បក្សសង្គ្រោះជាតិអំពាវនាវអ្នកបញ្ជាទិញកុំបោះបង់កម្មករនិងឱ្យរដ្ឋាភិបាលបញ្ចេញថវិកាជំនួយ
គណបក្សសង្គ្រោះជាតិបន្តជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបញ្ចេញកញ្ចប់ថវិកាជួយកម្មករ និងកម្មការិនីរោងចក្រកាត់ដេរឱ្យបានគ្រប់គ្រាន់ ក្នុងគ្រាដែលទីផ្សារសម្លៀកបំពាក់សាកលរងការប៉ះពាល់ដោយសារតែជំងឺរាតត្បាតកូវីដ១៩។ ក្នុងពេលជាមួយគ្នានោះដែរ ក៏បានអំពាវនាឱ្យថៅកែរោងចក្រនិងក្រុមហ៊ុនបញ្ជាទិញបន្តរក្សាតាមកិច្ចសន្យារបស់ខ្លួនដោយជួយកម្មករ និងកម្មការិនីទាំងនោះផងដែរ។ លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិមើលឃើញថា ការណ៍នេះដោយសារតែកម្មករនិងកម្មការិនីទាំងអស់បានជួយឱ្យក្រុមហ៊ុនទាំងនោះរីកចម្រើន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ហើយពួកគេមិនត្រូវទម្លាក់ចោលការទទួលខុសត្រូវ ក្នុងគ្រាមានវិបត្តិសុខភាពនេះទេ។ លោក ម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសលោកស្រីមូរ សុខហួរដូចតទៅ៕