ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្ទង់មតិ​មួយ​ក្នុង​ប្រទេស​អ៊ូហ្គាន់ដា​បង្ហាញ​ថា​មាន​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ទាក់ទិន​នឹង​កុមារ


រូបភាពឯកសារ៖ កុមារី​អាយុ​១៥​ឆ្នាំ​ដែល​ត្រូវ​បាន​គេរំលោភ​កាលពី​នាង​អាយុ​១៤​ឆ្នាំ និយាយ​ជាមួយ​បុគ្គលិក​ UNICEF នៅ​ផ្ទះ​របស់​នាង​ក្នុង​ភូមិ​មួយ​ក្បែរ​ទីក្រុង​ Masaka ប្រទេស​អ៊ូហ្គាន់ដា​កាពី​ថ្ងៃទី​០១ មិថុនា ឆ្នាំ ២០១៧។
រូបភាពឯកសារ៖ កុមារី​អាយុ​១៥​ឆ្នាំ​ដែល​ត្រូវ​បាន​គេរំលោភ​កាលពី​នាង​អាយុ​១៤​ឆ្នាំ និយាយ​ជាមួយ​បុគ្គលិក​ UNICEF នៅ​ផ្ទះ​របស់​នាង​ក្នុង​ភូមិ​មួយ​ក្បែរ​ទីក្រុង​ Masaka ប្រទេស​អ៊ូហ្គាន់ដា​កាពី​ថ្ងៃទី​០១ មិថុនា ឆ្នាំ ២០១៧។

ការស្ទង់​មតិ​ថ្នាក់ជាតិ​ជាលើកដំបូង​មួយនៅក្នុង​ប្រទេស​អ៊ូហ្គាន់ដា​​ស្តីពី​ការ​រំលោភ​បំពាន​លើកុមារ​បាន​បង្ហាញ​អំពើហិង្សា​ប្រឆាំង​នឹង​កុមារ​ចាប់ពី​រូបរាង​កាយ​ ផ្លូវភេទ​និង​ផ្លូវអារម្មណ៍​កំពុង​តែ​កើត​ឡើង​នៅ​គ្រប់កម្រិត​ទាំងអស់​នៅក្នុង​សង្គម​។​

អ្នកស្រី​ Mary ​Komugisha​ អាយុ ​៤០ឆ្នាំ​ជាម្តាយចិញ្ចឹមកូន​តែម្នាក់ឯង​និង​ជាអ្នក​លក់​ម្ហូប​អាហារ​នៅក្នុង​ទីតំបន់ ​Kiswa​ ជាយក្រុង ​Kampala​ បាន​ក្លាយ​ជាជី​ដូនម្នាក់​ស្ថិតក្នុង​កាលៈទេសៈ​ដ៏​អាក្រក់​បំផុត។​ កូនស្រីអ្នក​ស្រី​អាយុ​ ១១​ ឆ្នាំ​ត្រូវ​បានគេចាប់​រំលោភ។

អ្នកស្រី​ Komugisha​បាន​និយាយ​ថា៖

«អ្នកស្រី​និយាយថា​កូន​របស់អ្នក​ស្រី​រៀន​នៅ​ថ្នាក់ទី៧​នៅ​ពេល​នាងបាន​ប្រាប់​អ្នកស្រី​ថា​នាង​មានបញ្ហា។ ​ខ្ញុំ​ជាម្ដាយ​និង​ឪពុក​នៅ​តែមានភាពរឹងមាំ។​ នាង​បាន​ប្រាប់ខ្ញុំ​ថា​នាងត្រូវ​បានគេចាប់​រំលោភ​នៅ​ក្នុង​បង្គន់​។ អ្នកចាប់​រំលោភ​នោះ​បាន​ប្រាប់នាង​កុំឲ្យ​ប្រាប់​រឿងនេះ​ទៅ​នរណា​ម្នាក់​បើ​មិន​អ៊ីចឹងទេ​គេ​នឹង​វាយតប់នាង​។​ អ្នកស្រី​ Komugisha ​បាន​បញ្ជាក់ថា​នាងបាន​ឆ្លងទន្លេប៉ុន្តែ​ស្ថានភាព​របស់​យើង​គឺ​អាក្រក់​ណាស់។ ​ខ្ញុំ​មិន​មាន​ប្រាក់​ដើម្បីបញ្ជូន​នាងឲ្យបាន​វិល​ត្រឡប់​ទៅ​សាលារៀន​វិញ​ទេ»។​

