ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក​អ្នក​វិភាគ​ថា​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​វៀតណាម​នៅ​សហរដ្ឋ​អាមេរិក អាច​ត្រួសត្រាយ​ផ្លូវ​ឱ្យ​មាន​កិច្ចព្រមព្រៀងC-130


រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin ជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោកឧត្តមសេនីយ៍ Phan Van Giang នៅមន្ទីរបញ្ចកោណ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin ជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោកឧត្តមសេនីយ៍ Phan Van Giang នៅមន្ទីរបញ្ចកោណ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។

ពួក​អ្នក​វិភាគ​និយាយ​ថា​ដំណើរ​ទស្សនកិច្ច​នៅ​សប្តាហ៍​នេះ​ទៅកាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម​លោកPhan Van Giang បង្ហាញ​ពី​ការជឿនលឿន​នៅ​ក្នុង​កិច្ច សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង២ ថ្វីបើ ការកើនឡើង​នូវ​គំនិត​ជាតិនិយម​វៀតណាម​ដែល​អាច​ចង្អុល​បង្ហាញ​ពី​ការកើនឡើង​នូវ​មនោសញ្ចេតនា​ប្រឆាំង​នឹង​អាមេរិកាំង​នៅ​ក្នុង​ប្រទេស​វៀតណាម​ក៏ដោយ។

អ្នក​វិភាគ​ម្នាក់​ដែល​មាន​ទីតាំង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​កញ្ញា​នេះ​ថា​ដំណើរ​ទស្សនកិច្ច​របស់​លោកGiang ជា​ការ​ចាប់ផ្តើម​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ​ដើម្បី​ទិញ​យន្តហោះ​យោធា​សម្រាប់​ដឹក​ជញ្ជូន​ពី​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​នេះ។

លោក Giang បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin នៅឯ​ក្រសួង​ការពារជាតិ​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ។

កាល​ពី​ថ្ងៃ​ទី៩ ខែ​កុម្ភៈ មេដឹកនាំ​ទាំង២«បាន​បញ្ជាក់​ឡើង​វិញ​ពី​សារៈសំខាន់​នៃ​ភាព​ជា​ដៃគូ​រវាង​សហរដ្ឋ​អាមេរិក​និង​វៀតណាម»។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក ហើយ​បាន​កត់សម្គាល់​ពី​ខួប១ឆ្នាំ​នៃ​ការ​ដំឡើង​ចំណង​ទាក់ទង​របស់​ប្រទេស​ទាំង​២​ទៅ​ដល់​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ដែល​ជា​ចំណង​ទាក់ទង​ខ្ពស់​បំផុត​នៅ​ក្នុង​ឋានានុក្រម​ការទូត​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ។

ពួក​មេដឹកនាំ​ក៏​បាន​សង្កត់​ពី​សារៈសំខាន់​នៃ​ការធ្វើការ​ជាមួយ​គ្នា​ដើម្បី​ដោះស្រាយ​ផលប៉ះ ពាល់​យូរអង្វែង​នៃ​សង្គ្រាម​រវាង​សហរដ្ឋ​អាមេរិក​និង​វៀតណាម។ លោក Austinបាន​ប្រកាស​ថា​អាមេរិក នឹង​ផ្តល់​ថវិកា៦៥លាន​ដុល្លារ​ក្នុង​រយៈពេល៥ឆ្នាំ​បន្ទាប់​ដើម្បី​បោសសម្អាត​សារធាតុ​គ្រោះ​ថ្នាក់Dioxin នៅ​មូលដ្ឋាន​ទ័ព​អាកាសBien Hoa ដោយ​ធ្វើចំនួន​ថវិកា​សរុប​មក​ពី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ឡើង​ទៅ​ដល់​២១៥​លាន​ដុល្លារ។ មូលដ្ឋាន​ទ័ព​អាកាស​នោះ​ជា​ទីកន្លែង​ស្តុក​ទុក​ដ៏​ចំបង​សម្រាប់​សារធាតុ​ពុល​គីមី Agent Orange ក្នុង​អំឡុង​សង្គ្រាម​រវាង​សហរដ្ឋ​អាមេរិក​និង​វៀតណាម​ហើយ​នៅតែ​មាន​ការគ្រោះថ្នាក់​ដល់​បរិដ្ឋាន​និង​សុខភាព​សាធារណៈ​សម្រាប់​មនុស្ស​ដែល​រស់​នៅ​ក្បែរ​នោះ។

លោកAndrew Wells-Dangដែល​ដឹកនាំ​កិច្ចផ្តួចផ្តើម​នៃ​កេរដំណែល​និង​ការផ្សះផ្សារ​សង្គ្រាម​វៀតណាម​នៅឯ​វិទ្យាស្ថាន​សហរដ្ឋ​អាមេរិក​ដើម្បី​សន្តិភាព​បាន​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា​នេះ​ថា​ដំណើរ​ទស្សនកិច្ច​ការ​ទូត​នេះ​ជា​គន្លឹះ​ដ៏​សំខាន់​មួយ​ដើម្បី​ធ្វើ​ឱ្យ​ជឿន លឿន​កិច្ចប្រឹងប្រែង​នៃ​ការដោះស្រាយ​សង្គ្រាម រួមមាន​ការ​ស្វែងរក​និង​ការ​កំណត់​អត្ត សញ្ញាណ​អដ្ឋិធាតុ​នៃ​ទាហាន​ដែល​បាន​បាត់ខ្លួន។ លោក​បាន​និយាយ​ទៀត​ថា រួម​ជាមួយ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម​លោក Vo Minh Luongកាលពី​ខែ​កក្កដា ដំណើរ​ទស្សនកិច្ច​មក​ពី​ពួក​អាជ្ញាធរ​ផ្តល់«ឱកាស​សម្រាប់​ពួកគេ​ដើម្បី​ឱ្យ​មាន​ការគាំទ្រ​កម្រិត​ខ្ពស់»៕

XS
SM
MD
LG