ពលរដ្ឋឥណ្ឌូណេស៊ី៨៤នាក់ត្រូវបានសង្គ្រោះពីមណ្ឌលឆបោកអនឡាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយរំពឹងថានឹងធ្វើមាតុភូមិនិវត្តន៍នៅក្នុងថ្ងៃសុក្រនេះ ក្រោយពីមានការបង្ក្រាបលើមណ្ឌលឆបោកក្នុងពេលថ្មីៗនេះ។
នៅក្នុងឆ្នាំដែលមានការបិទអ៊ីនធឺណិតច្រើនជាងគេបំផុតក្នុងកំណត់ត្រា បណ្ដាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានដាក់កំហិតតឹងតែងបំផុត។ នេះបើយោងតាមរបាយការណ៍ថ្មីមួយ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា តុលាការវៀតណាមបានកាត់ទោសអ្នកកាសែតឯករាជ្យឈានមុខគេឱ្យជាប់ពន្ធនាគារ រយៈពេល៣០ខែដោយសារការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកដែលរិះគន់រដ្ឋាភិបាល។
ជនសង្ស័យ ៧នាក់ រួមមានយ៉ាងតិចណាស់ក៏មន្ត្រីរបស់ក្រុមហ៊ុន Pertamina ៤នាក់ដែរត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ។
ការស្វែងរកឡើងវិញនូវយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីដែលមានជើងហោះហើរ MH370 បានចាប់ផ្តើម ក្រោយពីយន្តហោះនេះ បានបាត់ជាង១ទសវត្សរ៍មកហើយ ដែលជាអាថ៍កំបាំងដែលបានអូសបន្លាយពេលដ៏យូរបំផុតមួយក្នុងវិស័យអាកាសចរណ៍។
ជនដែលត្រូវឃុំខ្លួនទាំងនោះ ដែលសុទ្ធតែជាជនជាតិវៀតណាមមកពីខេត្ត Dong Nai ប៉ែកខាងត្បូងនិងខេត្តប៉ែកខាងជើងខ្លះត្រូវបានចាប់ខ្លួនកាលពីពាក់កណ្តាលខែកុម្ភៈនេះ។ នេះបើតាមប៉ូលិសខេត្ត Dong Nai ដែលបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍តាមអនឡាញមួយ។
វីអូអេបានស្នើសុំការអត្ថាធិប្បាយពីកងយោធពលភូមិន្ទថៃ និងនគរបាលថៃ ប៉ុន្តែពួកគេមិនបានឆ្លើយតបនោះទេ។
ដោយពណ៌នាថាជា «បដិវត្តិន៍មួយ» ដោយពួកមន្ត្រីជាន់ខ្ពស់នោះ យុទ្ធនាការនោះនឹងឃើញចំនួនក្រសួងនិងទីភ្នាក់ងាររបស់រដ្ឋាភិបាលបានត្រូវកាត់បន្ថយពីចំនួន ៣០ មកនៅចំនួន ២២។
កំណែទម្រង់បែបនេះកំពុងបង្កើតភាពចម្រូងចម្រាសក្នុងប្រទេសកុម្មុយនិស្ត ដែលគេនិយាយថាការធ្វើការឱ្យរដ្ឋយូរឆ្នាំគឺមានន័យថាជាការងារប្រចាំជីវិត។
ក្រុង Myawaddy នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលស្ថិតនៅទល់មុខទីក្រុង Mae Sot របស់ប្រទេសថៃ គឺជា «រដ្ឋធានីសាកល» នៃក្រុមឆបោកតាមអនឡាញ។ នេះបើតាមការបញ្ជាក់របស់លោក Rangsiman Rome ដែលជាតំណាងរាស្ត្រគណបក្ស People's Party ដែលជាគណបក្សប្រឆាំងនៅប្រទេសថៃ និងជាប្រធានគណៈកម្មាធិការសន្តិសុខជាតិនិងកិច្ចការព្រំដែននៃរដ្ឋសភាថៃ។
នាយករដ្ឋមន្ត្រីថៃ អ្នកស្រី Paetongtarn Shinawatra នៅថ្ងៃពុធនេះ នឹងចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃទៅកាន់ប្រទេសចិន ដែលរំពឹងថានឹងផ្តោតទៅលើទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ ទស្សនកិច្ចនឹងរួមបញ្ចូលការជួបជាមួយមេដឹកនាំចិនលោក Xi Jinping
លោក Phil Robertson នាយកអង្គការសិទ្ធិមនុស្សអាស៊ីនិងការតស៊ូមតិការងារបានប្រាប់ VOA ថា ការកែសម្រួលរចនាសម្ព័ន្ធប្រព័ន្ធផ្សព្វផ្សាយនេះកាន់តែមានសភាពអាក្រក់ជាងមុននៅក្រោមការដឹកនាំបច្ចុប្បន្នរបស់អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមលោក To Lam។
ព័ត៌មានផ្សេងទៀត
No media source currently available