អ្នកនាំពាក្យរបស់សមាគមអាដហុក លោក ស៊ឹង សែនករុណា ប្រាប់វីអូអេថា ការបញ្ជាឲ្យដកអាជ្ញាបណ្ណសារព័ត៌មាន VOD ប៉ះពាល់សិទ្ធិសេរីភាពសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ដោយសារប្រជាពលរដ្ឋជឿទុកចិត្ត និងពេញចិត្តស្ថាប័នសារព័ត៌មានមួយនេះ។
ក្រុមប្រឹក្សាក្រមសីលធម៌មួយនេះមានតួនាទីក្នុងការតម្រង់ទិស ដាក់ពិន័យ និងកែលម្អអ្នកសារព័ត៌មានឱ្យបំពេញការងារតាមវិជ្ជាជីវៈ ចៀសវាងការរិះគន់ពីមហាជន ប៉ុន្តែអ្នកជំនាញចង់ឃើញក្រុមប្រឹក្សាមួយនេះអាចបំពេញការងារបានដោយឯករាជ្យ។
បន្ទាប់ពីរង់ចាំអស់រយៈពេលជាង៤ឆ្នាំមកសៀវភៅដែលឆ្លុះបញ្ចាំងពីការតស៊ូរបស់សកម្មជនសិទ្ធិមនុស្សនៅកម្ពុជាដែលមានចំណងជើងថា«ការស្វែងរកយុត្តិធម៌នៅកម្ពុជា៖ អ្នកការពារសិទ្ធិមនុស្សបកស្រាយ»ត្រូវបានចេញផ្សាយជាភាសាខ្មែរសម្រាប់អ្នកអាននៅក្នុងប្រទេសកម្ពុជា។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ថ្លែងថា អាជ្ញាធរនឹងបន្តដោះស្រាយជូនប្រជាពលរដ្ឋ។
មីយ៉ាន់ម៉ាត្រូវបានគេហាមឃាត់មិនឱ្យចូលរួមសន្និសីទកំពូលប្រចាំឆ្នាំអាស៊ាននៅពេលដែលប្រទេសព្រុយណេបានធ្វើជាប្រធាននៅឆ្នាំ២០២១និងម្តងទៀតដោយកម្ពុជាកាលពីឆ្នាំទៅ។
ដំណើរទស្សនកិច្ចនេះនឹងចាប់ផ្តើមពីថ្ងៃទី១៣ ដល់១៥ ខែកុម្ភៈ ឆ្នាំ២០២៣ មុនពេលប្រធានាធិបតីអាល្លឺម៉ង់រូបនោះនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា។
នៅក្នុងសារសំឡេងជាមួយបុគ្គលមិនស្គាល់ឈ្មោះម្នាក់ដែលបានលេចធ្លាយចូលក្នុងបណ្តាញសង្គមអនឡាញ អ្នកស្រី Martha Chizuma បាននិយាយថា មន្រ្តីជាន់ខ្ពស់មួយចំនួន កំពុងរារាំងយុទ្ធនាការរបស់អ្នកស្រីនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
ថ្មីៗនេះ មានការបង្កកគណនី ABA របស់ក្រុមកូដករដោយធនាគារ ABA ដែលនាំឲ្យមានការលើកឡើងថា ជាការមិនត្រឹមត្រូវនិងជាការរឹតត្បិតមកលើក្រុមកូដករ ហើយទង្វើនេះក៏អាចប៉ះពាល់ទំនុកចិត្តលើធនាគារមួយនេះ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី១ ខែកុម្ភៈ បានប្រកាសផ្តល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២ ដល់កញ្ញា ឈឹម ស៊ីថរដែលកំពុងជាប់ឃុំក្រោយការដឹកនាំធ្វើកូដកម្មទាមទារអត្ថប្រយោជន៍ផ្សេងៗដល់បុគ្គលិក។
ចំណាត់ការនេះបានធ្វើឡើងតាមវិធានការកាលពីខែកុម្ភៈ ឆ្នាំ២០២១ដោយសមាជិកសភាកាណាដាដែលចាត់ទុកការធ្វើបាបរបស់រដ្ឋាភិបាលក្រុងប៉េកាំងលើជនជាតិភាគតិចអ៊ុយហ្គ័រនិងអ្នកកាន់សាសនាឥស្លាមជនជាតិតួកស្ថិតនៅក្នុងដែនដី Xinjiang ភាគពាយ័ព្យប្រទេសចិនជាអំពើប្រល័យពូជសាសន៍។
ក្រោយមានការព្រមានប្តឹងពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទទួលបន្ទុកកិច្ចការសន្តិសុខពាក់ព័ន្ធនឹងការថ្លែងរបស់លោក នី ណាក់ ថា មន្ត្រីប៉ូលិសមិនបានយកសារធាតុញៀនពិតប្រាកដមកដុតកម្ទេចចោលនោះ មន្ត្រីសិទ្ធិមនុស្សថា ការព្រមានបែបនេះជាការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋ។
ការផ្តល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២ដល់កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍នេះ ធ្វើឡើងខណៈកញ្ញា ឈឹម ស៊ីថរ កំពុងស្ថិតនៅក្នុងពន្ធនាគារ។
ព័ត៌មានផ្សេងទៀត
No media source currently available