ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ ​អ្នក​ស្រី ទេព វន្នី ​ដែល​ត្រូវ​បាន​លើកលែង​ទោស អំពាវ​នាវ​ឱ្យ​ដោះលែង​អ្នក​ផ្សេង​ទៀត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សកម្មជន​ការពារ​សិទ្ធិ​លំនៅឋាន​ក្នុង​តំបន់​បឹង​កក់ ដែល​សុទ្ធតែ​ជា​ស្ត្រី​ចំនួន​៤​នាក់​រួម​ទាំង​ម្ចាស់​ជ័យ​លាភី​​ពាន​រង្វាន់​ស្ត្រី​ជា​អ្នកដឹកនាំ​សកល​របស់​អង្គការ​ Vital Voices​ គឺ​អ្នកស្រី ទេព​ វន្នី ផង ត្រូវ​បាន​ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម​ សីហមុនី ព្រះរាជទាន​លើកលែង​ទោស កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២០​ ខែ​សីហា​នេះ។ ក្រោយ​ពី​មាន​សេរីភាព​ឡើងវិញ អ្នក​ស្រី ទេព​ វន្នី បាន​អំពាវនាវ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែង​អ្នកកាសែត​និង​សកម្មជន​គណបក្ស​នយោបាយ​​ដែល​កំពុង​ជាប់​ឃុំឃាំង​ផង​ដែរ។ លោក សាយ មុន្នី នៃ​វីអូអេ បាន​សម្ភាសន៍​​អ្នកស្រី ទេព វន្នី កាល​ពី​យប់​ថ្ងៃ​ច័ន្ទ ក្រោយ​ពី​សកម្មជន​ដែល​បាន​ជាប់​ពន្ធនាគារ​ជាង​២ឆ្នាំ​រូប​នេះ ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ​និង​បាន​វិល​ត្រឡប់​មក​ដល់​ផ្ទះ​របស់​អ្នកស្រី​ក្នុង​តំបន់​បឹង​កក់​វិញ។ សូម​ស្តាប់​បទសម្ភាសន៍​នេះ​ដូចតទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG