បើតាមអភិបាលក្រុងស្ទឹងត្រែងរូបនេះ លោកមិនដឹងថា តើក្រុមហ៊ុនសិក្សានៅទីតាំងណាខ្លះទេ ខណៈអាជ្ញាធរបានត្រឹមតែជាអ្នកសម្រួលកិច្ចការមួយចំនួនដល់អ្នកជំនាញតែប៉ុណ្ណោះ។
លោក យាង សុធារិន្ទ ប្រាប់វីអូអេថា តុលាការបានប្រគល់លិខិតឆ្លងដែនឱ្យលោកវិញហើយ នៅរសៀលថ្ងៃសុក្រនេះ។
សន្ទស្សន៍នេះបានដាក់ប្រទេសកម្ពុជាក្នុងចំណាត់ថ្នាក់ទាបជាងគេបំផុតនៅក្នុងតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិកគឺទី ១៥ ក្នុងចំណោមប្រទេសចំនួន ១៥ និងចំណាត់ថ្នាក់ជិតចុងក្រោយគេបំផុតគឺទី ១៣៩ ក្នុងចំណោមប្រទេសចំនួន ១៤០ នៅលើពិភពលោកទាក់ទិននឹងការគោរពនីតិរដ្ឋ។
សកម្មជនប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិកបានរំឭកខួបលើកទី៣១ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២។
គ្រូបង្រៀននៅសាកលវិទ្យាល័យក្នុងប្រទេសនីហ្សេរីយ៉ា បានផ្អាកធ្វើកូដកម្មដែលមានរយៈពេល ៨ ខែកន្លងមក បន្ទាប់ពីអាជ្ញាធរយល់ព្រមវិនិយោគទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រាក់បៀវត្សរ៍និងលក្ខខណ្ឌការងាររបស់ពួកគេនោះ។
អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួនបានជំរុញរដ្ឋាភិបាលឱ្យអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឱ្យបានពេញលេញ ទាក់ទងនឹងការគោរពសិទ្ធិមនុស្ស និងត្រូវធានាដំណើរការបោះឆ្នោតមួយដែលត្រឹមត្រូវ សេរី និងយុត្តិធម៌។
នេះជាសម្តីរបស់ក្រុមការពារសិទ្ធិមនុស្សទៅកាន់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres នៅថ្ងៃសុក្រនេះ ខណៈដែលលោកបានចាប់ផ្តើមទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ នៃប្រទេសវៀតណាម។
ចោរជំនាញខាងគាស់ទ្វារផ្ទះម្នាក់នៅក្នុងប្រទេសបង់ក្លាដែស បានបញ្ចប់អាជីពរបស់ខ្លួន នៅពេលដែលចោរនេះ បានទូរសព្ទហៅប៉ូលិស ហើយរាយកាណ៍ប្រាប់ពីបទល្មើសរបស់ខ្លួន នៅពេលដែលក្រុមមនុស្សដែលខឹងសម្បាបានចាប់ចោររូបនោះ ក្នុងពេលកំពុងធ្វើសកម្មភាពចូលគាស់ហាងមួយ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានសន្យាកាលពីថ្ងៃអង្គារថា សំណើច្បាប់ដំបូងបង្អស់ដែលលោកនឹងផ្ញើទៅកាន់សភានៅឆ្នាំក្រោយគឺសំណើច្បាប់ស្ដីពីការការពារការរំលូតកូន ប្រសិនបើគណបក្សប្រជាធិបតេយ្យមានអាសនៈគ្រប់គ្រាន់នៅក្នុងសភាដែលអាចអនុម័តលើសំណើច្បាប់នេះបាន។
បើតាមអ្នកស្រី សិរីលក្ខណ៍ សិទ្ធិពលរដ្ឋនិងលំហសង្គមស៊ីវិល កាន់តែទ្រុឌទ្រោម និងរួមតូចទៅ ដោយសារតែអាជ្ញាធរនៅតែបន្តប្រើប្រាស់យុទ្ធសាស្ត្រយាយី តាមរូបភាពមួយចំនួន ដូចជាការបំភិតបំភ័យតាមផ្លូវចិត្តសាស្ត្រ និងការប្រើប្រាស់ប្រព័ន្ធតុលាការ។
កញ្ញាឈឹម សីថរ មេដឹកនាំសហជីព បានទាត់ចោលការបកស្រាយរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការងារមួយរូប ដែលថា ក្រសួងមិនអាចបង្ខំភាគីនៅក្នុងវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ឱ្យទទួលយកការទាមទារជាក់លាក់ណាមួយបានទេ ដោយថា មានតែតុលាការប៉ុណ្ណោះដែលអាចអារកាត់រឿងនេះបាន។
ព័ត៌មានផ្សេងទៀត
No media source currently available