ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​សហរដ្ឋ​អាមេរិក​និង​វៀតណាម​ជួប​គ្នា ស្វះស្វែង​ធ្វើ​ឱ្យ​ចំណង​ទាក់ទង​កាន់តែ​ស៊ី​ជម្រៅ


ប្រធានាធិបតីវៀតណាម លោក To Lam ជួបជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុង New York ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។
ប្រធានាធិបតីវៀតណាម លោក To Lam ជួបជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុង New York ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោកJoe Bidenនិយាយ​ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន តោន​បាន​តាំងចិត្ត​ដល់​វិបុលភាព ការងើបឡើង​វិញ​ដ៏​ខ្លាំងក្លា​ និង​ឯករាជ្យភាព​របស់​វៀតណាម ​ហើយ​បាន​ពិភាក្សា​ពី​វិធី​នានា​ដែល​ប្រទេស​ទាំង២អាច​ធ្វើ​កិច្ចសហប្រតិ បត្តិការ ​ក្នុង​អំឡុង​នៃ​ជំនួប​មួយ​ជាមួយ​ប្រធានាធិបតី​វៀតណាម​លោក To Lam។

ចាប់តាំង​ពី​ចូល​កាន់តំណែង​នៅ​ខែ​ឧសភា​មក មេដឹកនាំ​ថ្មី​វៀតណាម​ យ៉ាង​សកម្ម បាន​ឈោងជួប​ជាមួយ​ពួក​មេដឹកនាំ​ចិន​និង​រុស្ស៊ី។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ស្វះស្វែងដើម្បី​ទប់ទល់ទំនាក់​ទំនង​ប្រសើរ​ឡើង​ទាំង​នោះ​ ហើយ​នឹង​ពង្រឹង​ចំណង​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ហាណូយ​ដែរ។

លោក Lam ដែល​ជា​មេដឹកនាំ​គណបក្ស​កាន់​អំណាច​កុម្មុយនីស្ត​ដែរ​នោះ​បាន​ជួប​ជា មួយ​លោក Biden នៅ​ខាង​ក្រៅ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​ពុធ។

តាម​សេចក្តីថ្លែងការណ៍​របស់​សេតវិមាន មេដឹកនាំ​ទាំង២​បាន​ពិភាក្សា​អំពី«ការស្ថាប នា​សង្វាក់​នៃ​ការផ្គត់ផ្គង់ឈីប semiconductorប្រកប​ដោយ​ស្ថិតស្ថេរ​និង​មាំទាំ​មួយ»​ហើយ​នឹង​ពង្រឹង​ទំនាក់​ទំនង​បច្ចេកវិទ្យា​របស់​ប្រទេស​ទាំង២ និង​ការជឿនលឿន​នៃ​កិច្ចសហ​ប្រតិបត្តិការ​សន្តិសុខ​កំព្យូទ័រ​ និង​ការខំប្រឹងប្រែង​របស់​វៀតណាម​ដើម្បី​បង្កើន​វិស័យ Digital របស់​ខ្លួន។

វៀតណាម​កំពុង​ក្រឡេក​មើល​សហរដ្ឋ​អាមេរិក​និង​ចិន ​ដើម្បី​បង្កើនបីដងនៃ​ខ្សែ​កាប​ក្រោម​បាត​សមុទ្រ​នៅ​ឆ្នាំ២០៣០។ លោក Biden និង​លោកLamក៏​បាន​ផ្តោត​លើ​វិធី​នានា ​ដែល​ប្រទេស​ទាំង២ អាច​ធ្វើ​ឱ្យ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយកាន់តែ​ស៊ី​ជម្រៅ​ឡើង ជាអ្វីដែលប្រទេស​ទាំង២ បាន​ព្រមព្រៀង​កាលពី​ឆ្នាំ​ទៅ។

លោក Bidenបាន​មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចង់​ធ្វើ​កិច្ច​សហប្រតិ បត្តិការ​ជាមួយ​វៀតណាម ​ដើម្បី​លើកស្ទួយ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី​និង​បើក​ចំហរ​មួយ​ ហើយ​បាន​ពិភាក្សា​ពី​សារៈសំខាន់​នៃ​ការរក្សា​សន្តិភាព​និង​ស្ថិរភាព ជា​ពិសេស​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​សេតវិមាន។

ក្នុង​អំឡុង​នៃ​ជំនួប​ដែល​មាន​រយៈពេល​ជាង​មួយ​ម៉ោង លោក Lam បាន​បញ្ជាក់​ប្រាប់​លោក Bidenថា ​សហរដ្ឋ​អាមេរិក​ជា«ដៃគូ​មួយដ៏​សំខាន់» ខណៈ​ដែល​លោក Biden បាន​ប្រាប់​លោក Lam ថា​វៀតណាម​ជា«ដៃគូ​កំពូល​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់»។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម៕

XS
SM
MD
LG