ក្រោយមួយឆ្នាំនៃការឡើងមកបន្តតំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាបន្តពីឪពុករបស់លោកគឺលោកហ៊ុន សែន អ្នកតាមដានមើលឃើញថា បញ្ហាសង្គមជាតិជាច្រើន មិនទាន់ត្រូវបានដោះស្រាយជាពិសេសបញ្ហាការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
អ្នកប្រើបណ្តាញសង្គមមួយចំនួនលើកឡើងថា បាតុកម្មប្រឆាំងនេះគ្រោងធ្វើនៅថ្ងៃទី១៨ ខែសីហា។ អ្នកឃ្លាំមើលសិទ្ធិមនុស្សយល់ថា រដ្ឋាភិបាលគួរបង្កើនការផ្សព្វផ្សាយបន្ថែមអំពីគម្រោងអភិវឌ្ឍន៍នេះ ជាជាងការចាប់ខ្លួនមនុស្ស។
សង្គមស៊ីវិលទាំងនោះបានជំរុញឱ្យរដ្ឋាភិបាលបើកលំហសេរីភាពដើម្បីឱ្យយុវជនអាចចូលរួមកិច្ចការងារសង្គមដោយគ្មានការភ័យខ្លាច។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអះអាងថា កម្ពុជាមានលំហសេរីភាពយ៉ាងទូលំទូលាយស្របតាមរដ្ឋធម្មនុញ្ញ។
អង្គការ CIVICUS ដែលមានបេសកកម្មតាមដានមើលស្ថានភាពនៃការអនុវត្តសិទ្ធិសេរីភាពក្នុងប្រទេសចំនួន១៩៦ ចាត់ទុកថា លម្ហស៊ីវិលក្នុងប្រទេសកម្ពុជាស្ថិតក្នុងការគាបសង្កត់ ហើយច្បាប់រឹតត្បិតជាច្រើននៅតែត្រូវបានប្រើដើម្បីដាក់គោលដៅលើក្រុមអ្នកជំទាស់។
សហមេធាវីដើមបណ្តឹងក៏បានស្នើឱ្យតុលាការរឹបអូស គណនី Iman-KH ហាមឃាត់ជនជាប់ចោទមិនឱ្យចាកចេញពីកម្ពុជា និងសងជំងឺចិត្តចំនួន ២០០០ លានរៀល ដែលស្មើនឹងជិត ៥០ ម៉ឺនដុល្លារអាមេរិក។
លោក ធែល ធីលែន សកម្មជនសង្គមម្នាក់ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃពុធ ក្រោយលោកថ្លែងអំពីការអភិវឌ្ឍតំបន់ត្រីកោណ។ លោកជាមនុស្សទី៥ដែលត្រូវឃាត់ខ្លួន ខណៈតុលាការបានសម្រេចឃុំខ្លួនសកម្មជន៤នាក់ ពាក់ព័ន្ធនឹង«តំបន់ត្រីកោណអភិវឌ្ឍន៍»នេះ។
អាជ្ញាធរកម្ពុជាកាលពីថ្ងៃអង្គារបានចាប់ខ្លួនសកម្មជនសង្គមចំនួន ៤ នាក់ ពាក់ព័ន្ធនឹងការថ្លែងអំពីគុណសម្បត្តិ និងគុណវិបត្តិនៃ«តំបន់ត្រីកោណអភិវឌ្ឍន៍»។ ជាមួយគ្នានេះ អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បានស្នើឱ្យតុលាការដាក់ទោសជាអតិបរមាដល់អ្នកដែលត្រូវបានចាប់ខ្លួននោះ។
ពួកគេបារម្ភថា កម្ពុជានឹងក្លាយទៅជា«អាយ៉ង»របស់វៀតណាមនៅពេលអនាគត។
ក្រុមយុវជន និងអ្នកការពារសិទ្ធិមនុស្សថាការបញ្ឈប់នេះប៉ះពាល់ដល់លំហសេរីភាពនៃការជួបជុំ និងបញ្ចេញមតិ។
មន្រ្តីនៃសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ចាម បានឱ្យដឹងថា អាជ្ញាធរបានរុះរើស្លាកទាមទារឱ្យដោះលែងប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ នៅទីស្នាក់ការរបស់ខ្លួនកាលពីថ្ងៃពុធ។
មន្រ្តីសង្គមស៊ីវិល និងព្រះសង្ឃមួយចំនួនបានបញ្ចេញការមិនពេញចិត្តចំពោះការបណ្តេញព្រះសង្ឃមួយអង្គចេញពីវត្តដំរីស ក្នុងខេត្តបាត់ដំបង បន្ទាប់ពីព្រះសង្ឃអង្គនោះបានចូលរួមពិធីរំឭកខួបនៃការបាញ់សម្លាប់ លោក កែម ឡី។
ក្រោយតុលាការចេញដីការកោះហៅពលរដ្ឋបឹងតាមោក ៩ នាក់ឱ្យចូលខ្លួនបំភ្លឺជុំវិញបទចោទប្រកាន់«ហិង្សាដោយចេតនានិងបទប្រឆាំងនឹងអ្នករាជការសាធារណៈ» ពលរដ្ឋបានស្នើឱ្យតុលាការទម្លាក់បទចោទទាំងនេះ ដោយអះអាងថា ពួកគេមិនបានប្រព្រឹត្តខុស ដូចការចោទប្រកាន់ឡើយ។
ព័ត៌មានផ្សេងទៀត
No media source currently available