ក្រោយការបោះឆ្នោតជាតិអាណត្តិទី៦មិនបានមួយខែផងនោះ គេសង្កេតឃើញថា មានការដោះលែងសកម្មជនដីធ្លី និងអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីដែលគាំទ្រដោយសហរដ្ឋអាមេរិក។ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា (OHCHR Cambodia) ស្វាគមន៍ចំពោះការដោះលែងនេះ ហើយរំពឹងថា នឹងមានការដោះលែងអ្នកទោសនយោបាយឯទៀត រួមមានលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានគេរំលាយចោលកាលពីឆ្នាំមុនក្រោមបទសង្ស័យថា បានប្រព្រឹត្តអំពើក្បត់ជាតិ។
សាលាដំបូងរាជធានីភ្នំពេញ បានបន្តកោះហៅលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ឲ្យចូលខ្លួនបំភ្លឺ បទចោទប្រកាន់ថា លោកបានប្រមាថចំពោះអង្គព្រះមហាក្សត្រ។ មន្ត្រីសិទ្ធិមនុស្សយល់ថា ពេលនេះ ជាវេលានៃការរួបរួមគ្នា ជាជាងការប្តឹងផ្តល់ ដែលអាចនឹងបង្អាក់ដំណើរការអភិវឌ្ឍប្រទេសទាំងខាងសេដ្ឋកិច្ច និងសង្គម។
បន្ទាប់ពីអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីររូបរងការចោទប្រកាន់ និងជាប់ឃុំអស់រយៈពេល៩ខែក្នុងពន្ធនាគារ នៅថ្ងៃអង្គារនេះ តុលាការសម្រេចឲ្យអ្នកទាំងពីរបាននៅក្រៅឃុំជាបណ្តោះអាសន្ន។ អ្នកវិភាគនយោបាយលើកឡើងថា ការដោះលែងនេះធ្វើឡើងដោយសាររដ្ឋាភិបាលព្យាយាមសម្រាលខ្លួនពីការដាក់សម្ពាធអន្តរជាតិ ក្រោយការឈ្នះឆ្នោតដោយគ្មានការចូលរួមពីគណបក្សប្រឆាំង។
បន្ទាប់ពីបានជាប់នៅក្នុងពន្ធនាគារអស់រយៈពេល៦ខែ លោក ហេង សុខ តំណាងពលរដ្ឋចំនួន៥០គ្រួសារ ក្នុងសហគមន៍ព្រែកខ្សាច់ ខេត្តកោះកុង ត្រូវបានតុលាការក្នុងខេត្តនេះ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ៦ខែ ក្នុងសំណុំរឿងវិវាទដីធ្លីជាមួយលោក លី យ៉ុងផាត់។ មន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តកោះកុង បានហៅការកាត់ទោសនេះថា ជាការសម្រេចចិត្តយ៉ាងអយុត្តិធម៌ប្រឆាំងនឹងសកម្មជនការពារសិទ្ធិដីធ្លី។
អ្នកស្រី ទេព វន្នី បានជាប់ពន្ធនាគាររយៈពេលជាង២ឆ្នាំ ក្រោមបទប្រមាថអ្នករាជការសាធារណៈនិងបទប្រឆាំងអ្នករាជការសាធារណៈ ប៉ុន្តែសកម្មជនដីធ្លីរូបនេះបានបដិសេធបទចោទនេះទាំងស្រុង។