អ្នក​ស្រី​ Komugisha​ រស់​នៅក្នុង​ទីជម្រក​ធ្វើពីដែក​ដែល​មាន​បន្ទប់​តែ​មួយ​ជាមួយ​កូនបី​នាក់​និង​ចៅស្រី​របស់អ្នកស្រី​។​

កូនស្រី​របស់​អ្នកស្រី្ត​គឺជាស្រី្តរងគ្រោះ​ម្នាក់​ក្នុងចំណោមស្ត្រីរង​គ្រោះ​ចំនួន​២៥ភាគរយ​ក្នុង​ប្រទេស​អ៊ូហ្គាន់ដា​ដែល​ទទួលរង​នូវ​អំពើ​ហិង្សា​ផ្លូវភេទ​នៅ​ក្រោម​អាយុ​១៣ឆ្នាំ​។​ នេះ​បើ​យោងតាម​របាយការណ៍​របស់មូលនិធិ​កុមារ​នៃអង្គការ​សហប្រជាជាតិ​ដែល​ហៅ​កាត់ថា​(UNICEF)​ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃព្រហស្បតិ៍សប្តាហ៏មុន​ដែលជា​លើកដំបូង​សម្រាប់​ប្រទេស​អ៊ូហ្គាន់ដា​ស្ដីពី​ការរំលោភ​បំពាន​លើកុមារ​ហើយ​របាយ​ការណ៏​នេះមិន​ទទួល​បាន​អ្វីដែល​ប្រសើរ​ជាងនេះ​សម្រាប់​ក្មេង​ជំទង់​នោះទេ។​

អង្គការ​ UNICEF ​បាននិយាយ​ថា​មាន​ស្ត្រីចំនួន​៣៥​ ភាគរយ​និងបុរស​ចំនួន​១៧ ភាគរយ​ត្រូវបាន​គេ​រំលោភបំពាន​ផ្លូវភេទ​។​

អ្នកស្រី ​Noreen Prendville អនុប្រធាន​តំណាង​អង្គការUNICEF​ប្រចាំ​ប្រទេស​អ៊ូហ្កាន់ថា​បាន​ពណ៌នា​អំពីការរក​ឃើញ​នេះថា ​ពិត​ជា​គួរ​អោយ​ភ្ញាក់​ផ្អើល​ខ្លាំងណាស់​ណាស់​។​

លោក​ស្រី ​Prendville ​បាន​បញ្ជាក់ថា៖

«ខណៈពេល​ដែលយើង​បានឃើញ​ពិត​ប្រាកដណាស់​ថា ​មាន​ក្មេងប្រុសៗ​នឹងកុមារ​ក្មេងៗគឺ​ជា​ជនរងគ្រោះ​នៃ​អំពើ​ហិង្សាផ្លូវភេទ​ ពិតណាស់ហើយថា​ផលវិបាក​សម្រាប់​ក្មេងស្រី​កាន់តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត។ ​យើងក៏​មាន​បញ្ហា​នៅក្នុង​ប្រទេស​ផង​ដែរ​ ដោយបញ្ហាប្រឈម​ដ៏​ធំៗមួយចំនួននោះគឺ​ការ​រៀប​អាពាហ៍ពិពាហ៍​នៅក្មេងពេកនិង​ការ​មិន​ចង់​ឲ្យ​មាន​កូន​នៅក្មេង​ពេក​។​ហើយ​ជួនកាលវាជាបញ្ហាវប្បធម៌​ក៏​ប៉ុន្តែ​ពេល​ខ្លះវា​ទាក់ទង​នឹង​ភាព​ក្រីក្រ​ផង​ដែរ»។​

យោងតាម​របាយការណ៍​បានបង្ហាញ​ថា​អំពើហិង្សា​លើ​រូបរាង​កាយ​ ផ្លូវភេទ ​និង​ផ្លូវចិត្ត​ប្រឆាំង​លើកុមារ​បាន​កើតមាន​ឡើង​នៅ​តាម​ផ្លូវ​ នៅតាមផ្ទះ​ ហើយ​ថែមទាំង​នៅ​សាលារៀន​ដូចដែល​បាន​កើតឡើង​ទៅលើ​កូនស្រី​របស់​អ្នកស្រី​ Komugishaអ៊ីចឹង។​

