ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរបស់លោកនិងប្រទេសកូរ៉េខាងត្បូងបានបង្កើនទំនាក់ទំនងទ្វេភាគីរបស់ខ្លួនដល់ភាពជាដៃគូយុទ្ធសាស្ត្រ។ លោកថ្លែងដូច្នេះនៅពេលលោកជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol។
កងទ័ពនៃប្រទេសហ្វីលីពីន សហរដ្ឋអាមេរិក និងប្រទេស ៤ ទៀត បានចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹករួមគ្នាកាលពីថ្ងៃចន្ទនៅឯសមុទ្រនៃកោះ Luzon នៅភាគខាងជើងហ្វីលីពីនទល់មុខនឹងកោះតៃវ៉ាន់ដើម្បីបង្ហាញកម្លាំងជើងទឹក ចំពេលមានភាពតានតឹងកើនឡើងជាមួយចិន។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤និងទី៤៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ទី១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ដែលជាប្រធានប្តូរវេនរបស់សមាគមអាស៊ាន។ មេដឹកនាំអាស៊ាន រួមមានទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ផងដែរ នឹងទៅចូលរួមកិច្ចប្រជុំកំពូលនោះ។
កាលពីថ្ងៃសុក្រ ប្រទេសហ្វីលីពីនបានថ្កោលទោសប្រទេសចិនដែលគេថាបានវាយប្រហារលើអ្នកនេសាទវៀតណាមនៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ប៉ូលិសថៃបានចាប់ខ្លួនអ្នកបើកបររថយន្តដឹកសិស្សក្មេងៗនិងគ្រូបង្រៀនដែលបានឆេះភ្លើងហើយបានសម្លាប់មនុស្ស២៣នាក់នៅជាយក្រុងបាងកក នៅពេលដែលក្រុមគ្រួសារបានទៅដល់រាជធានីកាលពីថ្ងៃពុធដើម្បីជួយកំណត់អត្តសញ្ញាណមនុស្សជាទីស្រឡាញ់របស់ខ្លួន។
ប្រទេសថៃមិនទទួលស្គាល់ជនភៀសខ្លួនជាផ្លូវការទេ ហើយចាត់ទុកបុគ្គលណាដែលចូលក្នុងប្រទេសនេះដោយគ្មានទិដ្ឋាការដែលមានសុពលភាពឬគ្មានលិខិតឆ្លងដែនថាជាជនទេសន្តរប្រវេសន៍ខុសច្បាប់។
លោក Lam ដែលជាមេដឹកនាំគណបក្សកាន់អំណាចកុម្មុយនីស្តដែរនោះបានជួបជា មួយលោក Biden នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃពុធ។
របាយការណ៍ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទប្រាប់ឱ្យដឹងថា ក្រុមហ៊ុន Airbus មិនត្រឹមតែរក្សាការវិនិយោគទុនទេ ក៏ប៉ុន្តែ បានបង្កើនការវិនិយោគទុននៅក្នុងក្រុមហ៊ុននានាដែលត្រួតត្រាដោយក្រុមហ៊ុនចិនទៀត។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថាព្យុះសង្ឃរានេះ បង្កឲ្យខាតបង់សេដ្ឋកិច្ចប្រមាណ១ពាន់៦រយលានដុល្លារ ដោយផ្អែកលើការវាយតម្លៃជាបឋមរបស់រដ្ឋាភិបាល។
អ្នកវិភាគម្នាក់ដែលមានទីតាំងនៅក្នុងសហរដ្ឋអាមេរិកបានប្រាប់វីអូអេកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញានេះថាដំណើរទស្សនកិច្ចរបស់លោកGiang ជាការចាប់ផ្តើមរបស់រដ្ឋាភិបាលក្រុងហាណូយដើម្បីទិញយន្តហោះយោធាសម្រាប់ដឹកជញ្ជូនពីសហរដ្ឋអាមេរិកនៅឆ្នាំនេះ។
ចំនួនមនុស្សស្លាប់ទាំងអស់នៅទូទាំងប្រទេសទាំង៤នោះមានជិត៣០០នាក់ រួមទាំងមនុស្ស២៣៣នាក់នៅក្នុងប្រទេសវៀតណាម ក៏ប៉ុន្តែ ដោយមនុស្សជាច្រើនទៀតកំពុងបាត់ខ្លួននោះ គេរំពឹងថាចំនួននេះនឹងកើនឡើង។
ខណៈពេលដែលចិនមានគម្រោងធ្វើជាម្ចាស់ផ្ទះរៀបចំការពិភាក្សាទ្វេភាគីជាមួយប្រទេសហ្វីលីពីនៅខែកញ្ញានេះ ជម្លោះសមុទ្រចិនខាងត្បូងរបស់ប្រទេសទាំង២កំពុងពង្រីកពីដែនសមុទ្រទៅកាន់ដែនអាកាស ដោយបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាខាងយោធា។
ព័ត៌មានផ្សេងទៀត
No media source currently available