អ្នកការពារសិទ្ធិមនុស្សសាទរចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ហើយបានទទូចសុំឲ្យសាលាដំបូងនីមួយៗពិនិត្យពិច័យឲ្យបានដិតដល់ជុំវិញអង្គហេតុដែលនាំឲ្យកើតមានវិវាទដីធ្លីមុនធ្វើការចោទប្រកាន់លើពលរដ្ឋដែលជាតំណាង ឬសកម្មជនដែលចេញមុខដោះស្រាយជម្លោះ។
អង្គការយូណេស្កូ ដែលជាភ្នាក់ងារផ្នែកវប្បធម៌របស់អង្គការសហប្រជាជាតិ បានបង្គាប់ឲ្យរដ្ឋាភិបាលកម្ពុជាដាក់របាយការណ៍ថ្មីមួយ ដើម្បីធ្វើបច្ចុប្បន្នភាពលើស្ថានភាពចុងក្រោយនៃការអភិរក្សតំបន់អង្គរនៅត្រឹមថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ និងថាលក្ខណ្ឌនៃការរស់នៅរបស់ប្រជាពលរដ្ឋគឺជា«រឿងអាទិភាព»។
បើតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃអង្គាររបស់អង្គការ Amnesty International ដោយយកការអភិរក្សតំបន់បេតិកភណ្ឌពិភពលោក អាជ្ញាធរកម្ពុជាបាន«បង្ខំជម្លៀស»ប្រជាពលរដ្ឋជាច្រើនគ្រួសារចេញពីតំបន់អង្គរតាំងពីឆ្នាំ២០២២ ដែលមានប្រមាណជាង១ម៉ឺនគ្រួសារ ត្រូវបានឱ្យផ្លាស់ទី។
ពលរដ្ឋប៉ាឡេស្ទីនជាង៨ម៉ឺននាក់បានភៀសខ្លួនចេញពីតំបន់ហ្កាហ្សាក្នុងសប្តាហ៍កន្លងទៅ ខណៈជម្លោះកាន់តែធ្ងន់ធ្ងរឡើង ដោយមានការវាយប្រហារទៅលើមន្ទីរពេទ្យនានា។
មន្ត្រីការិយាល័យទទួលបន្ទុកកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បានថ្លែងថា ប្រសិនបើមានឋាននរកមែននោះ គេនឹងហៅភាគខាងជើងតំបន់ហ្កាហ្សាថាជាឋាននរក។
រដ្ឋាភិបាលគ្រោងស្នើសុំបន្ធូរបន្ថយទោសដល់ទណ្ឌិតជាង៨០០នាក់ និងលើកលែងទោសដល់អ្នកទោសប្រមាណ៥០នាក់ ក្នុងឱកាសបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក នាពេលខាងមុខ។ នេះបើតាមលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលបានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក។
ក្រុមអ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានលើកឡើងថា ក្តីសង្ឃឹមនៃការបញ្ចប់និទណ្ឌភាពលើអ្នកសារព័ត៌មានហាក់នៅឆ្ងាយ ដែលជាហេតុបន្តធ្វើឱ្យប៉ះពាល់ និងគំរាមកំហែងខ្លាំងដល់អាជីពអ្នកសារព័ត៌មានឯករាជ្យ។
រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសថៃលោក Parnpree Bahiddha-Nukara ចាប់ផ្តើមធ្វើដំណើរទៅកាន់ប្រទេសកាតា និងប្រទេសអេហ្ស៊ីបដើម្បីចរចាអំពីជោគវាសនារបស់ចំណាប់ខ្មាំងជនជាតិថៃចំនួន ២២នាក់។
លោក Romel Bagares មេធាវីម្នាក់ក្នុងចំណោមមេធាវីបានប្រាប់អ្នកសារព័ត៌មានថា «នេះជាបណ្តឹងដ៏សំខាន់មួយ ដោយសារនេះជាករណីដំបូងបំផុត ដែលត្រូវបានប្តឹងនៅតុលាការហ្វីលីពីន»។
ក្រោយបង្ហាញខ្លួនក្នុងសវនាការជាច្រើនលើក ពាក់ព័ន្ធនឹងវិវាទដីធ្លី ពលរដ្ឋដែលរងគ្រោះក្នុងខេត្តកោះកុង ស្នើសុំឱ្យសាលាឧទ្ធរណ៍រទម្លាក់បទចោទលើពួកគេ ដោយអះអាងថា ពួកគេមិនបាន«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដូចនឹងអ្វីដែលតុលាការបានចោទប្រកាន់ឡើយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី២២ ខែតុលា អង្គការទាំងនោះបានស្នើឱ្យ បញ្ឈប់ការចោទប្រកាន់នយោបាយ ហើយអនុវត្តស្មារតីបង្រួបបង្រួមគ្នា។
កាលពីថ្ងៃព្រហស្បតិ៍ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងចៅក្រមសាលាឧទ្ធរណ៍ បានប្រកាស «តម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការ» លើការប្តឹងទាស់ក្នុងសំណុំរឿង ញុះញង់ ដែលក្រុមមេដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ មិនសុខចិត្តទៅនឹងការសម្រេចរបស់តុលាការជាន់ទាប។
ព័ត៌មានផ្សេងទៀត
No media source currently available