លោក អំ សំអាត បញ្ជាក់ថា គណៈកម្មការគ្រប់គ្រងរបស់អង្គការលីកាដូបានសម្រេចលុបចេញវីដេអូបទចម្រៀងនោះដើម្បីកុំឲ្យមានរឿងវែងឆ្ងាយបន្តទៀត ព្រោះលោកថា អង្គការលីកាដូនៅមានការងារច្រើនទៀត ដែលត្រូវជួយដោះស្រាយដល់ប្រជាពលរដ្ឋ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត និងប្រធានអង្គការសង់ត្រាល់ លោកមឿន តុលា និងមេដឹកនាំអង្គការសមាគមពីរនាក់ទៀតត្រូវបានកោះហៅឲ្យចូលខ្លួនទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃផែនការងារសន្តិសុខនៅស្នងការដ្ឋាននគរបាលភ្នំពេញ។
លោក Ales Bialiatski ដែលជាជ័យលាភីពានរង្វាន់ណូបែលសន្ដិភាពជនជាតិបេឡារុស បានឡើងសវនាការកាលពីថ្ងៃព្រហស្បតិ៍ទី ៥ ខែមករានៅក្នុងរដ្ឋធានីមីនស្កិ៍នៃប្រទេសបេឡារុសក្រោមបទចោទប្រកាន់ដែលសកម្មជនសិទ្ធិមនុស្សនានាមើលឃើញយ៉ាងទូលំទូលាយថាជារឿងមិនពិត។
បើតាមលោកអំ សំអាត មានមនុស្ស២៣នាក់ដែលសង្គមស៊ីវិលអះអាងថា ជាជនរងគ្រោះនៅក្នុងការបង្ក្រាបហិង្សារបស់កងកម្លាំងចម្រុះកាលពីដើមឆ្នាំ២០១៤នោះ ត្រូវបានចាប់ឃុំខ្លួន និងចោទប្រកាន់ដាក់ក្នុងពន្ធនាគារ ខណៈបុគ្គលដែលបញ្ជាឲ្យមានអំពើហិង្សាមិនត្រូវបាននាំខ្លួនយកមកកាត់ទោស។
ការតវ៉ាបានចាប់ផ្តើមនៅពាក់កណ្តាលខែកញ្ញា ជាការឆ្លើយតបទៅនឹងការស្លាប់របស់នាង Mahsa Amini នៅក្នុងការឃុំឃាំងរបស់ប៉ូលិស។
លោក ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការចុះបញ្ជីដីធ្លីឲ្យបានចប់សព្វគ្រប់នៅក្នុងឆ្នាំ២០២៣ ក្នុងនោះមានការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចផងដែរ។
លោក គ្រី ម៉ះផល មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងកសិកម្ម ដែលត្រូវបានអាជ្ញាធរសហរដ្ឋអាមេរិកឃាត់ខ្លួនកាលពីខែវិច្ឆិកា នៅពេលលោកទៅចូលរួមកិច្ចប្រជុំអន្តរជាតិមួយ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។
អង្គការសង្គមស៊ីវិលជាច្រើនបានព្រមានថា ការហាមប្រាមរបស់ពួកតាលីបានធ្វើឲ្យប៉ះពាល់ដល់ការផ្ដល់ជំនួយសង្គ្រោះជីវិតពលរដ្ឋអាហ្វហ្គានីស្ថានរាប់លាននាក់ និងប៉ះពាល់ដល់ការងាររាប់ពាន់កន្លែង។
ទូកមួយគ្រឿងបានរសាត់មកដល់ឆ្នេរសមុទ្រខេត្ត Aceh នៃប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃចន្ទម្សិលមិញដែលមានដឹកជនជាតិភាគតិចរ៉ូហ៊ីងយ៉ា១៧៤នាក់ ភាគច្រើននៃអ្នកទាំងនោះបានខ្សោះជាតិទឹក អស់កម្លាំងហើយត្រូវការការថែទាំវេជ្ជសាស្ត្រជាបន្ទាន់ បន្ទាប់ពីបានស្ថិតនៅក្នុងសមុទ្ររាប់សប្តាហ៍។
បើតាមអ្នកស្រី ប៉ុត ចាន់សុផាននី កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា បុគ្គលិកសាងសង់ព្រលានយន្តហោះថ្មីរបស់ក្រុមហ៊ុន OCIC បានដើរបាញ់ថ្នាំ បង់លេខរៀងលើផ្ទះប្រជាពលរដ្ឋរស់នៅទាំងពីរភូមិនោះ ដោយមិនបានបញ្ជាក់មូលហេតុឱ្យបានច្បាស់នោះទេ ដែលជាហេតុធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភ។
នៅខួបទី១០នៃការបាត់ខ្លួនលោក Sombath Somphone សកម្មជនអភិវឌ្ឍន៍សហគមន៍គឺក្រុមគ្រួសារនៅតែគ្មានដំណឹងពីលោកនៅឡើយទេ។
ព័ត៌មានផ្សេងទៀត
No media source currently available