បន្ទាប់ពីតុលាការក្រុងភ្នំពេញបានដោះលែងអ្នកការពារសិទ្ធិមនុស្សបួនរូបរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក និងមន្ត្រីជាន់ខ្ពស់គ.ជ.ប.មួយរូបកាលពីពាក់កណ្តាលឆ្នាំ២០១៧កន្លងទៅ អយ្យការអមតុលាការក្រុងបានចេញដីកាកោះឲ្យពួកគេចូលខ្លួនដើម្បីចូលរួមសវនាការនៅថ្ងៃទី២៧ ខែសីហា។ អ្នកនាំពាក្យរបស់សមាគមអាដហុកជឿថា យុត្តិធម៌នឹងត្រូវបានផ្តល់ដោយតុលាការដល់អ្នកទាំងប្រាំ។
តុលាការក្រុងភ្នំពេញបានបន្ត បើកសវនាការសំណុំរឿងចារកម្មរបស់អ្នកផលិតភាពយន្តសញ្ជាតិអូស្រា្តលី កាលពីរសៀលថ្ងៃចន្ទ។ តុលាការបានសួរនាំសាក្សីម្នាក់អំពីទំនាក់ទំនងជាមួយអ្នកផលិតភាពយន្តឯកសាររូបនោះ។ សាក្សី ដែលជាស្រ្តីមានផ្ទៃពោះ ឈ្មោះ ចាប ភី បានបញ្ជាក់ប្រាប់តុលាការថា អ្នកស្រីមិនដែលដឹងថា អ្នកផលិតកុនឯកសារនោះជាអ្នកកាសែត ហើយដឹងតែម្យ៉ាងថា គាត់ជាអ្នកមានគុណរបស់អ្នកស្រី។
កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅ សាលាឧទ្ធរណ៍បានច្រានចោលបណ្តឹងសុំនៅក្រៅឃុំរបស់អ្នកការពារសិទ្ធិដីធ្លីនៅខេត្តបន្ទាយមានជ័យមួយរូប គឺអ្នកស្រីឡុង សុគន្ធី។ កាលពីសប្តាហ៍មុន ក្រុមអ្នកគាំទ្រអ្នកស្រីបាននាំគ្នាមកតវ៉ានៅទីក្រុងភ្នំពេញ ដើម្បីឲ្យមានការដោះលែងសកម្មជនដីធ្លីរូបនេះ ដែលកំពុងមានជំងឺក្នុងមន្ទីរឃុំឃាំង។
សកម្មជនការពារសិទ្ធិលំនៅឋានក្នុងតំបន់បឹងកក់ ដែលសុទ្ធតែជាស្ត្រីចំនួន៤នាក់រួមទាំងអ្នកស្រី ទេព វន្នី ផង ត្រូវបានព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ព្រះរាជទានលើកលែងទោស កាលពីថ្ងៃច័ន្ទ ទី២០ ខែសីហានេះ។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិរិះគន់ការបោះឆ្នោត របស់ ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះថាមិនយកជាការបាន មិនសេរីនិងយុត្តិធម៌ ហើយកំពុងជំរុញដល់រដ្ឋាភិបាលកម្ពុជាឲ្យដោះលែងអ្នកដែលកំពុងជាប់ឃុំឃាំងចំពោះការប្រឆាំងនឹងអ្វីដែលគេចាត់ទុកថាជាការបោះឆ្នោតក្លែងក្លាយ។
ការស្ទង់មតិថ្នាក់ជាតិជាលើកដំបូងមួយនៅក្នុងប្រទេសអ៊ូហ្គាន់ដាស្តីពីការរំលោភបំពានលើកុមារបានបង្ហាញអំពើហិង្សាប្រឆាំងនឹងកុមារចាប់ពីរូបរាងកាយ ផ្លូវភេទនិងផ្លូវអារម្មណ៍កំពុងតែកើតឡើងនៅគ្រប់កម្រិតទាំងអស់នៅក្នុងសង្គម។
ជនជាតិកូរ៉េខាងត្បូងដែលមានវ័យចំណាស់រាប់សិបនាក់បានជួបជុំគ្នានៅថ្ងៃអាទិត្យនេះ នៅមុនការជួបជុំសាច់ញាត្តិរបស់ពួកគេមកពីប្រទេសកូរ៉េខាងជើងមកដល់ ដែលការជួបគ្នានេះគឺជាការជួបគ្នាជាលើកដំបូងបន្ទាប់ពីពួកគេបែកគ្នាជិត៧ទសវត្សរ៍កន្លងមកហើយ។
ព័ត៌មានផ្សេងទៀត
No media source currently available