ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​​ហុងកុង​បដិសេធ​ជា​ថ្មី​សំណើ​នៅ​ក្រៅ​ឃុំ​របស់​ជន​ជាប់​ចោទ​ដំបូង​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​របស់​ចិន


រូបឯកសារ៖ យុវជន Tong Ying-kit អាយុ​២៣ឆ្នាំ មកដល់តុលាការតាមរថយន្តប៉ូលិស ក្នុងក្រុងហុងកុង កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ យុវជន Tong Ying-kit អាយុ​២៣ឆ្នាំ មកដល់តុលាការតាមរថយន្តប៉ូលិស ក្នុងក្រុងហុងកុង កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០។

តុលាការក្រុង​ហុងកុង​កាល​ពី​ថ្ងៃ​អង្គារ បាន​បដិសេធជា​ថ្មី​នូវ​សំណើ​សុំនៅ​ក្រៅ​ឃុំចំពោះ​ជនដំបូង​គេ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ញុះញង់​ឲ្យ​មាន​ការ​បំបែក​រដ្ឋនិង​បង្កអំពើ​ភេរវកម្ម​ ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ថ្មីរបស់​ចិន នៅ​ក្នុង​ទីក្រុង​ហុង​កុង​ ដែល​គ្រប់គ្រង​ដោយ​ប្រទេសចិន​ដី​គោកនោះ។

មន្ត្រី​ប៉ូលិស​និយាយ​ថា​ លោក Tong Ying-kit អាយុ​២៣​ឆ្នាំ បាន​លើក​ផ្ទាំង​អក្សរ​ដែល​មាន​ខ្លឹម​សារ​ថា​ «រំដោះ​ទីក្រុង​ហុងកុង នេះ​ជា​បដិវត្តន៍​នៃ​សម័យកាលរបស់​យើង» ដោយ​បាន​បើ​ក​ម៉ូតូ​របស់​លោកទៅ​បុក​មន្ត្រី​ប៉ូលិស​ជា​ច្រើន​នាក់​ឲ្យ​ដួល​នៅ​តាម​ផ្លូវ​ មុន​ពេល​ដែល​រូប​លោក​ដួល​ម៉ូតូ​និង​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ពេល​នោះ។​

រដ្ឋាភិបាល​របស់​ក្រុង​ហុងកុង​ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​របស់​អាស៊ីមួយ​នេះ បាន​លើក​ឡើង​ថា​ការ​ប្រឆាំង​តវ៉ា​ដោយ​ការ​លើក​ពាក្យ​ស្លោក​នេះ មាន​បំណង​ញុះញង់ឲ្យ​មាន​ការ​ផ្តាច់​ខ្លួន​របស់​ទីក្រុង​ហុងកុង​និង​ការ​ធ្វើ​វិទ្ធង្សនា ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​មា​ន​ការ​ព្រួយ​បារម្ភ​ពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ទីក្រុង​អតីត​ដែនដី​អាណានិគម​របស់អង់គ្លេស​មួយ​នេះ។​

លោក Tong ស្ថិត​ក្នុងចំណោមបាតុករ​ជាង​៣០០នាក់​ ដែល​បាន​តវ៉ា​ចំពោះ​ច្បាប់​សន្តិជាតិ​ថ្មី​ក្នុង​ទី​ក្រុង​ហុងកុង ហើយត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ថ្ងៃ​ទី​១​ខែ​កក្កដា​ គឺក្នុង​ពេល​តិច​ជាង​២៤ម៉ោងក្រោយ​ពី​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​និង​ដាក់​ឲ្យ​អនុវត្ត​ភ្លាម៕ ​

XS
SM
MD
LG