ពលរដ្ឋដែលរងបណ្តឹងរបស់តុលាការខេត្តកណ្តាលពីបទ«ហិង្សាដោយចេតនា បទញុះញង់ និងបទប្រឆាំងនឹងអ្នករាជការសាធារណៈ» ដោយសារបញ្ហាវិវាទដីធ្លីជាមួយក្រុមហ៊ុន OCIC របស់ឧកញ៉ា ពុង ឃាវសែ បានស្នើតុលាការឱ្យទម្លាក់បទចោទលើពួកគេ និងទាមទារឱ្យអាជ្ញាធរដោះស្រាយវិវាទដីធ្លីនេះឱ្យបានឆាប់។
ជ័យលាភីទាំងបីគឺមានមូលដ្ឋានក្នុងទឹកដីអតីតសហភាពសូវៀត ហើយម្ចាស់ជ័យលាភីពីរក្នុងចំណោមនេះស្ថិតនៅក្នុងប្រទេសគ្រប់គ្រងដោយមេដឹកនាំផ្តាច់ការគឺលោក Alexander Lukashenko នៅបេឡារុស និងលោក Vladimir Putin នៅរុស្ស៊ី។
ប្រជាពលរដ្ឋជាង ៥០០នាក់បានប្រមូលផ្តុំគ្នានៅមុខសាលាសង្កាត់គោកចក ក្រុងសៀមរាប ដើម្បីសុំការស្រាយបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធនឹងការតម្រូវឱ្យពួកគេរុះរើផ្ទះ។
កាលពីថ្ងៃពុធ ប្រជាពលរដ្ឋនៅឃុំព្រះដាក់រាប់ពាន់នាក់បានចេញមុខតវ៉ានៅសាលាឃុំ ក្រោយអាជ្ញាធរចុះប្រាប់ពួកគេឱ្យចាកចេញពីតំបន់អង្គរ។
ដីការបស់តុលាការបញ្ជាក់ថា ជននេះ«ត្រូវដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទលួចលក់អចលនទ្រព្យរបស់អ្នកដទៃដែលមិនមែនជារបស់ខ្លួន» ប្រព្រឹត្តនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីអំឡុងឆ្នាំ២០១៦។
អង្គការលីកាដូបញ្ជាក់ថា អាជ្ញាធរអាចចោទប្រកាន់បុគ្គលដោយយោងតាមច្បាប់នេះយ៉ាងមានប្រសិទ្ធភាព និងគ្រប់ពេលវេលា ទោះបីជាករណីកូវីដ១៩ បានថយចុះរួចទៅហើយ។
របាយការណ៍បញ្ជាក់ថា កុមារដែលធ្លាប់ទទួលរងនូវការរំលោភបំពាន និងការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញ មានចំនួនតិចណាស់ដែលហ៊ានរាយការណ៍អំពីករណីបំពានលើពួកគេតាមរយៈយន្តការរាយការណ៍ផ្លូវការ។
ក្រុមយុវជនបានធ្វើពិធីដង្ហែ«សពព្រៃឈើ» ដោយបានយកញត្ដិទៅដាក់នៅក្រសួងបរិស្ថាន។
របាយការណ៍មួយនិយាយថា យោធាមីយ៉ាន់ម៉ាកំពុងតែប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជារៀងរាល់ថ្ងៃ រួមមាន អំពើហិង្សាផ្លូវភេទ ទារុណកម្ម ការចាត់គោលដៅដោយចេតនាមកលើជនស៊ីវិល និងអំពើឃាតកម្ម។
ប្រជាពលរដ្ឋអះអាងថា ពួកគេរស់នៅទីនោះយូរលង់មកហើយ នៅលើដីដែលមានទំហំធំ ប៉ុន្តែអាជ្ញាធរផ្តល់សំណងដីធ្លី ដែលមានទំហំតូច ដែលពួកគេយល់ថាជាដំណោះស្រាយមិនសមរម្យ ហើយអយុត្តិធម៌សម្រាប់អ្នកភូមិដែលរស់នៅយូរឆ្នាំ។
លោក ហ៊ុន សែន បានបន្តប្រាប់ដល់មហាសន្និបាតថាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ក្នុងឆ្នាំនេះ បានដំណើរការទៅដោយ «សេរី យុត្តិធម៌ សន្តិភាព និងតម្លាភាព»។
សេចក្តីសម្រេចរបស់តុលាការខ្មែរក្រហម នាថ្ងៃព្រហស្បតិ៍ ជាការសម្រេចចុងក្រោយទៅលើបណ្តឹងសាទុក្ខរបស់លោក ខៀវ សំផន អាយុ ៩១ ឆ្នាំ ដែលត្រូវបានកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត កាលពីខែសីហា ឆ្នាំ ២០២១ ក្នុងសំណុំរឿង ០០២ វគ្គ ២។
ព័ត៌មានផ្សេងទៀត
No media source currently available