តុលាការក្នុងទីក្រុង Chiang Rai ភាគខាងជើងប្រទេសថៃបានរកឃើញថា បុរសឈ្មោះ Mongkol Thirakote ដែលជាអ្នកលក់សម្លៀកបំពាក់អនឡាញនិងជាសកម្មជនម្នាក់ផងដែរនោះ ពិតជាមានកំហុសនៅក្នុងបណ្តឹងបរិហាកេរ្ត៍រាជវង្សចំនួនពីរដាច់ដោយឡែកពីគ្នា។
ការព្រមានចាត់វិធានការតាមផ្លូវច្បាប់របស់ក្រសួងមហាផ្ទៃ ធ្វើឡើង បន្ទាប់ពីក្រសួងនេះ បានអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហែក្បួនធម្មយាត្រាដែលអាចមានរយៈពេល ១០ ថ្ងៃនៅខែកុម្ភៈខាងមុខ។
មានមនុស្សយ៉ាងតិចណាស់ ៣៤៨ នាក់បានស្លាប់ឬបាត់ខ្លួននៅពេលរត់គេចខ្លួនពីប្រទេសមីយ៉ាន់ម៉ា ឬពីប្រទេសបង់ក្លាដែសតាមសមុទ្រកាលពីឆ្នាំទៅមិញ។
អ្នកតាមដានសង្គមសង្កេតឃើញថា យន្តការដោះស្រាយវិវាទដីធ្លីរវាងអ្នកមានអំណាច និងពលរដ្ឋ គឺមិនទាន់អនុវត្តស្មើភាពគ្នានៅឡើយទេ។ ដូច្នេះមានការចោទសួរថា តើយន្តការដោះស្រាយវិវាទដីធ្លីលើករណីអ្នកមានទ្រព្យធន និងពលរដ្ឋពិតជាខុសគ្នាឬយ៉ាងណា?
រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងពិភាក្សាជាមួយនឹងរដ្ឋាភិបាលថៃ ដែលជាសម្ពន្ធមិត្តជិតស្និទ្ធមួយរបស់ខ្លួន អំពីការអនុញ្ញាតឱ្យជនភៀសខ្លួនមីយ៉ាន់ម៉ាដែលជាប់គាំងនៅក្នុងប្រទេសថៃអាចចាកចេញទៅកាន់សហរដ្ឋអាមេរិកបាន។
តុលាការយោធាមីយ៉ាន់ម៉ាត្រូវបានរាយការណ៍ថា បានកាត់ទោសជនភៀសខ្លួនម៉ូស្លីមរ៉ូហ៊ីងយ៉ាចំនួន១១២នាក់ឲ្យជាប់ពន្ធនាគារ បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនក្នុងពេលធ្វើដំណើរខាងក្រៅជំរំជនភៀសខ្លួន ស្របពេលពួកគេកំពុងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី។
ក្រោយកញ្ញា ឈឹម ស៊ីថរ ត្រូវបានឃុំខ្លួនអស់រយៈពេលជាង៩សប្តាហ៍ក្រោយមក មេធាវីរបស់កញ្ញា ឈឹម ស៊ីថរ និងសង្គមស៊ីវិល ជំរុញឲ្យតុលាការពន្លឿនដំណើរការជំនុំជម្រះក្តីរបស់មេដឹកនាំសហជីពរូបនេះ ដោយពួកគេបានលើកឡើងថា ការបន្តឃុំខ្លួននេះធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកជាប់ឃុំ។
មេដឹកនាំសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន គ្រោងដឹកនាំធម្មយាត្រាថ្មើរជើងមួយនៅដើមខែកុម្ភៈ ដើម្បីលើកកម្ពស់សីលធម៌សង្គម បន្ទាប់ពីលោកសង្កេតឃើញថា សីលធម៌សង្គមក្នុងប្រទេសកម្ពុជា ធ្លាក់ចុះយ៉ាងខ្លាំង គិតចាប់តាំងពីចុងឆ្នាំ២០១៧ ឬក្រោយការរំលាយគណបក្សសង្គ្រោះជាតិ។
គណៈមេធាវីអាមេរិកាំងបានចេញរបាយការណ៍ដោយបង្ហាញថា រដ្ឋាភិបាល និងតុលាការកម្ពុជាបានប្រើបទញុះញង់ដើម្បីបង្ក្រាបអ្នកប្រឆាំង ចំពេលមានការបង្ក្រាបអ្នករិះគន់ និងគូប្រជែងនយោបាយរបស់គណបក្សកាន់អំណាច។
សកម្មជនមួយចំនួននៅរំឭកដល់ការស្លាប់មេដឹកនាំសហជីពលេចធ្លោមួយរូបគឺលោក ជា វិជ្ជា ដែលត្រូវបានខ្មាន់កំាភ្លើងបាញ់ស្លាប់នៅកណ្តាលទីក្រុងភ្នំពេញកាលពី១៩ឆ្នាំមុន។
ជនជាប់ចោទបានឡើងសវនាការនៅកោះ Lesvos ប្រទេសក្រិក ជាង៤ឆ្នាំក្រោយមានបទចោទកាលពីឆ្នាំ២០១៨។ អ្នកដែលប្រឈមមុខនឹងសវនាការសុទ្ធតែជាសមាជិក ឬអ្នកស្ម័គ្រចិត្តនៃអង្គការក្រៅរដ្ឋាភិបាលរបស់ក្រិកមួយឈ្មោះថា មជ្ឈមណ្ឌលអន្តរជាតិឆ្លើយតបគ្រាអាសន្ន ឬ ERCI។
ព័ត៌មានផ្សេងទៀត
No media source currently available