លោក ជូង ជូងី មេធាវីការពារក្ដីឱ្យលោក រ៉ុង ឈុន ឱ្យដឹងថា លោកចៅក្រម ឃុន លាងម៉េង ប្រធានសភាស៊ើបសួរសាលាឧទ្ធរណ៍ បានបដិសេធបណ្ដឹងពីររបស់ក្រុមមេធាវីការពារក្ដី គឺបណ្ដឹងប្រឆាំងដីកាសម្រេចឃុំខ្លួន និងបណ្ដឹងប្រឆាំងដីកាមិនព្រមដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។
នៅក្នុងកិច្ចប្រជុំមួយជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ មន្រ្តីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា មិនមានការរឹតត្បិតសិទ្ធិសេរីភាពនោះទេ មានតែការពង្រឹងច្បាប់តែប៉ុណ្ណោះ។
មន្ត្រីប៉ូលិសនិយាយថា លោក Tong Ying-kit អាយុ២៣ឆ្នាំ បានលើកផ្ទាំងអក្សរដែលមានខ្លឹមសារថា «រំដោះទីក្រុងហុងកុង នេះជាបដិវត្តន៍នៃសម័យកាលរបស់យើង» ដោយបានបើកម៉ូតូរបស់លោកទៅបុកមន្ត្រីប៉ូលិសជាច្រើននាក់ឲ្យដួលនៅតាមផ្លូវ។
នៅពេលចិនចាប់ផ្តើមយុទ្ធនាការថ្មីមួយនៅចុងខែកក្កដា ដើម្បីបង្ក្រាបគណនីរបស់អ្នកផ្តល់ព័ត៌មានឯករាជ្យនៅលើបណ្តាញសង្គម ចំណាត់ការនោះគឺជាការបោះជំហានចុងក្រោយបង្អស់នៃកិច្ចប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីឃ្លាំមើលការបញ្ចេញមតិនៅលើបណ្តាញអ៊ីនធឺណិត។
ក្រុមអ្នកតាក់តែងច្បាប់ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ក្រុងហុងកុង កំពុងជជែកដេញដោលថាតើពួកគេគួរតែទទួលយកសំណើរបស់រដ្ឋាភិបាលដើម្បីបន្តអាណត្តិរបស់ខ្លួនរយៈពេល១ឆ្នាំទៀតដែរឬទេ។
លោក ឈឹម ផលវរុណ ថ្លែងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យលោក វ៉ា គឹមហុង ចុះជួបប្រជាពលរដ្ឋ ដែលអះអាងអំពីភាពមិនប្រក្រតីនៃការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាមដើម្បីស្វែងរកការណ៍ពិត។
ការចាប់ខ្លួនលោក Anon Namp ដែលជាសកម្មជន កើតមានឡើង ខណៈមានបាតុកម្មពីសំណាក់និស្សិតប្រឆាំងនឹងរដ្ឋាភិបាល និងរាជាធិបតេយ្យថៃដ៏មានអំណាច។ ពួកនិស្សិតទាំងនោះបានរៀបចំបញ្ជីស្តីពីកំណែទម្រង់ចំនួន១០ចំណុចថ្វាយជូនព្រះមហាក្សត្រ Maha Vajiralongkor។
សាច់ញាតិ និងអ្នកគាំទ្រលោករ៉ុង ឈុនប្រមាណ២០នាក់ បានដាក់ញត្តិនៅការិយាល័យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីសុំកិច្ចអន្តរាគមន៍ឲ្យមានការដោះលែងលោករ៉ុង ឈុន មេដឹកនាំសហជីពមួយរូប។
មន្ត្រីកិច្ចការសាធារណៈរបស់អគ្គស្ថានកុងស៊ុលអាមេរិកក្នុងក្រុង Guangzhou បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ VOA ថា ពួកវាគ្មិនទាំងនោះបានបំភ្លឺការយល់ច្រឡំជាទូទៅដែលមនុស្សមានអំពីគោលដៅនៃចលនានេះគឺ សមភាព និងយុត្តិធម៌ខាងជាតិសាសន៍។
អ្នកភូមិម្នាក់ដែលចូលរួមវគ្គបណ្តុះបណ្តាលនេះ គឺអ្នកស្រី ភាព តេង អាយុ ៣០ ឆ្នាំ រស់នៅក្នុងឃុំកណ្តោល ស្រុកបុទុមសាគរ មានប្រសាសន៍ថា ប៉ូលិសបានឡើងមកលើផ្ទះរបស់ពលរដ្ឋ ហើយថតរូបរបស់អ្នកភូមិដែលកំពុងចូលរួមបណ្តុះបណ្តាល ដោយមិនបានសុំការអនុញ្ញាត។
លោក ជិន ម៉ាលីន បានផ្តល់ការពន្យល់នៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា អង្គការសមាគមដែលចេញសេចក្តីថ្លែងការណ៍នេះ គឺភាគច្រើនជា «អង្គការសមាគមខ្យល់» ដោយសារគ្មានសកម្មភាពអ្វីនាពេលកន្លងមក ហើយបានត្រឹមតែប្រមូលផ្តុំគ្នាចេញសារ និងសេចក្តីថែ្លងការណ៍នយោបាយ។
ក្រុមអង្គការសង្គមស៊ីវិលនិងសមាគមបានថ្លែងថ្កោលទោស ចំពោះការប្រើប្រាស់«អំពើហិង្សា»របស់កងកម្លាំងសន្ដិសុខទៅលើអ្នកតវ៉ាដោយសន្តិវិធី និងការចាប់ខ្លួនសកម្មជនជាង១០នាក់ កាលពីពេលថ្មីៗនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available