លោកគឹម សុខ បានទទួលសេរីភាពវិញនៅថ្ងៃសុក្រនេះ ក្រោយពីលោកបានជាប់ពន្ធនាគារ១៨ខែ ដោយសារប្តឹងពីបទបរិហារកេរ្តិ៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការអធិប្បាយថា រដ្ឋាភិបាលជាអ្នកនៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី។ មន្ត្រីសិទ្ធិមនុស្សយល់ថា បទបរិហារកេរ្តិ៍គួរតែត្រូវបានលុបចោលដើម្បីធានាដល់សេរីភាពបញ្ចេញមតិ។
កាលពីថ្ងៃព្រហស្បតិ៍ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការកាត់អង្គសេចក្តីលើការសុំនៅក្រៅឃុំរបស់លោក លោក James Ricketson អ្នកផលិតភាពយន្តឯកសារជនជាតិអូស្ត្រាលី ដោយសម្រេចមិនដោះលែងផលិតកររូបនេះឲ្យនៅក្រៅឃុំ។
សេចក្តីប្រកាសដែលចេញផ្សាយដោយ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ (អ.ស.ប) បានបញ្ជាក់ឲ្យដឹងបន្តថា អ្នកស្រី បាស្យេឡេ ទើបបញ្ចប់ការងារជាប្រធានាធិបតីនៃប្រទេសស៊ីលី (ពីឆ្នាំ ២០០៦ ដល់ឆ្នាំ២០១០ និងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨)។
អ្នកស្រី ទេព វន្នី វ័យ៣៨ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនក្នុងពន្ធនាគារកាលពីខែសីហា ឆ្នាំ២០១៦ ដោយបទចោទថា បានប្រព្រឹត្តអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
អ្នកឆ្លើយឆ្លងព័ត៌មានម្នាក់និងអ្នកកាសែតម្នាក់របស់ VOA ភាសាចិន ត្រូវបានប៉ូលិសចិនឃុំខ្លួនកាលពីល្ងាចថ្ងៃចន្ទ ខណៈដែលពួកគេព្យាយាមសម្ភាសន៍សាស្ត្រាចារ្យចិនដែលចូលនិវត្តន៍ម្នាក់ ដែលលោកសាស្ត្រាចារ្យរូបនោះត្រូវបានអាជ្ញាធរនាំខ្លួនទៅបាត់ក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍ដោយផ្ទាល់តាមទូរទស្សន៍មួយជាមួយនឹង VOA កាលពីជិត២សប្តាហ៍មុន។
រដ្ឋធានី វ៉ាស៊ីនតោន និងរដ្ឋ Virginia ដែលជារដ្ឋនៅក្បែរខាងនោះ កំពុងតែយកថ្ងៃអាទិត្យ រៀបចំការធ្វើបាតុកម្មដើម្បីរំឭកដល់ខួបមួយឆ្នាំនៃការប្រមូលផ្តុំពួកស្បែកសជាតិនិយមក្នុងទីក្រុង Charlottesville រដ្ឋ Virginia ដែលបានបង្កឲ្យមានអំពើហិង្សានិងបានបណ្តាលឲ្យមានមនុស្សស្លាប់កាលពីឆ្នាំមុន។
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានសរសេរសារតាមប្រព័ន្ធ Twitter មកពីក្លឹបវាយកូនហ្គោលរបស់លោកនៅរដ្ឋ New Jersey ថា «យើងត្រូវតែរួបរួមគ្នាជាប្រទេសជាតិតែមួយ។ ខ្ញុំថ្កោលទោសគ្រប់ទម្រង់នៃការប្រកាន់ពូជសាសន៍ទាំងអស់ហើយនឹងសកម្មភាពហិង្សា។ សន្តិភាពស្ថិតនៅជាមួយពលរដ្ឋអាមេរិកាំងទាំងអស់»។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រាប់ឲ្យដឹងថា ខ្លួនមានការព្រួយកង្វល់អំពីការបន្តចាប់ខ្លួននិងឃុំឃាំងអ្នកការពារសិទ្ធិមនុស្សនៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយបានអំពាវនាវឲ្យដោះលែងពួកគេជាបន្ទាន់។
នៅមុនការប្រកាសប្រាក់ឈ្នួលអប្បបរមាផ្លូវការកាលពីឆ្នាំមុន ដែលត្រូវបានដំឡើងដល់១៧០ដុល្លារក្នុងមួយខែនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗទៀតដល់កម្មករ រួមមានមធ្យោបាយធ្វើដំណើរ និងការថែទាំសុខភាព។
ប្រជាពលរដ្ឋសេសសល់នៅតំបន់បុរីកីឡា ដែលមិនទាន់បានការដោះស្រាយសំណងសមស្របពីក្រុមហ៊ុន ផានអ៊ីមិច របស់អ្នកស្រីស៊ុយ សុផាន បានផ្តើមការតវ៉ាជាថ្មីនៅមុខផ្ទះអ្នកស្រីស៊ុយ សុផាន។ ក្រុមអ្នកតវ៉ា បានចោទអ្នកស្រីស៊ុយ សុផាន ថា បានលែងឆ្កែពីរក្បាលឲ្យមកខាំអ្នកដែលទៅតវ៉ា មុខផ្ទះស្ត្រីដែលគេដឹងថាមានទ្រព្យសម្បត្តិស្តុកស្តមរូបនេះ។ អ្នកការពារសិទ្ធិមនុស្សនិយាយថា អ្នកស្រីស៊ុយ សុផាន ត្រូវទទួលខុសត្រូវតាមច្បាប់ បើសិនការចោទនោះ គឺជារឿងពិត។
ព័ត៌មានផ្សេងទៀត
No media source currently available