បទសម្ភាសន៍VOA៖ អ្នកឃ្លាំមើលថា សន្លឹកឆ្នោតមិនបានការគឺជាកម្លាំងព្រមានដ៏ធំដល់អ្នកនយោបាយ
ក្រោយការបោះឆ្នោតដែលមានភាពរកាំរកូសកាលពីនៅថ្ងៃអាទិត្យទី២៩ខែកក្កដានេះ ចំនួនសន្លឹកឆ្នោតដែលមិនគាំទ្រគណបក្សនយោបាយណាមួយ មានចំនួនច្រើនជាងចំនួនសន្លឹកឆ្នោតគាំទ្រគណបក្សនយោបាយចំនួន១៩ផ្សេងទៀតក្រៅតែពីគណបក្សកាន់អំណាចដែលបានចូលរួមការបោះឆ្នោត។ ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់គឺលោក ឆៃ ចិន្តា ដែលបានតាមឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជាមើលឃើញថា ចំនួនសន្លឹកឆ្នោតមិនបានការដ៏ច្រើននេះគឺជាកម្លាំងព្រមានដ៏ធំមួយដល់រដ្ឋាភិបាលនិងគណបក្សនយោបាយ។ លោក សាយ មុន្នី នៃវីអូអេ បានសម្ភាសន៍ លោក ឆៃ ចិន្តា អំពីឥទ្ធិពលនៃសន្លឹកឆ្នោតមិនបានការនេះដូចតទៅ៖