ទោះ​បីកុមារ​មួយចំនួន​ដែល​ទទួលរងគ្រោះ​ដោយ​អំពើហឹង្សា​បាន​ដឹង​ពីកន្លែង​ដែល​ត្រូវ​ស្វែងរក​ជំនួយ​ក៏ដោយក៏​មនុស្ស​មួយចំនួនជាពិសេស​ក្មេងស្រីក៏​មាន​ភាព​អាម៉ាស់​មុខ​ផង​ដែរ​សម្រាប់ខ្លួន​ពួកគេ​និង​គ្រួសារ​របស់ពួកគេ​ដើម្បី​ស្នើសុំជំនួយបែបនេះ។​

លោក​ស្រីបណ្ឌិត​ Jesca​ Nsungwa​ ឧត្តមស្នងការ​សុខមាលភាព​កុមារ​នៃ​ក្រសួង​សុខាភិបាលរបស់​ប្រទេសអ៊ូហ្គាន់ដា​បាននិយាយ​ថា​រដ្ឋាភិបាល​កំពុង​ចាត់វិធានការ​ដើម្បី​ដោះស្រាយ​ការរំលោភ​បំពាន​នេះ។

លោក​ស្រី ​Nsungwa​ បាន​បញ្ជាក់ថា​៖​

«ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​សេវាសុខភាព​ដែល​មាន​គុណភាព​សម្រាប់​កុមារ​និង​មនុស្ស​ជំទង់ នៅ​តាម​គ្រប់​គ្រឹះស្ថាន​សុខាភិបាល​គួរតែ​ផ្តល់​នូវ​សេវា​ការពារ​និង​សេវាកម្ម​ឆ្លើយតបដល់​អ្នក​ដែល​រស់រាន​មានជីវិត​ពីអំពើ​ហឹង្សា​នឹងដោយ​គ្មាន​ការរើស​អើង។​ យើង​ក៏ប្តេជ្ញា​ចិត្ត​ហ្វឹកហ្វឺន​បុគ្គលិក​ថែទាំ​សុខភាព​ស្ថិតនៅក្នុង​ក្របខណ្ឌជាតិរបស់យើងផងដែរ»។​

របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ បាន​ប្រាប់ឲ្យដឹងថា​ កុមារ​ដែល​ធ្លាប់​មាន​បទ​ពិសោធន៏​ក្នុង​អំពើហិង្សា​ទំនង​ជា​ក្លាយ​ជា​អ្នក​ប្រព្រឹត្ត​អំពើហិង្សា​ប្រឆាំង​នឹង​កុមារ​បើ​ពួកគេ​មិន​ទទួល​បានជំនួយ។​

របាយការណ៍របស់ប្រទេសអ៊ូហ្គាន់ដា​បាន​កើតមាន​ឡើងបន្ទាប់ពី​ការ​អំពាវនាវកាលពី​ឆ្នាំ​២០០៦​ លោក កូហ្វី​ អាណាន់ ​ដែលកាលនោះ​ជាអគ្គលេខា​ធិការ​របស់​អង្គការ​សហប្រជាជាតិ​ដល់​ប្រទេស​ទាំងអស់​ឲ្យដោះស្រាយ​ការ​រំលោភបំពាន​ធ្វើបាប​កុមារ​ដោយ​ប្រមូល​ទិន្នន័យ​ដើម្បី​ប្រាប់ពីគោលន​យោបាយ។​

រហូត​មក​ដល់ពេលនេះ​មាន​តែ​ប្រទេស​ចំនួន​១៥​ ប៉ុណ្ណោះ​ដែល​បាន​ចេញ​របាយការណ៍​ស្តី​ពីការរំលោភ​បំពាន​លើកុមារ​ជារើយៗ។​ នៅ​ទ្វីបអាហ្វ្រិក​ទាំងនោះរួម​មានប្រទេស កេនយ៉ា ម៉ាឡាវី ស្វាស៊ីឡង់ តង់សានី​ ស៊ីមបាវ៉េ ហើយ​ឥឡូវនេះ​គឺ​ប្រទេស​អ៊ូហ្គាន់ដា៕

ប្រែ​សម្រួល​ដោយ​លោក​ ហេង រស្មី

វីដេអូថ្មីៗបំផុត

XS
SM
MD
LG