មានមនុស្សម្នាក់បានស្លាប់និងបីនាក់ទៀតបានរងរបួសនៅពេលដែលខ្មាន់កាំភ្លើងម្នាក់បានចូលទៅបាញ់ប្រហារនៅវិហារសាសនាយូដាមួយនៅទីក្រុង Poway រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃសៅរ៍។
លោក Bill Gore តម្រួតក្រុងសាន់ឌីយេហ្គោ(San Diego)បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថាមានបុរសស្បែកសម្នាក់បានដើរចូលក្នុងវិហារនៅមុនម៉ោង១១:៣០នាទីហើយបានបាញ់ប្រហារដោយកំាភ្លើងស្វ័យប្រវត្តិប្រភេទ AR ប៉ុន្តែប្រហែលជាកាំភ្លើងនោះបានគាំងក្រោយពីបាញ់បានប៉ុន្មានគ្រាប់។ លោកបានបន្ថែមថាមានមនុស្សបួននាក់បានរងគ្រោះ ក្នុងនោះមានស្ត្រីម្នាក់ កុមារីម្នាក់ និងបុរសពីរនាក់។ ក្នុងចំណោមបុរសរងគ្រោះគឺមានអាចារ្យប្រធានវិហារផងដែរ។
លោកGoreបានបន្ថែមថា៖
«គួរឱ្យក្រៀមក្រំមានជនរងគ្រោះម្នាក់បានស្លាប់បាត់បង់ជីវិតដោយមុខរបួស»។
លោកបន្ថែមថាជនរងគ្រោះបីនាក់ទៀតដោយរួមទាំងអាចារ្យប្រធានវិហារមានស្ថានភាពនឹងនទេ។
លោក Gore បានបន្ថែមថាមានភ្នាក់ងារឆ្មាំព្រំដែនម្នាក់ដែលចប់ម៉ោងការងារបានបាញ់លើជនសង្ស័យក្នុងពេលដែលវាភៀសខ្លួនចេញ។ ជនសង្ស័យមិនត្រូវរបួសទេប៉ុន្តែរថយន្តបានត្រូវគ្រាប់កាំភ្លើង។
លោក David Nisleit មេប៉ូលិសក្រុងសាន់ ឌីយេហ្គោ បាននិយាយថាជនសង្ស័យបានទាក់ទងប៉ូលិសនិងក្រោយមកបានចូលសារភាពនឹងប៉ូលិសម្នាក់ដែលបានធ្វើដំណើរទៅកន្លែងកើតហេតុ។ លោកបានបន្ថែមថាជនសង្ស័យមានអាយុ១៩ឆ្នាំហើយរស់នៅក្នុងក្រុង San Diego។