ក្រោយកញ្ញា ឈឹម ស៊ីថរ ត្រូវបានឃុំខ្លួនអស់រយៈពេលជាង៩សប្តាហ៍ក្រោយមក មេធាវីរបស់កញ្ញា ឈឹម ស៊ីថរ និងសង្គមស៊ីវិល ជំរុញឲ្យតុលាការពន្លឿនដំណើរការជំនុំជម្រះក្តីរបស់មេដឹកនាំសហជីពរូបនេះ ដោយពួកគេបានលើកឡើងថា ការបន្តឃុំខ្លួននេះធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកជាប់ឃុំ។
មេដឹកនាំសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន គ្រោងដឹកនាំធម្មយាត្រាថ្មើរជើងមួយនៅដើមខែកុម្ភៈ ដើម្បីលើកកម្ពស់សីលធម៌សង្គម បន្ទាប់ពីលោកសង្កេតឃើញថា សីលធម៌សង្គមក្នុងប្រទេសកម្ពុជា ធ្លាក់ចុះយ៉ាងខ្លាំង គិតចាប់តាំងពីចុងឆ្នាំ២០១៧ ឬក្រោយការរំលាយគណបក្សសង្គ្រោះជាតិ។
គណៈមេធាវីអាមេរិកាំងបានចេញរបាយការណ៍ដោយបង្ហាញថា រដ្ឋាភិបាល និងតុលាការកម្ពុជាបានប្រើបទញុះញង់ដើម្បីបង្ក្រាបអ្នកប្រឆាំង ចំពេលមានការបង្ក្រាបអ្នករិះគន់ និងគូប្រជែងនយោបាយរបស់គណបក្សកាន់អំណាច។
សកម្មជនមួយចំនួននៅរំឭកដល់ការស្លាប់មេដឹកនាំសហជីពលេចធ្លោមួយរូបគឺលោក ជា វិជ្ជា ដែលត្រូវបានខ្មាន់កំាភ្លើងបាញ់ស្លាប់នៅកណ្តាលទីក្រុងភ្នំពេញកាលពី១៩ឆ្នាំមុន។
ជនជាប់ចោទបានឡើងសវនាការនៅកោះ Lesvos ប្រទេសក្រិក ជាង៤ឆ្នាំក្រោយមានបទចោទកាលពីឆ្នាំ២០១៨។ អ្នកដែលប្រឈមមុខនឹងសវនាការសុទ្ធតែជាសមាជិក ឬអ្នកស្ម័គ្រចិត្តនៃអង្គការក្រៅរដ្ឋាភិបាលរបស់ក្រិកមួយឈ្មោះថា មជ្ឈមណ្ឌលអន្តរជាតិឆ្លើយតបគ្រាអាសន្ន ឬ ERCI។
តុលាការរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដោយបន្តឃុំខ្លួនកញ្ញានៅពន្ធនាគារព្រៃស។
សកម្មជនសង្គមរូបនេះលើកហេតុផលថា ពាក្យបណ្តឹងកន្លងមករបស់កញ្ញាមិនត្រូវបានអាជ្ញាធរមានសមត្ថកិច្ចអើពើទេដូចករណីនៅខណ្ឌ៧មករា នៅពេលកញ្ញាអះអាងថា បានរងការរំលោភបំពានហិង្សាពីសំណាក់ក្រុមសន្តិសុខ អំឡុងពេលតវ៉ាកាលពីឆ្នាំ២០២០ពាក់ព័ន្ធករណីចាប់ខ្លួនលោក រ៉ុង ឈុន។
កាលពីដើមខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ បណ្តាប្រទេសនៃសមាគមអាស៊ានបានសម្រេចដាក់ចេញផែនការសកម្មភាពក្នុងតំបន់ស្តីពីស្រ្តី សន្តិភាព និងសុវត្ថិភាព ដើម្បីឱ្យប្រទេសក្នុងតំបន់អាស៊ានយកទៅអនុវត្ត ដោយដាក់បញ្ចូលក្នុងផែនការសកម្មភាពជាតិរបស់ប្រទេសនីមួយៗ។
ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះគួរតែអនុម័តឲ្យបានមុនការបោះឆ្នោតថ្នាក់ជាតិខាងមុខ ដើម្បីដាក់ឱ្យប្រើប្រាស់ ព្រោះវាមានសារៈសំខាន់ដែលអាចឲ្យពលរដ្ឋប្រើប្រាស់សិទ្ធិស្នើសុំព័ត៌មាន និងទទួលបានព័ត៌មានពេញលេញពីមន្ត្រីព័ត៌មានតាមស្ថាប័នរដ្ឋ។
លោក Turk បានលើកឡើងអំពីប្រទេសអាហ្វហ្គានីស្ថាននិងក្រុមតាលីបង់ (Taliban) ដែលកំពុងដឹកនាំប្រទេសនេះថាជា «ករណីដ៏អាក្រក់បំផុតក្នុងចំណោមករណីអាក្រក់បំផុតនានា» និងបានហៅការជិះជាន់គាបសង្កត់របស់ក្រុមតាលីបង់លើស្ត្រីថា «គ្មាននរណាធ្វើដូច»។
ព័ត៌មានផ្សេងទៀត
No media source currently available