តុលាការរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដោយបន្តឃុំខ្លួនកញ្ញានៅពន្ធនាគារព្រៃស។
សកម្មជនសង្គមរូបនេះលើកហេតុផលថា ពាក្យបណ្តឹងកន្លងមករបស់កញ្ញាមិនត្រូវបានអាជ្ញាធរមានសមត្ថកិច្ចអើពើទេដូចករណីនៅខណ្ឌ៧មករា នៅពេលកញ្ញាអះអាងថា បានរងការរំលោភបំពានហិង្សាពីសំណាក់ក្រុមសន្តិសុខ អំឡុងពេលតវ៉ាកាលពីឆ្នាំ២០២០ពាក់ព័ន្ធករណីចាប់ខ្លួនលោក រ៉ុង ឈុន។
កាលពីដើមខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ បណ្តាប្រទេសនៃសមាគមអាស៊ានបានសម្រេចដាក់ចេញផែនការសកម្មភាពក្នុងតំបន់ស្តីពីស្រ្តី សន្តិភាព និងសុវត្ថិភាព ដើម្បីឱ្យប្រទេសក្នុងតំបន់អាស៊ានយកទៅអនុវត្ត ដោយដាក់បញ្ចូលក្នុងផែនការសកម្មភាពជាតិរបស់ប្រទេសនីមួយៗ។
ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះគួរតែអនុម័តឲ្យបានមុនការបោះឆ្នោតថ្នាក់ជាតិខាងមុខ ដើម្បីដាក់ឱ្យប្រើប្រាស់ ព្រោះវាមានសារៈសំខាន់ដែលអាចឲ្យពលរដ្ឋប្រើប្រាស់សិទ្ធិស្នើសុំព័ត៌មាន និងទទួលបានព័ត៌មានពេញលេញពីមន្ត្រីព័ត៌មានតាមស្ថាប័នរដ្ឋ។
លោក Turk បានលើកឡើងអំពីប្រទេសអាហ្វហ្គានីស្ថាននិងក្រុមតាលីបង់ (Taliban) ដែលកំពុងដឹកនាំប្រទេសនេះថាជា «ករណីដ៏អាក្រក់បំផុតក្នុងចំណោមករណីអាក្រក់បំផុតនានា» និងបានហៅការជិះជាន់គាបសង្កត់របស់ក្រុមតាលីបង់លើស្ត្រីថា «គ្មាននរណាធ្វើដូច»។
លោក អំ សំអាត បញ្ជាក់ថា គណៈកម្មការគ្រប់គ្រងរបស់អង្គការលីកាដូបានសម្រេចលុបចេញវីដេអូបទចម្រៀងនោះដើម្បីកុំឲ្យមានរឿងវែងឆ្ងាយបន្តទៀត ព្រោះលោកថា អង្គការលីកាដូនៅមានការងារច្រើនទៀត ដែលត្រូវជួយដោះស្រាយដល់ប្រជាពលរដ្ឋ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត និងប្រធានអង្គការសង់ត្រាល់ លោកមឿន តុលា និងមេដឹកនាំអង្គការសមាគមពីរនាក់ទៀតត្រូវបានកោះហៅឲ្យចូលខ្លួនទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃផែនការងារសន្តិសុខនៅស្នងការដ្ឋាននគរបាលភ្នំពេញ។
លោក Ales Bialiatski ដែលជាជ័យលាភីពានរង្វាន់ណូបែលសន្ដិភាពជនជាតិបេឡារុស បានឡើងសវនាការកាលពីថ្ងៃព្រហស្បតិ៍ទី ៥ ខែមករានៅក្នុងរដ្ឋធានីមីនស្កិ៍នៃប្រទេសបេឡារុសក្រោមបទចោទប្រកាន់ដែលសកម្មជនសិទ្ធិមនុស្សនានាមើលឃើញយ៉ាងទូលំទូលាយថាជារឿងមិនពិត។
បើតាមលោកអំ សំអាត មានមនុស្ស២៣នាក់ដែលសង្គមស៊ីវិលអះអាងថា ជាជនរងគ្រោះនៅក្នុងការបង្ក្រាបហិង្សារបស់កងកម្លាំងចម្រុះកាលពីដើមឆ្នាំ២០១៤នោះ ត្រូវបានចាប់ឃុំខ្លួន និងចោទប្រកាន់ដាក់ក្នុងពន្ធនាគារ ខណៈបុគ្គលដែលបញ្ជាឲ្យមានអំពើហិង្សាមិនត្រូវបាននាំខ្លួនយកមកកាត់ទោស។
ការតវ៉ាបានចាប់ផ្តើមនៅពាក់កណ្តាលខែកញ្ញា ជាការឆ្លើយតបទៅនឹងការស្លាប់របស់នាង Mahsa Amini នៅក្នុងការឃុំឃាំងរបស់ប៉ូលិស។
លោក ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការចុះបញ្ជីដីធ្លីឲ្យបានចប់សព្វគ្រប់នៅក្នុងឆ្នាំ២០២៣ ក្នុងនោះមានការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចផងដែរ។
ព័ត៌មានផ្សេងទៀត
No media source currently available