ប្រទេសចិន បានបង្ហាញឲ្យឃើញថា តួកគីខុសទៅលើពាក្យចចាមអារ៉ាមពីការស្លាប់របស់លោក Abdurehim Heyit ដែលជាកវីនិពន្ធ និងជាតន្ត្រីករជនជាតិភាគតិច Uighur ដ៏ល្បីល្បាញម្នាក់។
អ្នកស្រី Emily Zeeberg បានថ្លែងបញ្ជាក់តាម Email នោះថា ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបង្ហោះសារនោះ គឺដោយសារស.រ.អា ជាសមាជិកហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដែលមាន១៨ ប្រទេស។
ការិយាល័យសិទ្ធិមនុស្សរបស់អ.ស.ប.អំពាវនាវឲ្យតុលាការប្រទេសហ្វីលីពីនទម្លាក់ បទចោទទាំងអស់ប្រឆាំងនឹងអ្នកកាសែត ម៉ារៀ រេះស្សា (Maria Ressa)។ ការិយាល័យនេះនិយាយថា ការបន្តសំណុំរឿងនេះនឹងគំរាមកំហែងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យក្នុងប្រទេស។
អង្គការ Amnesty រិះគន់គោលនយោបាយ«ដ៏អាម៉ាស់» របស់អឺរ៉ុបរឿងរារាំងទូកជនភៀសខ្លួនមិនឲ្យចូលចត
បន្ទាប់ពីមានប្រតិកម្មរិះគន់ពីសំណាក់សង្គមស៊ីវិលនិងពលរដ្ឋលើករណីបាញ់បង្ក្រាបបាតុកម្មដីធ្លីមួយកន្លែងក្នុងខេត្តព្រះសីហនុ លោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានលើកឡើងថា ការប្រើប្រាស់កងកម្លាំងយោធាពីសំណាក់រដ្ឋបាលខេត្តគឺជាអំពើផ្ទុយពីច្បាប់។
ប្រទេសថៃ បានទម្លាក់ចោលការចោទប្រកាន់ប្រឆាំងនឹងលោក Hakeem al-Araibi ជនភៀសខ្លួនជាកីឡាករបាល់ទាត់ដោយបានអនុញ្ញាតឲ្យលោកវិលត្រឡប់ទៅកាន់ប្រទេសអូស្ត្រាលីជាទីកន្លែងដែលលោករស់នៅ។
សកម្មជនការពារសិទ្ធិដីធ្លីក្នុងប្រទេសកម្ពុជា និយាយថាសិទ្ធិពលរដ្ឋនិងសេរីភាពបញ្ចេញមតិនៅកម្ពុជាបច្ចុប្បន្ន ស្ថិតក្នុងដំណាក់កាលប្រកាសអាសន្នហើយ។ អ្នកស្រី ឡុង គឹមហ៊ាង គឺអតីតបុគ្គលិកនៃអង្គការក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន។
ករណីចោរកម្ម ករណីវាយតប់គ្នា បងតូចបងធំ និងការជួញដូរគ្រឿងញៀនដែលប្រព្រឹត្តដោយជនជាតិចិនត្រូវបានគេផ្សព្វផ្សាយតាមសារព័ត៌មានក្នុងស្រុកនិងបណ្ដាញសង្គមជាបន្តបន្ទាប់។
មានភាពតានតឹងខ្លាំងនៅក្នុងក្រុងព្រំដែន Cucuta នៃប្រទេសកូឡុំប៊ី នៅពេលដែលឡានធុនធំដំបូងដឹកជំនួយស.រ.អា.បានទៅដល់ទីនោះកាលពីថ្ងៃព្រហស្បតិ៍ដើម្បីឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសវេណេស៊ុយអេឡា។
ព័ត៌មានផ្សេងទៀត
No media source currently available