នៅពេលចិនចាប់ផ្តើមយុទ្ធនាការថ្មីមួយនៅចុងខែកក្កដា ដើម្បីបង្ក្រាបគណនីរបស់អ្នកផ្តល់ព័ត៌មានឯករាជ្យនៅលើបណ្តាញសង្គម ចំណាត់ការនោះគឺជាការបោះជំហានចុងក្រោយបង្អស់នៃកិច្ចប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីឃ្លាំមើលការបញ្ចេញមតិនៅលើបណ្តាញអ៊ីនធឺណិត។
ក្រុមអ្នកតាក់តែងច្បាប់ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ក្រុងហុងកុង កំពុងជជែកដេញដោលថាតើពួកគេគួរតែទទួលយកសំណើរបស់រដ្ឋាភិបាលដើម្បីបន្តអាណត្តិរបស់ខ្លួនរយៈពេល១ឆ្នាំទៀតដែរឬទេ។
លោក ឈឹម ផលវរុណ ថ្លែងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យលោក វ៉ា គឹមហុង ចុះជួបប្រជាពលរដ្ឋ ដែលអះអាងអំពីភាពមិនប្រក្រតីនៃការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាមដើម្បីស្វែងរកការណ៍ពិត។
ការចាប់ខ្លួនលោក Anon Namp ដែលជាសកម្មជន កើតមានឡើង ខណៈមានបាតុកម្មពីសំណាក់និស្សិតប្រឆាំងនឹងរដ្ឋាភិបាល និងរាជាធិបតេយ្យថៃដ៏មានអំណាច។ ពួកនិស្សិតទាំងនោះបានរៀបចំបញ្ជីស្តីពីកំណែទម្រង់ចំនួន១០ចំណុចថ្វាយជូនព្រះមហាក្សត្រ Maha Vajiralongkor។
សាច់ញាតិ និងអ្នកគាំទ្រលោករ៉ុង ឈុនប្រមាណ២០នាក់ បានដាក់ញត្តិនៅការិយាល័យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីសុំកិច្ចអន្តរាគមន៍ឲ្យមានការដោះលែងលោករ៉ុង ឈុន មេដឹកនាំសហជីពមួយរូប។
មន្ត្រីកិច្ចការសាធារណៈរបស់អគ្គស្ថានកុងស៊ុលអាមេរិកក្នុងក្រុង Guangzhou បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ VOA ថា ពួកវាគ្មិនទាំងនោះបានបំភ្លឺការយល់ច្រឡំជាទូទៅដែលមនុស្សមានអំពីគោលដៅនៃចលនានេះគឺ សមភាព និងយុត្តិធម៌ខាងជាតិសាសន៍។
អ្នកភូមិម្នាក់ដែលចូលរួមវគ្គបណ្តុះបណ្តាលនេះ គឺអ្នកស្រី ភាព តេង អាយុ ៣០ ឆ្នាំ រស់នៅក្នុងឃុំកណ្តោល ស្រុកបុទុមសាគរ មានប្រសាសន៍ថា ប៉ូលិសបានឡើងមកលើផ្ទះរបស់ពលរដ្ឋ ហើយថតរូបរបស់អ្នកភូមិដែលកំពុងចូលរួមបណ្តុះបណ្តាល ដោយមិនបានសុំការអនុញ្ញាត។
លោក ជិន ម៉ាលីន បានផ្តល់ការពន្យល់នៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា អង្គការសមាគមដែលចេញសេចក្តីថ្លែងការណ៍នេះ គឺភាគច្រើនជា «អង្គការសមាគមខ្យល់» ដោយសារគ្មានសកម្មភាពអ្វីនាពេលកន្លងមក ហើយបានត្រឹមតែប្រមូលផ្តុំគ្នាចេញសារ និងសេចក្តីថែ្លងការណ៍នយោបាយ។
ក្រុមអង្គការសង្គមស៊ីវិលនិងសមាគមបានថ្លែងថ្កោលទោស ចំពោះការប្រើប្រាស់«អំពើហិង្សា»របស់កងកម្លាំងសន្ដិសុខទៅលើអ្នកតវ៉ាដោយសន្តិវិធី និងការចាប់ខ្លួនសកម្មជនជាង១០នាក់ កាលពីពេលថ្មីៗនេះ។
នៅពេលដែលលោកសាស្ត្រាចារ្យ Shiu Ka-Chun ទទួលបានលិខិតមួយច្បាប់ពីសាកលវិទ្យាល័យរបស់លោក កាលពីប៉ុន្មានសប្ដាហ៍មុន លោកមានការភ្ញាក់ផ្អើលដោយទទួលដំណឹងថា លោកត្រូវបានគេបញ្ឈប់ពីការងារជាផ្លូវការ។
យ៉ាងហោចណាស់មានមនុស្ស១សែននាក់បានតវ៉ាប្រឆាំងនឹងប្រធានាធិបតីកាន់តំណែងដ៏យូរអង្វែងនៃប្រទេសបេឡារុស កាលពីថ្ងៃអាទិត្យ ដែលជាបាតុកម្ម ៩ ថ្ងៃជាប់ៗ គ្នា បន្ទាប់ពីការជាប់ឆ្នោតដែលមានការតវ៉ាបានផ្តល់ឱ្យលោកប្រធានាធិបតី Alexander Lukashenko កាន់តំណែងមួយអាណត្តិទៀត។
លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំនៅតំបន់អាស៊ី កត់សម្គាល់ថា សកម្មភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាផ្នែកមួយនៃការបំពានសិទ្ធិសម្តែងមតិដោយត្រង់ៗ។
ព័ត៌មានផ្សេងទៀត
No media source currently available