នៅប៉ុន្មានសប្តាហ៍ដំបូងនៃសង្រ្គាមរុស្ស៊ីលើអ៊ុយក្រែន ជនភៀសខ្លួនដែលភៀសខ្លួនទៅកាន់ប្រទេសជិតខាងអាចធ្វើដំណើរដោយគិតថ្លៃនៅទូទាំងអឺរ៉ុប។ មួយឆ្នាំក្រោយមក ការធ្វើដំណើរដែលឥតគិតថ្លៃគឺមានតែរថភ្លើងមួយពីប្រទេសប៉ូឡូញទៅអាល្លឺម៉ង់តែប៉ុណ្ណោះ។
ការរុះរើតង់រស់នៅរបស់ជនគ្មានផ្ទះសម្បែងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានធ្វើឱ្យមានការផ្តោតអារម្មណ៍ឡើងវិញទៅលើវិបត្តិគ្មានផ្ទះសម្បែង។
ពួកគេអះអាងថាវាស្ទើរតែលែងមានសារព័ត៌មានឯករាជ្យនៅក្នុងប្រទេសកម្ពុជាទៀតហើយ ក្រោយបិទសារព័ត៌មានវីអូឌី ដែលហ៊ានរាយការណ៍បញ្ហាសិទ្ធិមនុស្ស បទល្មើសបរិស្ថាន និងអំពើពុករលួយ។
ជម្លោះរវាងក្រុមហ៊ុនណាហ្គាវើលដ៍ និងក្រុមកូដករដែលត្រូវបានបញ្ឈប់ពីការងារបានបន្តអូសបន្លាយ ខណៈមេដឹកនាំសហជីពមួយចំនួននៅបន្តរងបទចោទញុះញង់ចំពោះការចេញមុខតវ៉ារបស់ពួកគេ
ពលរដ្ឋអ៊ុយក្រែនរាប់លាននាក់បានភៀសខ្លួនទៅកាន់ប្រទេសប៉ូឡូញនៅប៉ុន្មានខែដំបូងនៃការឈ្លានពានរបស់រុស្ស៊ី។ មួយឆ្នាំក្រោយមក រូបភាពចលាចលនៅតាមព្រំដែនមានភាពប្រសើរជាងមុន ហើយពលរដ្ឋអ៊ុយក្រែនជាច្រើនឥឡូវនេះបានឆ្លងព្រំប្រទល់ទៅមកប្រទេសកំណើតរបស់ខ្លួន។
ស្រ្តីនិងក្មេងស្រីនៅអាហ្រ្វិកកំពុងពិភាក្សាពីបញ្ហាប្រឈមដែលពួកគេជួបប្រទះក្នុងការព្យាយាមប្រកបអាជីវកម្មឆ្លងដែននៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វីបអាហ្វ្រិក (AfCFTA)។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែនអះអាងថា ការទាមទាររបស់អង្គការសង្គមស៊ីវិលដែលឱ្យលោកផែង វណ្ណៈសុំទោសនោះមានស្តង់ដារពីរ ដោយប្រៀបធៀបករណីនេះទៅនឹងការប្រមាថប្អូនថ្លៃរបស់លោក ដែលមិនមានការថ្កោលទោសពីអង្គការទាំងនោះ។
ស.រ.អ.បាននិយាយកាលពីថ្ងៃពុធថា ការវាយតម្លៃរបស់ខ្លួនត្រូវគ្នាជាមួយរបាយការណ៍មួយរបស់អ.ស.ប.ដែលថា មេដឹកនាំជាក់ស្តែងថ្មីនៃក្រុមភេរជន Al-Qaida ឈ្មោះ Saif al-Adel ឋិតនៅក្នុងប្រទេសអ៊ីរ៉ង់។
មេដឹកនាំសហជីពមួយចំនួនបញ្ជាក់ថា សេរីភាពបង្កើតសហជីពឯករាជ្យនៅតែរងការគំរាមកំហែងធ្ងន់ធ្ងរ បូករួមការធ្វើទុក្ខបុកម្នេញ និងការបញ្ឈប់មន្រ្តីសហជីពពីការងារជាដើម ដែលផ្ទុយពីការអនុវត្តច្បាប់ដែលមានចែង។
ក្រុមអង្គការសង្គមស៊ីវិលបានស្នើទៅកាន់រដ្ឋមន្ត្រីចំនួន៤រូបនៃក្រសួងពាក់ព័ន្ធដើម្បីឱ្យចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងទៅលើលោក ផែង វណ្ណៈ ចំពោះការប្រើប្រាស់ពាក្យមិនសមរម្យ ប្រមាថ មាក់ងាយ និងបៀតបៀនទៅលើស្ត្រីអ្នកសារព័ត៌មាន ព្រោះពួកគេចាត់ទុកថា វាជាទង្វើដែលមិនអាចលើកលែងបាន។
ក្រោយរដ្ឋាភិបាលសម្រេចបិទសារព័ត៌មានវីអូឌី ដែលបានដំណើរការ២០ឆ្នាំមកហើយនោះ លោកហ៊ុន សែន កាលពីថ្ងៃអង្គារ បានប្រកាសផ្តល់ក្របខណ្ឌរដ្ឋដល់អតីតបុគ្គលិកវីអូឌី ដែលលែងមានការងារធ្វើ និងមានបំណងចូលបម្រើរដ្ឋ។
មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិលបានចាត់ទុកការលុបអាជ្ញាបណ្ណវីអូឌីមិនស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។ ពួកគេស្នើឱ្យផ្តល់អាជ្ញាបណ្ណត្រឡប់មកវិញដើម្បីសារព័ត៌មាននេះអាចដំណើរឡើងវិញ។
ព័ត៌មានផ្សេងទៀត
No media source currently available