លោក អ៊ុក ទូច ពលរដ្ឋខ្មែរអាមេរិកាំងដែលគេមិនសូវស្គាល់ពីមុនមកបានទាក់ទាញចំណាប់អារម្មណ៍ពលរដ្ឋកម្ពុជានិងអន្តរជាតិក្រោយពីលោកបានគប់ស្បែកជើងដាក់លោក ហ៊ុន សែន នៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីខែឧសភា។ ប៉ុន្តែពេលនេះលោកព្យាយាមរក្សាភាពស្ងប់ស្ងៀមដោយសារកំពុងប្រឈមនឹងបញ្ហាផ្លូវច្បាប់និងក្នុងគ្រួសារ។
លោក ណុប វី ប្រាប់វីអូអេថា ជំនួបពិភាក្សាជាមួយអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ផ្តោតលើដំណើរការឆ្ពោះទៅរកការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន និងពិនិត្យមើលថាតើមានចំណុចឬចន្លោះប្រហោងណាមួយ ដែលអង្គការសង្គមស៊ីវិលអាចចូលរួមចំណែកបំពេញបន្ថែមឬទេ។
លោក រាជ សីម៉ា អាយុ ៤១ ឆ្នាំ ជាសកម្មជនសហគមន៍ឡពាងដែលតែងតែចេញមុខក្នុងការតវ៉ារឿងទំនាស់ដីធ្លីក្នុងសហគមន៍ ដែលអូសបន្លាយប្រមាណ ១០ ឆ្នាំមកហើយ។ លោកត្រូវបានសមត្ថកិច្ចហៅសួរនាំ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ពីដំណើររឿងបង្ករបួសស្នាម និងហិង្សាលើអ្នកភូមិម្នាក់។
នៅក្នុងពិធីបង្សុកូលគោរពវិញ្ញាណក្ខន្ធលោក កែម ឡី អ្នកគោរពស្រឡាញ់លោកអះអាងថា ពួកគេមិនទាន់អស់អាល័យ និងនៅតែចង់ឃើញយុត្តិធម៌សម្រាប់រូបលោក។ ពួកគេចង់ឱ្យឃើញភាពយុត្តិធម៌សម្រាប់លោកបណ្ឌិត កែម ឡី ដោយទាមទារឱ្យអាជ្ញាធរស្វែងរកជនពាក់ព័ន្ធមកផ្តន្ទាទោសឱ្យខានតែបាន។
ក្រុមសហជីពនិងសង្គមស៊ីវិលចំនួន៣៧ស្ថាប័នបានទទូចទៅរដ្ឋាភិបាល ជាពិសេសស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដោះស្រាយវិវាទការងាររបស់ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យបានឆាប់ ដើម្បីឈានទៅបិទបញ្ចប់វិវាទការងារនេះ។ នេះបើយោងតាមសេចក្តីអំពាវនាវរួមមួយចេញផ្សាយនៅថ្ងៃអង្គារនេះ។
ក្រុមប្រេសិតរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្ស៥រូបបានចោទសួររដ្ឋាភិបាលកម្ពុជាអំពីការចាប់ខ្លួន ចោទប្រកាន់ និងកាត់ទោសសកម្មជនការពារបរិស្ថានក្នុងខេត្តរតនគិរី គឺលោក ឆន ផល្លា ដែលត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២១។
មន្រ្តីសិទ្ធិមនុស្សនៅតែយល់ថាការបាញ់សម្លាប់នេះ មិនមែនដោយសារសាររឿងជំពាក់លុយ៣ពាន់ដុលា្លរ ដូចការលើកឡើងកាលពីកន្លងទៅឡើយ។
លោក Xi បានសរសើរអាជ្ញាធរទីក្រុងនេះចំពោះការជម្នះលើ«អសន្តិសុខសង្គមដោយហិង្សា» ដែលនេះលោកសំដៅទៅលើមហាបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យដែលបានផ្ទុះឡើងនៅឆ្នាំ២០១៩។
ក្រុមកូដករណាហ្គាវើលដ៍ប្រមាណ៧០នាក់ បានប្រមូលផ្តុំគ្នានៅទីធ្លាសួនវត្តបទុមវត្តី ដើម្បីសុំការបញ្ជាក់ពីមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីអំពីញតិ្តដែលពួកគេបានស្នើសុំអន្តរាគមន៍កាលពីថ្ងៃទី២០ ខែមិថុនា ដោយពួកគេថាមិនបានទទួលដំណឹងអ្វីទាល់តែសោះ។
លោក ហ៊ុន សែន ក៏បានអះអាងថាលោកមិនខ្វល់នឹងការរិះគន់ពីក្រុមសិទ្ធិមនុស្សឬអង្គទូតណាឡើយចំពោះការបញ្ជារបស់លោក។
មេដឹកនាំសហជីពកម្ពុជាមើលឃើញភាពខុសគ្នាយ៉ាងខ្លាំងនៃបរិយាកាសធ្វើ សកម្មភាពរបស់សហជីពនៅកម្ពុជានិងសហរដ្ឋអាមេរិកហើយខិតខំស្វះស្វែងរក ការគាំទ្រនានាដើម្បីជួយសម្រួលដល់បរិយាកាសការងារឲ្យបានល្អប្រសើរឡើង។
ព័ត៌មានផ្សេងទៀត
No media source currently available