ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍អ.ស.ប.​ថា ២០២១​ជា​ឆ្នាំ​​​​នៃ​កំណត់ត្រា​​ឡើង​ខ្ពស់​​​​ជា​ថ្មី​ទៀត​ ​នៃ​ការ​រឹបអូស​​ថ្នាំ​ញៀន​មេតំហ្វេតាមីន​នៅ​​អាស៊ីអាគ្នេយ៍​​


រូបឯកសារ៖ ប៉ូលិស​ឥណ្ឌូណេស៊ី​បង្ហាញ​ដល់​អ្នក​សារព័ត៌មាន​នូវ​ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីន ចំនួន​២,៥​តោន ដែល​ត្រូវ​បាន​រឹបអូស​ពី​តំបន់​មជ្ឈិមបូព៌ា ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី នៅ​ក្រុង​ហ្សាការតា​​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២១។
រូបឯកសារ៖ ប៉ូលិស​ឥណ្ឌូណេស៊ី​បង្ហាញ​ដល់​អ្នក​សារព័ត៌មាន​នូវ​ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីន ចំនួន​២,៥​តោន ដែល​ត្រូវ​បាន​រឹបអូស​ពី​តំបន់​មជ្ឈិមបូព៌ា ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី នៅ​ក្រុង​ហ្សាការតា​​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២១។

ការចាប់​រឹបអូស​ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីន (Methamphetamine) នៅ​ទូទាំង​តំបន់អាស៊ី​អាគ្នេយ៍​និង​អាស៊ីខាង​កើត​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​មួយ​ទៀត​ក្នុង​ឆ្នាំ២០២១​ដែល​នេះ​ជា​ភ័ស្តុតាង​នៃ​កម្រិតកើនឡើង​ខ្ពស់​និង​ការប្រើ​ថ្នាំ​ញៀន​របស់​ក្រុម​ជន​អន្ធពាល​ដែល​បាន​កើន​ឡើង​ ​បន្ទាប់​ពី​រយៈពេល​មួយ​ទសវត្សរ៍​នៃ​ការកើន​ឡើង​ជា​លំដាប់​នៃ​បញ្ហា​ថ្នាំ​ញៀន​នេះ​ដែល​នឹង​បន្ត​ទៅ​មុខ​ទៀត​នោះ។ នេះ​បើយោង​ទៅ​លើ​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​សហប្រជាជាតិ។

ក្នុង​របាយការណ៍​ថ្មី​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃចន្ទ​នេះ​នៅ​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ ការិយាល័យ​អង្គការ​សហប្រជាជាតិប្រឆាំង​បទ​ឧក្រិដ្ឋ​និងគ្រឿងញៀន​បាន​និយាយ​ថា ការ​រឹបអូស​ថ្នាំ​ញៀន​មេតំហ្វេតាមីន មាន​ចំនួន​រហូត​ដល់​១ពាន់លាន​គ្រាប់​ជា​លើក​ទី​១​កាល​ពី​ឆ្នាំ​២០២១ ដែល​ចំនួន​នេះ​កើន​ឡើង​ជិត​៨ដង​នៃចំនួន​រឹបអូស​បាន​សរុប​កាល​ពី​មួយ​ទសវត្សរ៍​កន្លង​ទៅ។

លោក Jeremy Douglas តំណាង​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រឆាំង​បទ​ក្រិដ្ឋនិងគ្រឿង​ញៀន​សម្រាប់​តំបន់អាស៊ី​អាគ្នេយ៍​និង​ប៉ាស៊ីហ្វិក​បាន​ប្រាប់​វីអូអេ​ថា៖ «វា​ជា​រឿង​ត្រឹមត្រូវ​ ដែល​និយាយ​ថា តំបន់​នេះកំពុង​ព្យាយាម​តស៊ូយ៉ាង​ខ្លាំង​ ​ក្នុង​ការ​ដោះស្រាយនូវ​បញ្ហា​ថ្នាំ​ញៀន​មេតំហ្វេតាមីន និង​ប្រភេទ​ថ្នាំ​ញៀន​ផ្សេងៗ​ទៀត​ផង​ដែរ​នោះ»។

លោក​បន្ថែម​ទៀត​ថា៖ «គេ​ត្រូវ​ធ្វើ​ការផ្លាស់ប្តូរ​នូវ​គោលនយោបាយដ៏​ធំ​មួយ​និង​ធ្វើឱ្យ​មាន​តុល្យភាព ប្រសិន​បើ​តំបន់​នេះ ចង់ដើរ​ឱ្យដល់​ចំណុច​មួយ​ក្នុងការគ្រប់គ្រងបញ្ហា​ថ្នាំ​ញៀននេះ​ ​ឬ​ធ្វើ​ឱ្យ​មានភាពប្រសើរ​ឡើង​ជុំវិញ​រឿង​នេះ​នោះ៕

XS
SM
MD
LG