មេដឹកនាំសហជីពកម្ពុជាមើលឃើញភាពខុសគ្នាយ៉ាងខ្លាំងនៃបរិយាកាសធ្វើ សកម្មភាពរបស់សហជីពនៅកម្ពុជានិងសហរដ្ឋអាមេរិកហើយខិតខំស្វះស្វែងរក ការគាំទ្រនានាដើម្បីជួយសម្រួលដល់បរិយាកាសការងារឲ្យបានល្អប្រសើរឡើង។
ការតវ៉ានៅរសៀលថ្ងៃអង្គារនេះ ត្រូវបានអាជ្ញាធរដាក់បារ៉ាស់ឬរបាំងរារាំងពួកគេមិនឱ្យធ្វើដំណើរទៅកន្លែងដែលពួកគេចង់ទៅ។
កាលពីថ្ងៃទី២៣ ខែមិនា ពួកអាជ្ញាធរតាលីបង់បានប្រកាសពីការបន្តបិទសាលាមធ្យមសិក្សាសម្រាប់ក្មេងស្រី ហើយអង្គការសហប្រជាជាតិនិយាយថា ក្មេងស្រី១,១លាននាក់បានរងផលប៉ះពាល់ពីការបិទសាលារៀននេះ។
មេដឹកនាំសហជីពមួយចំនួនបានអះអាងថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករក្នុងវិស័យវាយនភណ្ឌ គួរត្រូវបានដំឡើងនៅក្នុងឆ្នាំ២០២៣ យ៉ាងហោចណាស់ឱ្យបាន២៥០ដុល្លារអាមេរិកក្នុងមួយខែ ដើម្បីឱ្យកម្មករអាចដោះស្រាយបញ្ហាប្រឈម និងមានជីវភាពសមរម្យ។
វិទ្យាស្ថាន Guttmacher ដែលជាក្រុមស្រាវជ្រាវមួយខាងអ្នកគាំទ្រសិទ្ធិពន្លូតកូន បានប៉ាន់ប្រមាណថាមានរដ្ឋចំនួន២៦ ដែលភាគច្រើនក្នុងភាគខាងត្បូងនិងភាគកណ្តាល (Mid-West) ប្រទេសអាមេរិកនឹងហាមប្រាមការពន្លូតកូននៅក្រោយការប្រែក្រឡះ Roe v. Wade។
ប្រជាជនប្រមាណជាង២០០គ្រួសារ ដែលរស់នៅខាងកើតបឹងតាមោក និងជាអ្នកអាស្រ័យផលនៅក្នុងបឹង កាលពីថ្ងៃទី២១ខែមិថុនា បានតវ៉ានៅទីតាំងផ្ទាល់ ខណៈគ្រឿងចក្រកំពុងចាក់បំពេញដីទៅលើកន្លែងចិញ្ចឹមត្រីរបស់ពួកគាត់។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាថាទាំង GSP របស់សហរដ្ឋអាមេរិក ទាំងប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់មុខទំនិញ លើកលែងសព្វាវុធ» របស់អឺរ៉ុប EBA (ឬEverything But Arms) សុទ្ធតែ«មានលក្ខណៈផុយស្រួយដូចគ្នា» សម្រាប់កម្ពុជា ខណៈការបង្ក្រាបនយោបាយ នៅតែបន្តនៅកម្ពុជា។
ការប្រកាសបញ្ឈប់មន្រ្តីទាំងពីររូបនេះធ្វើឡើងស្របពេលមានចំណាត់ការផ្លូវច្បាប់ជាបន្តបន្ទាប់មកលើសមាជិក និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន ដែលទើបនឹងដំណើរការសាជាថ្មី។
មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក គង់ ចំរើន បញ្ជាក់ប្រាប់វីអូអេថា ខុទ្ទកាល័យកំពុងពិនិត្យមើលញត្តិនេះ ហើយលោកមិនទាន់អាចបញ្ជាក់ថាវានឹងបញ្ចប់នៅពេលណាឡើយ។
ព័ត៌មានផ្សេងទៀត
No media source currently available