ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកសរសេរ​ប្លុក​វៀតណាម​ Mother Mushroom ត្រូវ​បាន​ដោះលែង​ និង​បាន​ធ្វើ​ដំណើរ​ទៅ​អាមេរិក


រូបឯកសារ៖ អ្នក​សរសេរប្លុក​ប្រឆាំង​ម្នាក់​ឈ្មោះ Nguyen Ngoc Nhu Quynh ដែល​ត្រូវ​បាន​គេ​ស្គាល់​រហស្សនាម​ថា Mother Mushroom ឬ​ជា​ភាសា​ខ្មែរ​ថា​ «ម្តាយផ្សិត​» និង​គ្រួសាររបស់អ្នកស្រី។
រូបឯកសារ៖ អ្នក​សរសេរប្លុក​ប្រឆាំង​ម្នាក់​ឈ្មោះ Nguyen Ngoc Nhu Quynh ដែល​ត្រូវ​បាន​គេ​ស្គាល់​រហស្សនាម​ថា Mother Mushroom ឬ​ជា​ភាសា​ខ្មែរ​ថា​ «ម្តាយផ្សិត​» និង​គ្រួសាររបស់អ្នកស្រី។

ក្រសួង​ការបរទេស​ក៏​បាន​ប្រកាស​ផងដែរ​ថា «យើង​នឹង​បន្ត​អំពាវនាវ​ដល់​រដ្ឋាភិបាល​វៀតណាម​ឲ្យ​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់​ជា​បន្ទាន់ ​និង​គ្មាន​លក្ខខណ្ឌ​ និង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​វៀតណាម​ទាំងអស់​អាច​ធ្វើ​ការ​បញ្ចេញ​មតិ​ពាក់ព័ន្ធ​នឹង​រឿងនយោបាយ​ដោយ​គ្មាន​ការភ័យខ្លាច​ពី​ការ​ដាក់​ទណ្ឌកម្ម​នានា»។

ក្រសួង​ការបរទេស​អាមេរិក​បាន​ស្វាគមន៍​ការ​ដោះលែង​អ្នក​សរសេរប្លុក​ប្រឆាំង​ម្នាក់​ឈ្មោះ Nguyen Ngoc Nhu Quynh ដែល​ត្រូវ​បាន​គេ​ស្គាល់​រហស្សនាម​ថា Mother Mushroom ឬ​ជា​ភាសា​ខ្មែរ​ថា​ «ម្តាយផ្សិត​» ដែល​បាន​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​ក្រោម​បទចោទ​ប្រកាន់​បរិហាកេរ្តិ៍​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម។

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បាន​ប្រកាស​កាល​ពី​ថ្ងៃពុធ​ថា អ្នកស្រី Quynh​ កំពុង​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​ជាមួយ​គ្រួសារ​របស់​អ្នកស្រី។ អ្នកស្រី Quynh​ បាន​និយាយ​យ៉ាង​ច្បាស់​ថា​ អ្នកស្រី​ចង់​ទៅ​សហរដ្ឋអាមេរិក ​ប្រសិន​បើ​អ្នកស្រី​ត្រូវ​បាន​គេ​ដោះលែង​ឲ្យ​មាន​សេរីភាព។

ក្រសួង​ការបរទេស​ក៏​បាន​ប្រកាស​ផងដែរ​ថា «យើង​នឹង​បន្ត​អំពាវនាវ​ដល់​រដ្ឋាភិបាល​វៀតណាម​ឲ្យ​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់​ជា​បន្ទាន់ ​និង​គ្មាន​លក្ខខណ្ឌ​ និង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​វៀតណាម​ទាំងអស់​អាច​ធ្វើ​ការ​បញ្ចេញ​មតិ​ពាក់ព័ន្ធ​នឹង​រឿងនយោបាយ​ដោយ​គ្មាន​ការភ័យខ្លាច​ពី​ការ​ដាក់​ទណ្ឌកម្ម​នានា»។

អ្នកស្រី Quynh ឬMother Mushroom បាន​សរសេរ​អំពី​បញ្ហា​សិទ្ធិមនុស្ស​ និង​ការ​បំពុល​ដោយ​ឧស្សាហកម្ម​ក្នុង​ប្រទេស​វៀតណាម។ អ្នកស្រី​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាល​ពី​ខែតុលាឆ្នាំ២០១៦ និង​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ១០ឆ្នាំ។

ការ​ដោះលែង​អ្នកស្រី Quynhត្រូវ​បាន​ធ្វើឡើង​នៅ​ស្រប​ពេល​មាន​ដំណើរ​ទស្សនៈកិច្ច​របស់​លោករដ្ឋមន្រ្តី​ការពារ​ប្រទេស​សហរដ្ឋអាមេរិក Jim Mattisនៅក្នុង​ប្រទេស​វៀតណាម។ អង្គការសិទ្ធិមនុស្សAmnesty International ​បាន​ស្វាគមន៍​ចំពោះ​ដំណឹង​នៃ​ការ​ដោះលែងអ្នកស្រី Quynh។

លោក Nicholas Bequelin​ នាយកប្រចាំ​តំបន់​អង្គការ Amnesty International​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាងកើត​និង​អាស៊ីអាគ្នេយ៍​បាន​ថ្លែង​ថា​ការ​ដោះលែង​នេះ​គឺ​ជា​ការរំ​លឹក​អំពី​កំណត់ត្រា​អាក្រក់​បំផុត​របស់​វៀតណាម​ដែល​ចាប់ឃុំ​ខ្លួន​មនុស្ស​ដែល​និយាយ​រិះគន់​របប​ដឹកនាំ​នៅក្នុង​ប្រទេស៕

XS
SM
MD
LG