ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​អ៊ីរ៉ង់​ចោទ​ប្រកាន់​ថា​អាមេរិក ​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​អ៊ីរ៉ង់​ចុះចាញ់ និង​ផ្តួល​រំលំ​រដ្ឋាភិបាល


រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​លោក​ Mohammad Javad Zarif ​ថ្លែង​នៅ​អង្គការ Asia Society ក្នុង​ក្រុង​ញួវយ៉ក កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។
រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​លោក​ Mohammad Javad Zarif ​ថ្លែង​នៅ​អង្គការ Asia Society ក្នុង​ក្រុង​ញួវយ៉ក កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។

រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​លោក​ Mohammad Javad Zarif ​ចោទ​ប្រកាន់​ថា​អាមេរិក​ កំពុង​ព្យាយាម​ធ្វើឱ្យ​អ៊ីរ៉ង់​ចុះចាញ់​ និង​ផ្តួល​រំលំរដ្ឋាភិបាល​អ៊ីរ៉ង់ដោយ​ព្យាយាម​រារាំង​ពាណិជ្ជ​កម្ម​ប្រេង​អន្តរជាតិ​របស់​ប្រទេស​នេះ។ ​

ក្នុងបទ​សម្ភាសន៍​មួយ​ដែល​ផ្សាយ​ក្នុង​កម្មវិធី​ឈ្មោះ​ Fox News Sunday ​របស់​បណ្តាញ​ទូរទស្សន៍​សហ​រដ្ឋ​អាមេរិក​ ​លោក Zarif ​បាន​និយាយ​ថា​ ក្រុមមិន​ល្អ​របស់​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ Benjamin Netanyahuលោក​ John Bolton ​ទីប្រឹក្សា​សន្តិសុខ​របស់​ស.រ.អា.និង​ពួក​អ្នក​ដឹកនាំ​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​និង​អេមីរ៉ាត​អារ៉ាប់រួម ​កំពុង​ព្យាយាម​ជំរុញ​ឲ្យប្រធានាធិបតី​អាមេរិក​លោក​ Donald Trump​ ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ប្រឈម​មុខ​គ្នាដែល​គាត់​មិន​ចង់»។​ ​

លោក​ Zarif ​បាន​ថ្លែង​ថា ​«ពួកគេ​បាន​ព្យាយាម​នាំ​អាមេរិក​ចូល​ទៅ​ក្នុង​សង្គ្រាម​មួយ ​ដោយ​មាន​គំនិត​ថា ​យ៉ាង​ហោច​ណាស់​ធ្វើ​ឲ្យ​អ៊ីរ៉ង់​ផ្លាស់ប្តូរ។

លោក​ Bolton ​ដែល​បាន​ចូល​ក្នុង​កម្មវិធី ​Fox News​ ដូច​គ្នា​នេះដែរបាន​និយាយ​ថាគោល​ដៅ​របស់​អាមេរិក​មិនមែន​ផ្លាស់ប្តូរ​របប​នោះ​ទេ​ ប៉ុន្តែផ្លាស់​ប្តូរ​ឥរិយាបថ​ ជាពិសេស​បញ្ចប់​កម្មវិធីនុយក្លេអ៊ែរ​អ៊ីរ៉ង់​ និង​ការសាក​ល្បង​មីស៊ីល។​ លោក​ Bolton ​បាន​និយាយ​ថា ​«ប្រជាជន​អ៊ីរ៉ង់​សម​នឹង​ទទួល​បាន​រដ្ឋាភិបាល​ល្អ»៕

XS
SM
MD
LG