ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិសម្រេចមិនចូលរួមប្រជុំអនុម័តសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនៅថ្ងៃទី១០ ខែកក្កដាខាងមុខ ដោយបញ្ជាក់ថា ច្បាប់នេះនឹងត្រូវរងការរិះគន់ និងថ្កោលទោសពីមជ្ឈដ្ឋានមួយចំនួន។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ VOA ថា ក្រុមអង្គការក្នុងបន្ទប់ស្ថានការណ៍ទាំងជាង៤០ បានធ្វើសកម្មភាពដែលមិនមានភាពអព្យាក្រឹតសម្រាប់គណបក្សនយោបាយនីមួយៗ ដែលខុសទៅនឹងមាត្រា២៤ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
មាត្រា៦ថ្មី (ពីរ) ដែលស្នើដោយតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា បានបន្ថែមចំណុចចំនួនបីដែលក្នុងនោះមានការហាមប្រាមគណបក្សនយោបាយមិនឱ្យ «ប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិត» និង«យល់ព្រមដោយចំហរ ឬដោយតុណ្ហីភាព ឬឃុបឃិតជាមួយទណ្ឌិត»។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គបន្ថែមថា ជាធម្មតាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលឡើងកាន់តំណែងថ្មី មិនទាន់មានបទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់ ដូចសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចាស់ៗដែលធ្លាប់ធ្វើការពីមុន ដូច្នេះលោករំពឹងថា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មីនឹងរៀនពីអ្នកចាស់ដើម្បីបំពេញការងារឲ្យបានល្អ។
លោក យឿង សុធារ៉ា មន្ត្រីផ្នែកច្បាប់ និងអង្កេតនៃអង្គការខុមហ្វ្រែល បានលើកឡើងផងដែរថា ក្រុមអង្គការសង្គមស៊ីវិលមិនមានចិត្តធំ ចង់ផ្តុំគ្នាបង្កើតបដិវត្តន៍ពណ៌ បំផ្លាញសន្តិភាពរបស់ប្រទេសដែលជាសមិទ្ធផលរបស់រដ្ឋាភិបាលលោក ហ៊ុន សែន នោះឡើយ។
តុលាការរាជធានីភ្នំពេញបានបញ្ជាតាមរយៈដីកាកោះឲ្យអ្នករៀបចំក្បួនដង្ហែការឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិនៅភ្នំពេញ លោក ម៉ន ផល្លា ចូលបង្ហាញមុខនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីសាកសួរលើករណីហិង្សាមួយក្នុងពេលឃោសនាបោះឆ្នោតឃុំ-សង្កាត់ នាខែឧសភា។
លោកហ៊ុន សែនបានដាក់ការសង្ស័យថា បន្ទប់ស្ថានការណ៍អាចជាបណ្តាញនៃបដិវត្តន៍ពណ៌ ដែលលោកបានលើកឡើងជារឿយៗក្នុងការថ្លែងសារនយោបាយរបស់លោក។
ឆ្លើយតបនឹងគណបក្សប្រឆាំង ចំពោះការមិនពេញចិត្តនឹងការបោះឆ្នោតឃុំ-សង្កាត់នោះ គណបក្សប្រជាជនកម្ពុជា កាលពីយប់ថ្ងៃចន្ទក៏បានចេញសេចក្តីថ្លែងការណ៍ច្រានចោលភ្លាមៗ ដោយចាត់ទុកថា ការលើកឡើងរបស់គណបក្សសង្គ្រោះជាតិពាក់ព័ន្ធនឹងការផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានាថា មានភាពលម្អៀង មិនឯករាជ្យ និងរើសអើងនោះគឺជាការមួលបង្កាច់គ្មានការពិត និងគ្មានមូលដ្ឋានច្បាស់លាស់។
លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ មើលឃើញថា លទ្ធផលឆ្នោតបង្ហាញនូវតុល្យភាពអំណាច ហើយវាផ្តល់ផលចំណេញដល់ពលរដ្ឋ ព្រោះគណបក្សកាន់អំណាចត្រូវរងសម្ពាធពីគណបក្សប្រឆាំងគ្រប់ពេល។
«ប៉ុន្តែបែរជាបក្សនយោបាយមួយ និងអង្គការក្រៅរដ្ឋាភិបាលមួយ ដែលគេហៅថា មានបន្ទប់ [ស្ថានការណ៍] ចាត់ទុកថា មិនទាន់សេរីទេ។ អីចឹងទេ ខ្ញុំចាត់ទុកថា ភាពសេរីរបស់គេគឺពេលដែលគេដើរចូលផ្ទះនាយករដ្ឋមន្ត្រី ឬក៏សម្លាប់នាយករដ្ឋមន្ត្រីនៅហ្នឹងកន្លែង អាហ្នឹងសេរីហើយ»
«ដំបូងត្រូវយល់ឲ្យបានច្បាស់ថា យើងជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយនាយរបស់ប្រជាជនទេ។ នេះជាចំណុចសំខាន់លើកដំបូងបំផុត ដែលមន្រ្តីទាំងអស់ត្រូវយល់ឲ្យច្បាស់អំពីតួនាទីរបស់ខ្លួន មិនមែនជាចៅហ្វាយទេ តែគឺជាខ្ញុំបម្រើរបស់ប្រជាជន»។
ការបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៧ បានជួបបញ្ហាមិនប្រក្រតីជាច្រើន ទាក់ទិនសេរីភាពបញ្ចេញមតិ និងគោលការណ៍សមភាពដែលទាមទារឲ្យមានការលម្អសម្រាប់ការបោះឆ្នោតថ្នាក់ជាតិដែលនឹងត្រូវធ្វើឡើងនៅឆ្នាំ២០១៨។ ក្រុមសង្កេតការណ៍បានរកឃើញថា ការបោះឆ្នោតដែលធ្វើឡើងកាលពីដើមខែមិថុនា មិនទាន់សេរី និងយុត្តិធម៌នៅឡើយ។
ព័ត៌មានផ្សេងទៀត
No media source currently available