រដ្ឋមន្រ្តីក្រសួងហរិញ្ញវត្ថុសហរដ្ឋអាមេរិកលោក Steven Mnuchin ថ្លែងថា លោកនឹងចូលរួមសន្និសីទស្តីពីការវិយោគទុនទ្រង់ទ្រាយធំក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នៅចុងខែនេះ។
ហ្វីលីពីនត្រូវបានជាប់ឆ្នោតនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលការណ៍នេះបានជួយជំរុញកេរ្តិ៍ឈ្មោះរបស់លោកប្រធានាធិបតី Rodrigo Duterte បន្ទាប់ពីមានការរិះគន់រយៈពេលពីរឆ្នាំប្រឆាំងនឹងការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ។
បន្ទាប់ពីភៀសខ្លួនទៅប្រទេសទី២ បានជាងមួយខែ លោក គឹម សុខ អ្នកវិភាគនយោបាយដែលទើបចេញពីពន្ធនាគារ ក្រោយត្រូវបានរដ្ឋាភិបាលកម្ពុជាប្តឹងដាក់ពន្ធនាគារអស់រយៈពេល១៨ខែ លោក គឹម សុខ បានទទួលសិទ្ធិជ្រកកោននៅប្រទេសហ្វាំងឡង់ ជាមួយកូនស្រីម្នាក់អាយុ៦ឆ្នាំ។
អ្នកស្រី ទេព វន្នី សកម្មជនដីធ្លីដ៏លេចធ្លោម្នាក់ កំពុងបំពេញទស្សនកិច្ចនៅស.រ.អា ដើម្បីជួបជាមួយអង្គការស្ថាប័នអាមេរិកាំងសំខាន់ៗ និងសហគមន៍ខ្មែរអាមេរិកាំងតាមបណ្ដារដ្ឋនានា ក្រោយពីបានជាប់ពន្ធនាគារជាង ២ឆ្នាំ ដោយសារតែការតស៊ូមតិ ដើម្បីរកយុត្តិធម៌សម្រាប់ជនរងគ្រោះដីធ្លីនៅកម្ពុជា។
រដ្ឋាភិបាលម៉ាឡេស៊ីគ្រោងលុបចោលទោសប្រហារជីវិតនិងច្បាប់ដែលបានប្រើកាលពីយុគសម័យអាណានិគមដើម្បីបង្ក្រាបពួកប្រឆាំង។ នេះបើយោងតាមពួកមន្ត្រីបាននិយាយនៅសប្តាហ៍នេះ។
លិខិតនោះបានបញ្ជាក់ថា៖ «ការបាត់ខ្លួនកាលពីពេលថ្មីៗនេះរបស់លោក Jamal Khashoggi ដែលជាអ្នកកាសែតអារ៉ាប៊ីសាអ៊ូឌីត និងជាអ្នកសរសេរព័ត៌មានឲ្យកាសែត Washington Post បានបង្ហាញថា លោកអាចជាជនរងគ្រោះនៃការរំលោភធ្ងន់ធ្ងរលើសិទ្ធិមនុស្សដែលគេទទួលស្គាល់ជាអន្តរជាតិ»។
កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិរាយការណ៍ថា រដ្ឋាភិបាលកេនយ៉ានឹងទទួលអនុវត្តកម្មវិធីផ្តល់អាហារពេលថ្ងៃត្រង់នៅសាលារៀន ដែលកម្មវិធីស្បៀងអាហារពិភពលោកបានចាប់ផ្តើមអនុវត្តកម្មវិធីនេះនៅកេនយ៉ាកាលពី៤០ឆ្នាំមុន។
រង្វាន់ណូបែលសន្តិភាពឆ្នាំ២០១៨នេះ ត្រូវបានផ្ដល់ជូនមនុស្សពីរនាក់ គឺម្នាក់ឈ្មោះ Nadia Murad ជាសកម្មជនសិទ្ធិមនុស្សជនជាតិYazidi ដែលនៅរស់រានពីអំពើទាសភាពផ្លូវភេទ ប្រព្រឹត្តដោយពួករដ្ឋឥស្លាមក្នុងប្រទេសអ៊ីរ៉ាក់។
របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន បានស្តីបន្ទោសពួកយោធាមីយ៉ាន់ម៉ាចំពោះយុទ្ធនាការហិង្សាទ្រង់ទ្រាយធំនិងរាលដាលប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ។
វិទ្យុសំឡេងសហរដ្ឋអាមេរិកVoice of America ហៅកាត់ថា VOA បានបណ្តេញចេញបុគ្គលិកដែលធ្វើការនៅសេវាផ្សាយជាភាសាហាវសា (Hausa) ចំនួន១៥នាក់បន្ទាប់ពីរកឃើញថាពួកគេទាំង១៥នាក់នោះបានប្រព្រឹត្តខុសឆ្គង រួមទាំងការទទួលយកប្រាក់កំរ៉ៃមិនត្រឹមត្រូវផងដែរ។
លោកហ៊ុន សែន ចំអកឲ្យក្រុមជំទាស់រឿងការដកសញ្ជាតិអាមេរិក ដោយចាត់ទុកថាការគាំទ្រគណបក្សណាមួយ គឺជាសិទ្ធិនយោបាយ។ លោកបានចោទសួររបៀបកំប្លែងបែបចំអកដល់ក្រុមជំទាស់ ហើយថា បើអាមេរិក ដែលជាប្រទេសបិតាប្រជាធិបតេយ្យដកសញ្ជាតិដោយសារតែមិនគាំទ្រគណបក្សជំទាស់កម្ពុជានោះ វាជារឿងមិនគួរឲ្យជឿ៕
ព័ត៌មានផ្សេងទៀត
No media source currently available