យ៉ាងហោចណាស់មានមនុស្ស១សែននាក់បានតវ៉ាប្រឆាំងនឹងប្រធានាធិបតីកាន់តំណែងដ៏យូរអង្វែងនៃប្រទេសបេឡារុស កាលពីថ្ងៃអាទិត្យ ដែលជាបាតុកម្ម ៩ ថ្ងៃជាប់ៗ គ្នា បន្ទាប់ពីការជាប់ឆ្នោតដែលមានការតវ៉ាបានផ្តល់ឱ្យលោកប្រធានាធិបតី Alexander Lukashenko កាន់តំណែងមួយអាណត្តិទៀត។
លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំនៅតំបន់អាស៊ី កត់សម្គាល់ថា សកម្មភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាផ្នែកមួយនៃការបំពានសិទ្ធិសម្តែងមតិដោយត្រង់ៗ។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អាមេរិកមួយរូបបានជំរុញឲ្យក្រុមអ្នកការទូតនិងអង្គការសហប្រជាជាតិដាក់សម្ពាធលើរដ្ឋាភិបាលដើម្បីបញ្ចប់នូវការគាបសង្កត់លើក្រុមអ្នកតវ៉ាដោយអហិង្សា។
យុវជនសកម្មពីររូបរបស់បណ្តាញយុវជនខ្មែរថាវរៈគឺកញ្ញា ឈឿន ដារ៉ាវី និងលោក ហ៊ុន វណ្ណៈ ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនជាបណ្តោះអាសន្នពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ក្រោយពីពួកគេទាមទារឲ្យតុលាការដោះលែងលោក រ៉ុង ឈុន។
សង្គមស៊ីវិលដែលធ្វើការលើផ្នែកសិទ្ធិមនុស្សបានបង្ហាញក្តីបារម្ភរបស់ពួកគេលើសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ ដោយលើកឡើងថា ថា ច្បាប់នេះមានលក្ខណៈរឹតត្បិត គាបសង្កត់ និងជាការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។
ការសាកសួរលោក រ៉ុង ឈុន នៅថ្ងៃនេះ ធ្វើឡើងក្រោមការយាមកាមយ៉ាងតឹងរ៉ឹងពីកម្លាំងសន្តិសុខចម្រុះផ្សេងទៀតនៃទីក្រុងភ្នំពេញរាប់សិបនាក់ រួមមានទាំងកងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកងកម្លាំងនគរបាលជាតិ ដែលបានដាក់ពង្រាយនៅមុខតុលាការ និងបរិវេណនៃពហុកីឡាដ្ឋានជាតិអូឡាំពិក។
លោក ហ៊ុន វណ្ណៈ សមាជិកម្នាក់របស់ក្រុមយុវជនខ្មែរថាវរៈ ប្រាប់អ្នកកាសែតថា ការតវ៉ានៅថ្ងៃនេះ គឺជាការពញ្ញាក់ស្មារតីឲ្យពលរដ្ឋខ្មែរ ងាកមកបង្កើនទឹកចិត្ត ស្នេហាជាតិ ដោយការចំណាយពេលត្រឹមបីនាទី សម្រាប់គោរពទង់ជាតិប្រទេសជាតិរៀងរាល់ថ្ងៃ។
ជនភៀសខ្លួនព្យាយាមឆ្លងកាត់ច្រកសមុទ្រចម្ងាយប្រមាណ៣៥គីឡូម៉ែត្រ ក្នុងតំបន់ដឹកជញ្ជូនដែលមានភាពមមាញឹកបំផុតក្នុងពិភពលោក ដោយមានកុមារគ្មានអាណាព្យាបាលស្ថិតក្នុងចំណោមនោះដែរ។
ការកាត់បន្ថយបុគ្គលិកនេះទទួលបានការគាំទ្រពីក្រុមបាតុករដែលបានតវ៉ានៅក្រុង Seattle ក្រោយពីមានស្លាប់របស់បុរសស្បែកខ្មៅលោក George Floyd ក្នុងសមត្ថកិច្ចប៉ូលិសក្រុង Minneapolis រដ្ឋ Minnesota កាលពីខែចុងខែឧសភា។
ពលរដ្ឋដែនដីហុងកុងនាំគ្នាឈររៀបជួរយ៉ាងវែងនៅព្រឹកថ្ងៃអង្គារនេះដើម្បីទិញកាសែត Apple Daily ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ការធ្វើបែបនេះកើតឡើងមួយថ្ងៃក្រោយនិពន្ធនាយកកាសែតនេះត្រូវចាប់ខ្លួនពីបទរំលោភលើច្បាប់សន្តិសុខជាតិថ្មី ដែលចិនបានបង្កើតឡើង។
ក្រុមមន្ត្រីនគរបាលជានារីទាំងអស់នោះ អះអាងទៀតថា កន្លងមកពួកគេបានទៅបំភ្លឺនៅនាយកដ្ឋានបុគ្គលិករួចហើយ ប៉ុន្តែពុំទទួលបានយុត្តិធម៌ទេ។ ពួកគេថា ផ្ទុយទៅវិញលោក អ៊ុក កុសល បានគាបសង្កត់ មើលងាយមើលថោក«ដោយគំរាមមិនឲ្យតែងតាំង ឬ ដំឡើងស័ក្តិជាដើម»។
ប៉ុន្តែបើទោះបីជាទណ្ឌកម្មចូលជាធរមាន ក៏សហភាពអឺរ៉ុប នៅតែចង់ឃើញការកែលម្អស្ថានការណ៍នៅកម្ពុជាឲ្យបានប្រសើរឡើងវិញ។
ព័ត៌មានផ្សេងទៀត
No media source currently available