បន្ទាប់ពីមានប្រតិកម្មរិះគន់ពីសំណាក់សង្គមស៊ីវិលនិងពលរដ្ឋលើករណីបាញ់បង្ក្រាបបាតុកម្មដីធ្លីមួយកន្លែងក្នុងខេត្តព្រះសីហនុ លោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានលើកឡើងថា ការប្រើប្រាស់កងកម្លាំងយោធាពីសំណាក់រដ្ឋបាលខេត្តគឺជាអំពើផ្ទុយពីច្បាប់។
ប្រទេសថៃ បានទម្លាក់ចោលការចោទប្រកាន់ប្រឆាំងនឹងលោក Hakeem al-Araibi ជនភៀសខ្លួនជាកីឡាករបាល់ទាត់ដោយបានអនុញ្ញាតឲ្យលោកវិលត្រឡប់ទៅកាន់ប្រទេសអូស្ត្រាលីជាទីកន្លែងដែលលោករស់នៅ។
សកម្មជនការពារសិទ្ធិដីធ្លីក្នុងប្រទេសកម្ពុជា និយាយថាសិទ្ធិពលរដ្ឋនិងសេរីភាពបញ្ចេញមតិនៅកម្ពុជាបច្ចុប្បន្ន ស្ថិតក្នុងដំណាក់កាលប្រកាសអាសន្នហើយ។ អ្នកស្រី ឡុង គឹមហ៊ាង គឺអតីតបុគ្គលិកនៃអង្គការក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន។
ករណីចោរកម្ម ករណីវាយតប់គ្នា បងតូចបងធំ និងការជួញដូរគ្រឿងញៀនដែលប្រព្រឹត្តដោយជនជាតិចិនត្រូវបានគេផ្សព្វផ្សាយតាមសារព័ត៌មានក្នុងស្រុកនិងបណ្ដាញសង្គមជាបន្តបន្ទាប់។
មានភាពតានតឹងខ្លាំងនៅក្នុងក្រុងព្រំដែន Cucuta នៃប្រទេសកូឡុំប៊ី នៅពេលដែលឡានធុនធំដំបូងដឹកជំនួយស.រ.អា.បានទៅដល់ទីនោះកាលពីថ្ងៃព្រហស្បតិ៍ដើម្បីឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសវេណេស៊ុយអេឡា។
សាលារាជធានីភ្នំពេញបានចោទប្រកាន់យុវជនម្នាក់ ក្រោយពីយុវជនរូបនោះត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅតុលាការ បន្ទាប់ពីបានបង្ហោះវីដេអូដោយមានប្រើពាក្យពេចន៍ជេរប្រមាថជាតិសាសន៍ខ្មែរ។
ក្រុមគ្រួសារនិងអ្នកគាំទ្រលោករ៉ាត់ រត្នមុនី អ្នកបកប្រែភាពយន្តឯកសារ«ម្តាយខ្ញុំលក់ខ្ញុំ»បានតវ៉ានៅមុខស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា សុំឲ្យរដ្ឋាភិបាលរុស្ស៊ីអន្តរាគមន៍ឲ្យដោះលែងលោករ៉ាត់ រត្នមុនី។ ការស្នើជាច្រើនដងមិនត្រូវបានការឆ្លើយតបពីមន្រ្តីស្ថានទូតទេ។
នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អ្នកស្រី ឡុង គឹមហ៊ាង ភរិយាលោក រ៉ាត់ រត្នមុនី អ្នកបកប្រែភាពយន្តឯកសារ «ម្តាយខ្ញុំលក់ខ្ញុំ» ព្រមទាំងអ្នកគាំទ្រប្រមាណជា១០នាក់ បានប្រមូលផ្តុំគ្នាជាថ្មីទៀតនៅខាងមុខស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា។
អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch រិះគន់កម្ពុជាពីការខកខានក្នុងការផ្តល់ការព្យាបាលនិងយុត្តិធម៌ដល់ជនរងគ្រោះ ដោយសារការវាយប្រហារទឹកអាស៊ីដ។ តែមន្ត្រីរដ្ឋាភិបាលវិញអះអាងថា រដ្ឋាភិបាលបានចាត់វិធានការតឹងរឹងប្រឆាំងនឹងការប្រើប្រាស់ទឹកអាស៊ីតជាអាវុធ។
ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងជាង១០នាក់ បានដាក់លិខិតទៅកាន់មេដឹកនាំគោលនយោបាយ និងពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប រៀបរាប់ពីហេតុការណ៍វាយបង្ក្រាបមួយនៅខេត្តព្រះសីហនុ ដែលបានធ្វើឲ្យបុរសម្នាក់រងរបួសធ្ងន់។
សកម្មជនសិទ្ធិមនុស្សស្នើឱ្យអាជ្ញាធរមូលដ្ឋានកម្ពុជាបង្ហាញការទទួលខុសត្រូវចំពោះទង្វើជាក់ស្តែង ឱ្យស្របគ្នាជាមួយនឹងគោលនយោបាយនិងការប្តេជ្ញាចិត្តនៅថ្នាក់ជាតិក្នុងការលើកកម្ពស់សិទ្ធិមនុស្ស។
ព័ត៌មានផ្សេងទៀត
No media source currently available