កម្មកររោងចក្រកាត់ដេរនៅឆ្នាំនេះមិនបានជួបបងប្អូនសាច់ញាតិដូចរាល់ឆ្នាំនោះទេដោយសារតែការដាក់កំហិតរបស់រដ្ឋាភិបាលលើការធ្វើដំណើរ ពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តនានា។ ពួកគេមិនជំទាស់នឹងការដាក់កំហិតនេះទេ តែថាវិធានការបិទផ្លូវនេះហាក់ដូចជាធ្វើឡើងយ៉ាងតក់ក្រហល់
អង្គការ Amnesty International បានឲ្យដឹងថា ខ្លួនជឿថា កងកម្លាំងរក្សាសន្តិសុខអ៊ឺរ៉ង់បានសម្លាប់អ្នកទោសជាង ៣០ នាក់ នៅក្នុងកុប្បកម្មមួយដែលធ្វើឡើងដោយសារអ្នកទោសភ័យខ្លាចឆ្លងមេរោគកូរ៉ូណាប្រភេទថ្មីនៅក្នុងពន្ធនាគារ។
ការរាតត្បាតនៃវីរុសកូរ៉ូណាប្រភេទថ្មីកំពុងរីករាលទូទាំងពិភពលោក ហើយវាក៏ធ្វើឲ្យកើនឡើងនូវភាពភ័យខ្លាចដែលបង្កឡើងដោយការរំលោភបំពានរាងកាយ និងពាក្យសម្ដីផងដែរ។
អាជ្ញាធរពន្ធនាគារកម្ពុជាបានចាប់ផ្តើមរឹតបន្តឹងការសួរសុខទុក្ខនៅពន្ធនាគារដើម្បីបញ្ចៀសការចម្លងវីរុសកូរ៉ូណា ខណៈអ្នកឆ្លងនៅកម្ពុជាបានកើនឡើងដល់១១៩នាក់។ ពន្ធនាគារបានធ្វើតេស្តអ្នកជាប់ឃុំ៥នាក់រកវីរុសកូរ៉ូណា ដោយទទួលបានលទ្ធផលអវិជ្ជមាន
ពលរដ្ឋអាមេរិកាំងដើមកំណើតចិននាំគ្នាអង្គាសប្រាក់ដើម្បីជួយទិញឧបករណ៍ពេទ្យ ទោះជាពួកគេកំពុងប្រឈមជាមួយការគំរាមប្រកាន់ពូជសាសន៍ក៏ដោយ។
សេចក្តីព្រាងច្បាប់ស្ដីពី«ការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន»ត្រូវបានរិះគន់ថា នឹងផ្តល់សិទ្ធិអំណាចដល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការរឹតត្បិតសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងការគ្រប់គ្រងអំណាចបន្ថែមទៀតរបស់គណបក្សកាន់អំណាច។
លោកបានលើកទឹកចិត្តកម្មករឲ្យសម្រួលអារម្មណ៍ ហើយគោរពតាមបទបញ្ជារបស់រដ្ឋាភិបាល ដោយសាររដ្ឋាភិបាលជាអ្នកគ្រប់គ្រងព័ត៌មាន អំពីគ្រោះថ្នាក់នៃកូវីដ ១៩ និងដឹងពីហានិភ័យនៃការរីករាលដាល។
លោក សុវណ្ណ រិទ្ធី បានដកស្រង់ពាក្យសម្តីរបស់នាយករដ្ឋមន្រ្តីថា៖ «បើអ្នករត់ម៉ូតូឌុបក្ស័យធនលក់ម៉ូតូចាយសិនទៅ! រដ្ឋាភិបាលគ្មានលទ្ធភាពជួយនោះទេ»។ នគរបាលអះអាងថា «នេះជាការបំប៉ោងនិងបំពុលសង្គម»ហើយធ្វើឲ្យមានការយល់ច្រឡំលើនាយករដ្ឋមន្ត្រី»។
គណបក្សសង្គ្រោះជាតិស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលយកពលករខ្មែរចំនួន ១៥០នាក់ ដែលកំពុងជាប់គាំងនៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីរដ្ឋាភិបាលបានបដិសេធមិនឱ្យពួកគេវិលមកវិញ ដោយព្រួយបារម្ភថា អាចនឹងចម្លងវីរុសកូរ៉ូណាចូលក្នុងប្រទេស។
កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា កម្មករដែលត្រូវព្យួរការងារដោយសាររោងចក្រផ្អាកផលិតកម្ម ខណៈប្រឈមមេរោគកូរ៉ូណានឹងទទួលបាន៤០ដុល្លារពីរដ្ឋាភិបាល និង៣០ដុល្លារពីម្ចាស់រោងចក្រ សរុបទាំងអស់៧០ដុល្លារក្នុងមួយខែ។
កាលពីខែតុលា ឆ្នាំមុន ក្រុមហ៊ុន Xayaburi Power Co. Ltd. បានបញ្ជាក់ថា គម្រោងនេះបានចំណាយទឹកប្រាក់ជាង ៦៤០ លានដុល្លារ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើបរិស្ថាន ដូចជាការសាងសង់កន្លែងសម្រាប់កករឆ្លងកាត់ និងលំហូរទឹក និងកន្លែងដើម្បីឱ្យត្រីអាចធ្វើដំណើរឆ្លងកាត់បាន។
ព័ត៌មានផ្សេងទៀត
No media source currently available