ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពេល​ប្រទេស​នានា​ធ្វើការ​បញ្ជូន​ជនរងគ្រោះ​​ពីមណ្ឌល​បោក​បន្លំ​ទៅ​​វិញ​ សមាជិក​សភា​ថៃខ្លះ​ស្វែង​រក​ដំណោះស្រាយ​រយៈពេល​យូរ


នៅក្នុងរូបថតត្រូវបានថតនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បុគ្គលិក​និង​អ្នកដែល​គេគិតថា​ជា​ជនរងគ្រោះ​​នៃ​ មជ្ឈមណ្ឌលឆបោក សម្រាកអំឡុងពេលប្រតិបត្តិការបង្រ្កាបដោយកងកម្លាំងឆ្មាំព្រំដែន Karen (BGF) លើសកម្មភាពខុសច្បាប់នៅច្រកព្រំដែនជាមួយប្រទេសថៃ ភាគខាងកើតប្រទេសមីយ៉ាន់ម៉ា។
នៅក្នុងរូបថតត្រូវបានថតនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បុគ្គលិក​និង​អ្នកដែល​គេគិតថា​ជា​ជនរងគ្រោះ​​នៃ​ មជ្ឈមណ្ឌលឆបោក សម្រាកអំឡុងពេលប្រតិបត្តិការបង្រ្កាបដោយកងកម្លាំងឆ្មាំព្រំដែន Karen (BGF) លើសកម្មភាពខុសច្បាប់នៅច្រកព្រំដែនជាមួយប្រទេសថៃ ភាគខាងកើតប្រទេសមីយ៉ាន់ម៉ា។

ការបង្ក្រាប​កាលពី​ពេលថ្មីៗនេះ​លើ​កិច្ចប្រតិបត្តិការ​ឆបោក​តាម​អនឡាញដែល​បាន​ចាប់ផ្តើម​កាលពី​ដើមឆ្នាំ​នេះ​បាន​បន្សល់​ទុក​មនុស្ស​ជាង៧ពាន់​នាក់​មកពី​ប្រទេស​នានា​ឱ្យ​ជាប់​គាំង​នៅ​ទីក្រុង​មួយ​ជាប់​ព្រំដែន​ប្រទេស​មីយ៉ាន់ម៉ា​ដែល​កំពុង​រង់ចាំ​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​វិញ។

កិច្ចប្រតិបត្តិការ​មួយ​ដែល​ត្រូវ​បាន​សម្រប​សម្រួល​ដោយ​ប្រទេស​ថៃ មីយ៉ាន់ម៉ា​និង​ចិន​បាន​ចាប់​ផ្តើម​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់នាយករដ្ឋមន្ត្រី​ថៃ​អ្នក​ស្រី Paetongtarn Shinawatraទៅកាន់​រដ្ឋធានី​ប៉េកាំង​ប្រទេស​ចិន​កាលពី​ខែ​កុម្ភៈ​ជា​ទីកន្លែង​ដែល​អ្នក​ស្រី​បាន​បញ្ជាក់ប្រាប់មេដឹកនាំ​ចិន​លោក Xi Jinpingថា​ប្រទេស​ថៃ នឹង​ចាត់វិធានការ​ប្រឆាំង​នឹងក្រុម​ឆបោក​តាម​អនឡាញ​នេះ។

ខណៈ​ដែល​ការ​ដាក់​សម្ពាធ​របស់​ចិន​បានបង្កើន​ល្បឿន​ការ​បញ្ជូន​ពលរដ្ឋ​ចិន​ត្រឡប់​ទៅ​ប្រទេស​វិញ​នោះ ពួក​អ្នក​រិះគន់​ជជែក​ឱ្យ​ហេតុផល​ថា​គោលដៅ​ចម្បង​របស់​ខ្លួន នឹង​ការពារ​ពលរដ្ឋ​របស់​ខ្លួន​ជាជាង​កម្ចាត់​ចោល​បណ្តាញ​ឧក្រិដ្ឋ​កម្ម​ទាំង​មូល។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ផ្តាច់​មុខ​មួយ​ជាមួយ​វីអូអេ​ សមាជិកសភា​លោក Rangsiman Rome ដែល​ជា​ប្រធាន​គណៈកម្មាធិការស្តីពី​សន្តិសុខ​ជាតិរបស់​រដ្ឋសភា​ថៃ​និង​ជា​អនុ​ប្រធាន​នៃ​គណបក្ស​ប្រជាជន​ដែល​ជា​គណបក្ស​ប្រឆាំង​មាន​ការ​មន្ទិល​សង្ស័យ​ពី​ប្រសិទ្ធិភាពនៃ​ការ​បង្ក្រាប​នេះ ដោយ​បាន​ហៅវា​ថា​ជា​និមិត្តរូប​ច្រើន​ជាងរចនា​សម្ពន្ធ។

លោក Rome បាន​និយាយ​ទៀត​ថា​ដោយ​គ្មាន​កំណែទម្រង់​ស៊ី​ជម្រៅ គ្មាន​ការចែក​រំលែក​ការ​ស៊ើបការណ៍​សម្ងាត់​និង​គ្មាន​កិច្ច​សហប្រតិបត្តិការ​ជា​សាកល​ ក្រុម​ឆបោក​ទាំង​នេះ នឹង​បន្តធ្វើការ​ផ្លាស់ប្តូរ​និង​ប្រតិបត្តិការ​ក្នុង​ទីកន្លែង​ផ្សេង​ទៀត​ដែល​កំពុង​ធ្វើ​ឱ្យ​កិច្ចប្រឹង​ប្រែងនៅពេល​បច្ចុប្បន្នកែ​តម្រូវ​សម្រាប់​រយៈពេល​ខ្លី​ជាជាង​ដំណោះស្រាយ​យូរ​អង្វែង។

ខណៈ​ដែល​មនុស្ស​រាប់ពាន់​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្នុង​អំឡុង​នៃ​ការ​បង្ក្រាប​កំពុង​បន្ត​ធ្វើ​ឡើង​នោះ ​អង្គការ​សហប្រជាជាតិ​កាល​ពី​ពេល​មុន​បាន​ប៉ាន់ស្មាន​ថា​មនុស្ស​ជាង​២សែន​នាក់​បាន​ត្រូវ​គេ​បង្ខំ​ឱ្យ​ធ្វើការ​នៅ​ក្នុង​មជ្ឈមណ្ឌល​ឆ​បោក​នេះ៕

XS
SM
MD
LG