអត្តសញ្ញាណរបស់អ្នកបញ្ចេញព័ត៌មាននោះ នៅពេលដែលលោក Trump និយាយថា លោកចង់ជួបជាមួយនឹងអ្នកចោទប្រកាន់លើរូបលោកនេះ។
ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក និយាយថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងដើម្បីស្តាប់ការផ្តល់សក្ខីកម្មពីអ្នកបញ្ចេញព័ត៌មានសម្ងាត់ដែលការប្តឹងរបស់គេ បានបណ្តាលឲ្យមានការស៊ើបអង្កេតប្តឹងទម្លាក់តំណែងលោកប្រធានាធិបតីត្រាំ។
អ្នកតំណាងពិសេសរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ សម្រាប់ប្រទេសអ៊ុយក្រែន បានលាចេញពីដំណែងកាលពីថ្ងៃសុក្រ។ នេះតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានសហរដ្ឋអាមេរិក។
រឿងចម្រូងចម្រាស់អំពីអ្នកឆ្កឹះកកាយរឿងសម្ងាត់ម្នាក់ទាក់ទិននឹងលោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ នៅតែបន្តវិវឌ្ឍកាលពីថ្ងៃសុក្រដោយលោកប្រធានាធិបតីបានអំពាវនាវឱ្យមានការលាលែងចេញពីតំណែងនៃសមាជិកសភាសំខាន់ម្នាក់។
ព័ត៌មានផ្សេងទៀត
No media source currently available