ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វីលីពីន​ថ្កោលទោស​ចិន​ថា​បាន​វាយ​ប្រហារ​លើ​អ្នក​នេសាទ​វៀតណាម


នាវា​ឆ្មាំ​សមុទ្រ​ចិន​បុក​ជាមួយ​នាវា​ឆ្មាំ​សមុទ្រ​ហ្វីលីពីនកាលពីថ្ងៃទី​៣១ សីហា ២០២៤​នៅ​សមុទ្រ​ចិនខាងត្បូង។
នាវា​ឆ្មាំ​សមុទ្រ​ចិន​បុក​ជាមួយ​នាវា​ឆ្មាំ​សមុទ្រ​ហ្វីលីពីនកាលពីថ្ងៃទី​៣១ សីហា ២០២៤​នៅ​សមុទ្រ​ចិនខាងត្បូង។

កាលពី​ថ្ងៃ​សុក្រ ប្រទេស​ហ្វីលីពីន​បាន​ថ្កោលទោស​ប្រទេស​ចិន​ដែល​គេ​ថា​បាន​វាយ​ប្រហារ​លើ​អ្នក​នេសាទ​វៀតណាម​នៅ​សមុទ្រ​ចិន​ខាងត្បូង។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

វៀតណាម​បាន​ចោទ​ប្រកាន់ «កងកម្លាំង​អនុវត្ត​ច្បាប់​របស់​ចិន» ថា​បាន​ប្រើ​ដំបង​ដែក​វាយដំ​លើ​អ្នក​នេសាទ​វៀតណាម ១០ នាក់​និង​ប្លន់​ត្រី​និង​ឧបករណ៍​នេសាទ​ពី​អ្នក​នេសាទ​ទាំងនោះ​ដែល​មាន​តម្លៃ​រាប់​ពាន់​ដុល្លារ​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ជិត​ប្រជុំ​កោះ Paracel។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ទទួលស្គាល់​ថា​ពិត​ជា​មាន​ឧប្បត្តិហេតុ​មួយ​កើតឡើង​នៅ​ប្រជុំ​កោះ Paracel នោះ ប៉ុន្តែ​បាន​ច្រានចោល​ការ​អះអាង​របស់​វៀតណាម​អំពី​រឿងរ៉ាវ​នេះ។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​ហ្វីលីពីន​លោក Eduardo Ano បាន​បញ្ជាក់​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «យើង​ថ្កោលទោស​ខ្លាំងក្លា​ចំពោះ​សកម្មភាព​ហិង្សា​និង​ខុស​ច្បាប់​របស់​អាជ្ញាធរ​ដែន​សមុទ្រ​ចិន​ដែល​ធ្វើ​លើ​អ្នក​នេសាទ​វៀតណាម​នៅ​ជិត​ប្រជុំ​កោះ Paracel កាលពី​ថ្ងៃ​ទី ២៩ ខែ​កញ្ញា ឆ្នាំ ២០២៤»។

លោក​បាន​បញ្ជាក់​ថា នោះ​គឺជា «ការ​វាយ​ប្រហារ​ដោយ​គ្មាន​ហេតុផល​ត្រឹមត្រូវ» ដែល​ជា «សកម្មភាព​គួរឱ្យ​បារម្ភ​ដែល​មិន​គួរ​មាន​នៅក្នុង​ទំនាក់ទំនង​អន្តរជាតិ»៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG