ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​កាន់​អំណាច​បញ្ចប់​វិសោធនកម្ម​ច្បាប់​ហាមឃាត់​ទណ្ឌិត​មិន​ឱ្យ​ឃោសនា


សមាជិកគណបក្សប្រជាជនកម្ពុជា ចូលរួមការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
សមាជិកគណបក្សប្រជាជនកម្ពុជា ចូលរួមការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

មាត្រា​៦ថ្មី (ពីរ) ដែល​ស្នើ​ដោយ​តំណាងរាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បន្ថែម​ចំណុច​ចំនួនបី​ដែល​ក្នុងនោះ​មាន​ការ​ហាមប្រាម​គណបក្ស​នយោបាយ​មិន​ឱ្យ​ «ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍​អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត‍» និង​«យល់ព្រម​ដោយ​ចំហរ ​ឬ​ដោយ​តុណ្ហីភាព ​ឬឃុបឃិត​ជាមួយ​ទណ្ឌិត‍»។

ក្រុម​អ្នក​តំណាងរាស្រ្ត​គណបក្ស​ប្រជាជនកម្ពុជា​បាន​បញ្ចប់​ពិនិត្យ​កែប្រែ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ដែល​មាន​បំណង​ទប់​ស្កាត់​អ្នក​ដែល​មាន​ទោសទណ្ឌ​ មិន​ឱ្យ​ធ្វើ​សកម្មភាព​ឃោសនា​ដើម្បី​ជួយ​គណបក្ស​នយោបាយ​ណាមួយ​ឡើយ។

លោក អេង ឆៃអ៊ាង ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​រដ្ឋ​សភា​ នឹង​លើក​យក​សេចក្តីស្នើ​ច្បាប់​នេះ​មក​ពិនិត្យ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែកនេះ។

មាត្រា​៦ថ្មី (ពីរ) ដែល​ស្នើ​ដោយ​តំណាងរាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បន្ថែម​ចំណុច​ចំនួនបី​ដែល​ក្នុងនោះ​មាន​ការ​ហាមប្រាម​គណបក្ស​នយោបាយ​មិន​ឱ្យ​ «ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍​អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត‍» និង​«យល់ព្រម​ដោយ​ចំហរ ​ឬ​ដោយ​តុណ្ហីភាព ​ឬឃុបឃិត​ជាមួយ​ទណ្ឌិត‍»។ បើ​សិន​ជា​រកឃើញ​ថា​មាន​ការ​ប្រព្រឹត្ត​ល្មើស​ គឺ​អាជ្ញាធរ​នឹង​រំលាយ​គណបក្ស ឬ​ហាមឃាត់​សកម្មភាព​រហូត​ដល់​ប្រាំឆ្នាំ ដែល​នាំ​ឱ្យ​បាត់សិទ្ធិ​ក្នុងការ​ចូលរួម​ការ​បោះឆ្នោត។

ការធ្វើ​វិសោធនកម្ម​នេះ​កើត​មាន​ឡើង បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន ​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​នឹង​ការ​ចូលរួម​ឃោសនា​របស់​លោក សម រង្ស៊ី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​នៅតាម​បណ្តាញ​សង្គម ​ក្នុងពេល​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ​ដែលនាំ​ឱ្យ​គណបក្ស​ប្រឆាំង​កើន​ចំនួន​អាសនៈ​មេឃុំ និង​ក្រុមប្រឹក្សា​ឃុំសង្កាត់​យ៉ាង​ច្រើន។

លោក អេង ឆៃអ៊ាង ​បាន​សរសេរ​បន្ថែម​នៅក្នុង​ទំព័រហ្វេសប៊ុក​អម​នឹង​រូបថត​សេចក្តី​ស្នើ​ច្បាប់​នោះ​ថា៖

«ការធ្វើ​ច្បាប់​ ឬ​ការកែ​ច្បាប់​ដើម្បី​កម្ចាត់​ខ្មែរ​គ្នា​ឯង​ មិន​នាំ​ផល​ចំណេញ​ដល់​ប្រទេស​ជាតិ ​និង​ប្រជាជាតិ​ឡើយ​ ហើយ​ក្រុម​អ្នក​ធ្វើ​មិន​ពិត​ថា ​ទទួល​បាន​ផល​វិជ្ជមាន​សម្រាប់​ក្រុម​របស់​ខ្លួនដែរ‍»។

លោក​ សម រង្ស៊ី​ កំពុង​រស់នៅ​នីរទេស​ខ្លួន​ក្រៅប្រទេស​ដើម្បី​គេច​ចេញ​ពី​ការ​ដាក់ទោស​ក្នុង​សំណុំរឿង​ជាច្រើន ក្នុងនោះ​រួម​មាន​អត្ថាធិប្បាយ​ថា​រដ្ឋាភិបាល​នៅពី​ក្រោយ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែមឡី អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ឈ្មោះ​ម្នាក់។ លោក សម រង្ស៊ី​ ត្រូវ​បង្ខំចិត្ត​លាលែង​ចេញពី​គណបក្ស​កាលពី​ដើមឆ្នាំនេះ​ ដើម្បី​គេចចេញ​មិន​ឱ្យ​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG