គណៈកម្មាធិការស៊ើបការណ៍សម្ងាត់ គណៈកម្មាធិការកិច្ចការបរទេស និងគណៈកម្មាធិការត្រួតពិនិត្យកិច្ចការរដ្ឋាភិបាលនៃរដ្ឋសភា នឹងបើកសវនាការបិទទ្វារជាមួយនឹងលោក Sondland នៅថ្ងៃព្រហស្បតិ៍នេះ។
នៅឯសេតវិមានលោកប្រធានាធិបតី Donald Trump ស្ថិតក្នុងស្ថានភាពតតាំងដើម្បីរារាំងការស៊ើបអង្កេតដើម្បីប្តឹងដកតំណែងប្រធានាធិបតីរបស់លោកដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ ដែលនឹងធ្វើការសម្រេចនៅក្នុងសភាតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិក។
ក្រសួងការពារប្រទេសក៏បានបញ្ជាក់ផងដែរថា ខ្លួន «មិនអាចគោរពតាម» ដីកាកោះហៅនៅពេលនេះបានទេ ដោយសារមូលហេតុផ្លូវច្បាប់។
ការផ្តល់កសិណសាក្សីរបស់លោកស្រី Hill បានធ្វើឡើងសម្ងាត់ ក៏ប៉ុន្តែសេចក្តីលម្អិតបានត្រូវរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Associated Press កាសែត New York Times និងកាសែត Washington Post ដោយបានដកស្រង់សម្តីមនុស្សដែលបានដឹងពីការផ្តល់កសិណសាក្សីរបស់លោកស្រីមកចុះផ្សាយ។
បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ១២នាក់នឹងឡើងឆាកជជែកដេញដោលគ្នានៅវគ្គបន្ទាប់ នៅថ្ងៃអង្គារនេះនៅឯសាកលវិទ្យាល័យ Otterbein នៅទីក្រុង Westerville រដ្ឋ Ohio។
អតីតអ្នកជំនួយការកំពូលខាងគោលនយោបាយការបរទេសស្តីពីរុស្ស៊ី និងអឺរ៉ុបរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានផ្តល់សង្ខីកម្មសម្ងាត់នៅក្នុងការស៊ើបអង្កេតប្តឹងទម្លាក់ប្រធានាធិបតីចេញពីតំណែងកាលពីថ្ងៃចន្ទ។
អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ុយក្រែនគ្រោងធ្វើសក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការសភាដឹកនាំការស៊ើបអង្កេតចោទប្រកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
សមាជិកគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងកំពុងបន្តការស៊ើបអង្កេតរបស់ពួកគេដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចេញពីតំណែង បើទោះបីជារដ្ឋបាលរបស់លោក ត្រាំ កំពុងរារាំងសាក្សីសំខាន់ៗមិនឲ្យផ្តល់សក្ខីកម្មនិងមានភាពយឺតយ៉ាវក្នុងការផ្តល់ឯកសារក៏
លោក Zelenskiy បានប្រាប់អ្នកកាសែតថា នៅពេលដែលលោកនិយាយតាមទូរស័ព្ទជាមួយនឹងលោក Trump នោះ លោកមិនដឹងថាលោក Trump បានសម្រេចរួចហើយនៅក្នុងការផ្អាកជំនួយយោធារាប់រយលានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែននោះទេ។
សេតវិមានបាននិយាយថា ខ្លួននឹងមិនចូលរួមនៅក្នុងអ្វីដែលខ្លួនហៅថា «ការស៊ើបអង្កេតការប្តឹងទម្លាក់ប្រធានាធិបតីត្រាំចេញពីតំណែងដែលខុសនឹងរដ្ឋធម្មនុញ្ញនោះទេ»។
លោក Cipollone បានចោទប្រកាន់សមាជិកខាងគណបក្សប្រជាធិបតេយ្យថាបានរំលោភលើ «ភាពត្រឹមត្រូវដែលជាមូលដ្ឋាន និងនីតិវិធីដែលផ្ដល់ឲ្យដោយរដ្ឋធម្មនុញ្ញ»។
គណៈកម្មាធិការ ៣ នៃរដ្ឋសភាសហរដ្ឋអាមេរិកគ្រោងនឹងចោទសួរឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំសហភាពអឺរ៉ុបលោក Gordon Sondland នៅថ្ងៃអង្គារនេះ ដើម្បីស្វែងរកព័ត៌មានបន្ថែមអំពីទំនាក់ទំនងរវាងលោកប្រធានាធិបតី Donald Trump ជាមួយនឹងមន្ត្រីអ៊ុយក្រែន។
ព័ត៌មានផ្សេងទៀត
No media source currently available