កិច្ចប្រឹងប្រែងនេះកំពុងបង្កើនល្បឿនទៅមុខយ៉ាងលឿន ស្របពេលដែលឥណ្ឌានិងប្រទេសផ្សេងទៀតដូចជាសហរដ្ឋអាមេរិកជាដើមមានបំណងទប់ទល់នឹងឥទ្ធិពលកើនឡើងរបស់ប្រទេសចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
វីរុសគ្រុនផ្តាសាយជ្រូកនេះមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ហើយវាបានសម្លាប់សត្វជ្រូកនៅក្នុងតំបន់អាស៊ី។ មេរោគនេះត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសវៀតណាមកាលពីឆ្នាំ២០១៩។
ក្រុមឧទ្ទាមអំបូរម៉ាឡេកាន់សាសនាអ៊ីស្លាមនៅក្នុងប្រទេសថៃដែលមានប្រជារាស្ត្រភាគច្រើនជាអ្នកគោរពព្រះពុទ្ធសាសនា ប្រយុទ្ធដើម្បីឯករាជ្យខេត្តបីនៅប៉ែកខាងត្បូងបំផុតនៃប្រទេសនេះ។
មន្ត្រីសិទ្ធិមនុស្សខ្មែរមួយរូបប្រាប់វីអូអេកាលពីថ្ងៃសៅរ៍ថា ប្រទេសអាស៊ានកំពុងប្រឈមនឹងវិបត្តិសិទ្ធិមនុស្ស និងកម្សោយនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ។
ទោះជាសេចក្តីថ្លែងការណ៍រួមមិនបាននិយាយអំពីការបើកទំនាក់ទំនងក្រៅផ្លូវការជាមួយរដ្ឋាភិបាលរួបរួមជាតិ ហៅ NUG ក៏ដោយ ក៏ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក និងរដ្ឋមន្ត្រីការបរទេសអាស៊ានមួយចំនួនតូច បានចរចាជាមួយមន្ត្រីរបស់ NGU នៅវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ។
អ្នកជំនាញកិច្ចការអន្តរជាតិ ថា ការប្រជុំនោះ ត្រូវបានចាត់ទុកថា ជាការជួបជជែកពិភាក្សាគ្នាដោយផ្ទាល់ជាលើកដំបូងរវាងមេដឹកនាំសហរដ្ឋអាមេរិក និងក្រុមមេដឹកនាំប្រទេសសមាជិកអាស៊ាន។
កន្លងមក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន បានជៀសវាងធ្វើការរិះគន់ជាសាធារណៈចំពោះការឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៅលើប្រទេសអ៊ុយក្រែន។
រដ្ឋបាលលោក Biden សង្ឃឹមថា កិច្ចប្រឹងប្រែងនេះនឹងបង្ហាញឱ្យឃើញថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅតែយកចិត្តទុកដាក់លើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងបញ្ហាប្រឈមរយៈពេលវែងពីប្រទេសចិន ដែលខ្លួនចាត់ទុកថាជាដៃគូប្រជែងដ៏សំខាន់របស់អាមេរិក។
សេតវិមានក៏កំពុងព្យាយាមបង្ហាញថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងបង្កើនការប្រាស្រ័យទាក់ទងរបស់ខ្លួនជាមួយតំបន់ប៉ាស៊ីហ្វិក បើទោះបីជារដ្ឋបាលលោក Biden កំពុងយកចិត្តទុកដាក់ខ្លាំងលើសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ។
ឆ្លើយតបនឹងការសន្យារបស់លោក Biden ជាទឹកប្រាក់ចំពោះអាស៊ាន ក្រសួងការបរទេសចិន ថ្លែងថា ចិនស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការដែលលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចិរភាព និងភាពរីកចម្រើនទៅមុខនៅក្នុងតំបន់។
ព័ត៌មានផ្សេងទៀត
No media source currently available